ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គេង​បាត់​ដង្ហើម និង​គេង​មិន​លក់​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

4 ឆ្នាំ មុន

ការ​សិក្សា​មួយ​និយាយ​ថា អ្នក​ដែល​មាន​បញ្ហា​គេង​ដូច​ជា គេង​មិន​លក់ និង​គេង​បាត់​ដង្ហើម​ទំនងជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កម្រិត​ស្រាល (Mini-stroke) គួរតែ​រក​មើល​បញ្ហា​នៃ​ការ​គេង​របស់​ពួក​គេ​ផង​។ ថ្វីបើ​បញ្ហា​នៃ​ការ​គេង​ច្រើន​តែ​កើត​មាន​ក្រោយ​ពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​ដោយ ក៏​មាន​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តិចតួច​ណាស់​ដែល​ធ្វើតេស្ត​រក​មើល​បញ្ហា​នេះ​។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ក្នុង​សារព័ត៌មាន…

ការ​សិក្សា​មួយ​និយាយ​ថា អ្នក​ដែល​មាន​បញ្ហា​គេង​ដូច​ជា គេង​មិន​លក់ និង​គេង​បាត់​ដង្ហើម​ទំនងជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កម្រិត​ស្រាល (Mini-stroke) គួរតែ​រក​មើល​បញ្ហា​នៃ​ការ​គេង​របស់​ពួក​គេ​ផង​។ ថ្វីបើ​បញ្ហា​នៃ​ការ​គេង​ច្រើន​តែ​កើត​មាន​ក្រោយ​ពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​ដោយ ក៏​មាន​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តិចតួច​ណាស់​ដែល​ធ្វើតេស្ត​រក​មើល​បញ្ហា​នេះ​។

ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ក្នុង​សារព័ត៌មាន Neurology​។ ការ​សិក្សា​នេះ​បាន​ធ្វើការ​វាយតម្លៃ​ទៅ​លើ​ការ​គេង​របស់​មនុស្ស​ដែល​មាន​លក្ខណៈ​មិនធម្មតា​។ ជា​ទូទៅ ការ​គេង​មិនធម្មតា​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​បញ្ហា​នៃ​ការ​ដកដង្ហើម​ក្នុង​ពេល​គេង និង​ការ​គេង​ភ្ញាក់​ៗ​។

បញ្ហា​នៃ​ការ​ដកដង្ហើម​ក្នុង​ពេល​គេង​គឺជា ការ​គេង​បាត់​ដង្ហើម​នេះឯង​។ ចំណែកឯ​ការ​គេង​ភ្ញាក់​ៗ វិញ​ច្រើន​តែ​ជា​ការ​គេង​មិន​លក់ និង​បញ្ហា Restless Leg Syndrome ដែល​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នកជំងឺ​តែ​ម្តង​។​សរុបសេចក្តី​មក បញ្ហា​នៃ​ការ​គេង​ទាំង​ពីរ​នេះ​សុទ្ធតែ​ធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងអស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)