ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​រឿង​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង​ម្នាក់​បែក​ថ្នាំ​រហូត​ផ្ទុះអាវុធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង ខណ្ឌទួលគោក​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា បានបែក​ថ្នាំ​​រហូត​ទាញ​កាំភ្លើងអាកា​បាញ់​មេឃ​១​គ្រាប់ ធ្វើឱ្យអ្នក​ជិតខាង​ប្រមាណ​២​គ្រាប់​ទៀត​ បណ្តាល​អោយ​រង​របួស​​ម្នាក់​ត្រូវ​បញ្ឆិត​ខ្នង​ ។ បន្ទាប់​ពី​ផ្ទុះអាវុធ…

រាជធានី​ភ្នំពេញ​ ៖​ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង ខណ្ឌទួលគោក​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា បានបែក​ថ្នាំ​​រហូត​ទាញ​កាំភ្លើងអាកា​បាញ់​មេឃ​១​គ្រាប់ ធ្វើឱ្យអ្នក​ជិតខាង​ប្រមាណ​២​គ្រាប់​ទៀត​ បណ្តាល​អោយ​រង​របួស​​ម្នាក់​ត្រូវ​បញ្ឆិត​ខ្នង​ ។ បន្ទាប់​ពី​ផ្ទុះអាវុធ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​ការិយា​ល័យព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

ហេតុការណ៍បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោងប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ​វិ​ឆ្ឆិ​កា នៅ​​ចំណុច​ផ្លូវ​លេខ២៧១ហ្សេ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។ ជន​ញៀន​ថ្នាំ​នោះ​ឈ្មោះ​សុង ពិសិដ្ឋ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍បឹង​សាឡា​ង ថ្នាក់​ព្រឹទ្ធ​បាល​ឯក ស្នាក់​នៅផ្ទះ​ជួល ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។​

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សឹង សុផល ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ​ជា​អ្នកម៉ៅការ​សំណង់​ស្នាក់​នៅផ្ទះ​លេខ ៥៧ កន្លែង​កើតហេតុ​ខាងលើ​បាន​រង​របួស​ខ្នង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​សូ​វៀត ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា មន្ត្រី​ជា​នគរបាល​រូប​នោះ​ជា​មនុស្ស​ញៀន ថ្នាំ ស្ថិត​នៅ​ក្នុង​ឯកសណ្ឋាន ហើយ ថ្នាំ​ញៀន​បាន​រើ​ឡើងក៍ ទាញ​កាំភ្លើង​បាញ់ ចំនួន ៣​គ្រាប់​បណ្តាល​អោយ​អ្នក​ជិតខាង​ម្នាក់​បាន​រង​របួស​តែ​ម្តង ។

តាមនារី​ម្នាក់​ឈ្មោះ​សឹង សុធី​អាយុ​២៣​ឆ្នាំ ជា​កូន ស្រី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​ក៍បាន​កាន់​កាំភ្លើង អាកា​មួយ​ដើម បាន​ដើរ​ចូល​ទៅ​ផ្លូវ​លំហើយ ស្រែ​កថា «​អា​ហ៊ា​ង​អ្ហែង​នៅ​ណា0x017d7​»​ស្រែ​ជា​ច្រើន​ដង ហើយ បាន​អា​ម៉េ​ប​ញ្ជូ​ល​គ្រាប់​បាញ់​ឡើង​លើ​មួយ​គ្រាប់ ។​ភ្លាម​នោះ ឪពុក​របស់​នាង ឃើញ​ទំនង​មិន​ស្រូល​ក៍បាន​ជិះ​ម៉ូតូ​ចេញ​ត្រូវ​បាន​មន្ត្រី​នគរបាល​រូប​នោះ​ស្នាក់​ផ្លូវ​ហើយ​តម្រង់​បាញ់​ចំនួន​២​គ្រាប់ ផ្ទួន​ៗ​គ្នា​ក្នុង​ចំងាយ​ជិត​គ្នា​បំផុត បណ្តាល​អោយ​ត្រូវ​មួយ​គ្រាប់​បញ្ឆិត​ខ្នង​ដោយ​សារ​តែ​ឪពុក​អោន​ផុត​និង​ជិះ​ម៉ូតូ​គេចខ្លួន ។

តាម​ព័ត៌មាន​ដឹង​ទៀត ភ្លាម​ៗ កូនចៅ​ជន​រង​គ្រោះ ព្រមទាំង​អ្នក​ភូមិ ក៍បាន​រត់គេច​ខ្លួន អស់​។​បន្ទាប់​ពី​បែក​ថ្នាំ​បាញ់​អ្នក​ខាង​សមត្ថកិច្ច​នគរបាល​ក៍បាន​ចុះ​ទៅ​ឃាត់ខ្លួន​វាយ​ខ្នោះ​រួច​ក៍​បញ្ជូន ម​កាន់​ការិយាល័យ នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ​ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។​ នៅ​កន្លែង​កើតហេតុ នគរបាល​ក៍បាន​រើស​បាន​សំបក​គ្រាប់​ចំនួន​៣​ផង​ដែរ​។ តាម​ព័ត៌មាន​អោយ​ដឹង​ថា មន្ត្រី​នគរបាល​ជា​មន្ត្រី​ប៉ូលិស ដែល​ទើបតែ​ចូល​ថ្មី បែរជា​មនុស្ស​ញៀន​។ គេ​មានការ​ងឿងឆ្ងល់ មនុស្ស​ញៀន​ថ្នាំ​សោះ បែរជា​ប្រលង​ជាប់​ជា​មន្ត្រី​នគរបាល​ទៅ​វិញ ?

អត្ថបទសរសេរ ដោយ