ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេសម៉្លេះ ផ្លែ​ឈើ​ទាំងនេះ​អាច​ល្អ​ជាង​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទៅ​ទៀត

4 ឆ្នាំ មុន

ស្ត្រេ​សមាន​ឥទ្ធិពល​បង្កើន​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ​ដែល​អាច​ភ្ញោ​ច​ឱ្យ​រាង​កាយ​បញ្ចេញ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ទៅ​ក្រៅ​កាន់តែ​ច្រើន​។​ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​គឺ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម ៤៥០​មី​លី​ក្រាម​ទៅ​ហើយ​។ វា​អាច​ជួយ​បង្ការ​ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះដូង​បាន​។ ក្រៅពី​នេះ ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​វីតាមីន C ម៉​ង់​ហ្គា​ណេ​ស ជាតិ​សរសៃ និង​វីតាមីន…

ស្ត្រេ​សមាន​ឥទ្ធិពល​បង្កើន​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ​ដែល​អាច​ភ្ញោ​ច​ឱ្យ​រាង​កាយ​បញ្ចេញ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ទៅ​ក្រៅ​កាន់តែ​ច្រើន​។​ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​ផ្លែ​គឺ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម ៤៥០​មី​លី​ក្រាម​ទៅ​ហើយ​។ វា​អាច​ជួយ​បង្ការ​ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះដូង​បាន​។ ក្រៅពី​នេះ ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​វីតាមីន C ម៉​ង់​ហ្គា​ណេ​ស ជាតិ​សរសៃ និង​វីតាមីន B6 រហូត​ដល់ ៣៦​ភាគរយ​នៃ​តម្រូវការ​យើង​ឯណោះ​។

ផ្លែ​ចេក​មាន​ជាតិ​ស្ករ​បី​ប្រភេទ​ខុស​ៗ​គ្នា និង​ជាតិ​សរសៃ​ខ្ពស់​។ វា​មាន​សមត្ថភាព​បង្កើន​ថាមពល ហើយ​ការ​សិក្សា​ជា​ច្រើន​បាន​អះអាង​ថា ផ្លែ​ចេក​អាច​ព្យាបាល​ជំងឺ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​ទៅ​ទៀត​។ ខាងក្រោម​នេះ​គឺជា​ជំងឺ​ដែល​ផ្លែ​ចេក​អាច​ព្យាបាល​បាន​៖

១-ទល់លាមក ៖ ផ្លែ​ចេក​គឺជា​ប្រភេទ​នៃ​ជាតិ​សរសៃ និង​សារធាតុ Pectin ដ៏​អស្ចារ្យ ដែល​អាច​ភ្ញោ​ច​ដល់​ការ​រំលាយ​អាហារ និង​លាង​សម្អាត​ជាតិពុល និង​លោហៈ​ធ្ងន់​ៗ​ក្នុង​រាង​កាយ​បាន​។ វា​ក៏​ដើរតួ​នាទី​ជា​ប្រូ​បាយ​អូ​ទិច​ដែរ​។ ផ្លែ​ឈើ​មួយ​នេះ​មាន​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​។ ជាតិ​សរសៃ​រលាយ​អាច​បឺត​ស្រូប​ជាតិ​ទឹក​ពី​ក្នុង​ពោះវៀន​ដែល​នាំ​ឱ្យ​រាក​បាន​។ ដូច្នេះ​វា​នឹង​ជួយ​បំបាត់​អាកា​រៈ​ទល់លាមក​បាន​។

២-ស្ត្រេ​ស ៖ ស្ត្រេ​សមាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធំ​មួយ​ចំពោះ​សុខភាព​មនុស្ស​យើង​។ វា​នឹង​បង្កើន​ការ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិ​ប៉ូ​តា​ស្យូ​ម​ពី​រាង​កាយ​កាន់តែ​ច្រើន​។

៣-លើស​សម្ពាធ​ឈាម ៖ ការ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើន​ពេក និង​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​សុទ្ធតែ​នាំ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទាំងអស់​។ ដូច្នេះ​ហើយ អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​នោះ​គឺ​ផ្លែ​ចេក​តែ​ម្តង​។ ការ​សិក្សា​ជា​ច្រើន​បាន​អះអាង​ថា ប៉ូ​តា​ស្យូ​ម​អាច​បន្ថយ​សម្ពាធ​ឈាម​លើ​អ្នក​ញ៉ាំ​ប្រៃ​បាន​។ ប៉ូ​តា​ស្យូ​ម​នឹង​ភ្ញោ​ច​ដល់​ការ​បញ្ចេញ​ចោល​ជាតិ​ប្រៃ​តាម​ទឹកនោម​។ ចូរ​ញ៉ាំ​ផ្លែ​ចេក​រាល់​ព្រឹក​ដើម្បី​រក្សា​សម្ពាធ​ឈាម​ឱ្យ​នៅ​ធម្មតា​រហូត​។