ជីវិតចុងក្រោយរបស់ហ៊ីត្លែរ ​និងការ​ផ្តាំ​ផ្ញើគេឯង


ក៏​ប៉ុន្តែ​ប្រទេស​អា​ល្លឺ​ម៉​ង់​មិន​ត្រូវ​បាន​បំផ្លាញ ​និង​កំទេច​ដូច​ពាក្យ​បញ្ជា​របស់​គាត់​ទេ ។ កង
ទ័ព​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ដំណើរ​រុលទៅមុខ​បាន​យ៉ាង​លឿន​មិន​ទុក​ពេល​អោយ​បទបញ្ជា​របស់​ហ៊ី​ត្លែរ​ដែល​ថា អោយ​កំទេច​នោះ​អាច​សំរេច​បាន​ឡើយ ។ ម្យ៉ាងទៀត​ឧត្តមសេនីយ៍​មួយ ចំនួន
ក៏​លែង​ស្តាប់​បញ្ជា​ហ៊ី​ត្លែរ​ទៀត​ដែរ ។

ដល់​ថ្ងៃ​ទី​៣០ ​ខែមេសា ឆ្នាំ​១៩៤៥ ពេល​ដែល​កងទ័ព​រុ​ស្ស៊ី​សំរុកចូល​មក​សល់​តែ​ប៉ុន្មានផ្ទះ​ទៀត​ប៉ុណ្ណោះ​ពី​ទីបញ្ជាការ​ក្រោម​ដី​របស់​គាត់ ហ៊ី​ត្លែរ​អង្គុយ​ជាមួយ​នាង​អេ​វ៉ា​ប្រោ​ន​ជានា​រី​ដែល​គាត់​រស់នៅ​ជាមួយ​ហើយ​មាន​កាំភ្លើងខ្លី​ច្រក​គ្រាប់​ស្រេច​មួយ​ដើម​នៅ​លើ​តុ ។ ពេល​នោះ​ហ៊ី​ត្លែរ​បាន​យក​រូបថត​ម្តា​យមក​ឱប​រួច​ក៏​លេបថ្នាំ​ពុល​មាន​ជាតិ​ស្យា​នួ ហើយ​តាមបញ្ជា​របស់​ហ៊ី​ត្លែរ នាង​អេ​វ៉ា​ប្រោ​ន​បាន​យក​កាំភ្លើង​បាញ់​ហ៊ី​ត្លែរ​ចំ​ក្បាល រួច​ហើយ​ទើប​នាងអេ​វ៉ា​ប្រោ​នបានធ្វើឲ្យ​ខ្លួនឯងបាត់បង់ជីវិត​ដោយ​លេបថ្នាំ​ពុល​ព្រម​ពេល​ជាមួយ​គ្នា​នោះ​ទៅ ។

ហ៊ី​ត្លែរ​បាន​បញ្ជា​ទុកជា​ស្រេច​អោយ​គេ​យក​ប្រេងសាំង​មក​ស្រោច​លើខ្លួន​របស់​គាត់ ​និង​នាង​អេ​វ៉ា​ប្រោ​ន ហើយ​ដុត​ទាំង​ពីរ​ចោល ​។​ហ៊ី​ត្លែរ​បាន​និយាយ​ជា​មុន​ថា ​ធ្វើ​ដូច្នេះ ដើម្បី​កុំអោយ​ពួក​រុ​ស្ស៊ី​យក​ខ្លួន​គាត់​ទៅ​ដាក់​តាំង​ដូច​គេ​តាំងរបស់​បេ​នី​តូ​មូ​សូលី​នី​នៅ​អ៊ី​តា​លី​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ ជីវិត​របស់​ហ៊ី​ត្លែរ​ក៏​បាន​បញ្ចប់​ត្រឹមនេះ ។ អាណាចក្រ​១០០០​ឆ្នាំ​ដែល​ហ៊ី​ត្លែរ​សន្យា​ចំពោះ​ប្រជាជន​អា​ល្លឺ​ម៉​ង់​នោះ ក៏​រលាយ​សាបសូន្យ​ទៅ​ជាមួយ​គំនរ​ផេះ​ផង់​នៃ​ក្រុង​ប៊ែ​រ​ឡាំង​ដែរ ។

ហ៊ី​ត្លែរ​បាន​លើក​ស្ទួយ​ប្រទេស​អា​ល្លឺ​ម៉​ង់​អោយ​ឡើង​ដល់​អំណាច​កំពូល ។ ហ៊ី​ត្លែរ​ខ្លួនឯង
មាន​អំណាច​ផុត​លេខ ។ ពេល​ហ៊ី​ត្លែរ​និយាយ​ម្តង​ៗ​ប្រជាជាតិ​ទាំងមូល​ត្រូវ​គេ​ប្រមូល​អោយ
ទៅ​គោរព​ធ្វើ​តាម​ហ៊ី​ត្លែរ ក៏​ប៉ុន្តែ​មិន​ដូច​មេដឹកនាំ​ធំ​ៗ​ផ្សេង​ៗ​ទៀត​ដែល​ធ្លាប់​ល្បី​ល្បាយ​មក​ហើយ​ទេ​ហ៊ី​ត្លែរ​បាន​លាចាក​លោក​នេះ​ឬ​លាចាក​ប្រទេស​អា​ល្លឺ​ម៉​ង់​ទៅ ដោយ​មិន​ទុក​អ្វី​អោយ​មាន​សភាព​ប្រសើរ​ជាង​ពេល​ដែល​ខ្លួន​លេចមុខ​ដំបូង​នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នោះ​ឡើយ ។ ប្រហែលជា​មក​ពី​ទិស​ដៅ​ក្នុង​ជីវិត​របស់​ហ៊ី​ត្លែរ​វា​ចង្អៀតចង្អល់​ពេក​ទេ​ដឹង ។

គ្មាន​អ្វី​ស្រពេចស្រពិល​ទេ ទិស​ដៅ​ជីវិត​របស់​ហ៊ី​ត្លែរ គឺថា​មាន​តែ​ហ៊ី​ត្លែរ​មួយ​គត់​ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ “​ពូជសាសន៍​ធ្វើ​ជា​ម្ចាស់​គេ​”​របស់​អា​ល្លឺ​ម៉​ង់ មាន​តែ​ហ៊ី​ត្លែរ​ម្នាក់​ប៉ុណ្ណោះ​ជា​អ្នក​ផ្ចាញ់​អ្នកគ្រប់គ្រង​ពិភពលោក ។

នៅ​ទី​បញ្ចប់​ទិស​ដៅ​បែប​នេះ​វា​មាន​សភាព​ចង្អៀត​ហួសហេតុ​ពេក​មិន​អាច​សម្រេច​ជោគជ័យ​បាន​ឡើយ ។ ពិភពលោក​មិន​សុខចិត្ត​នៅ​ស្ងៀម​ឱបដៃ​អោយ​វត្ថុបំណង​ចង្អៀត ចង្អល់​បែប​នេះ​សម្រេច​ជោគជ័យ​បាន​ឡើយ ៕

បញ្ជាក់ ៖ នេះវគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំ​ដ៏​មហា​វិនាសកម្ម​ក្នុង​ពិភពលោក

វគ្គទី២ ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា

វគ្គទី៣ ហ៊ីត្លែរ​ប្រកាន់​យក​ស្ទីល​ដឹកនាំ​ដែកថែប

វគ្គទី៤ ឱកាស​នាំ​អោយ​ហ៊ី​ត្លែរ​ក្លាយជា​មេដឹកនាំ​អា​ល្លឺ​ម៉​ង់

វគ្គទី៥ ហ៊ី​ត្លែរ​លេង​សន្លឹក​បៀរ​វិបត្តិ​សេដ្ឋកិច្ច​ដើម្បី​អំណាច

វគ្គទី៦ ហ៊ី​ត្លែរ​ចាប់ផ្តើម​ក្លាយជា​មេ​ដឹក​នាម​ផ្តាច់​ការ

វគ្គទី៧ ហ៊ី​ត្លែរ​ចាប់ផ្តើម​ផែនការ​ឈ្លានពាន​អឺរ៉ុប
វគ្គទី៨ ហ៊ី​ត្លែរមិនលើកលែងសូម្បីតែម្តាយ និងកូនក្មេងតូចៗ

វគ្គទី៩ ទីបំផុត​អំពើ​កាចរបស់​ហ៊ី​ត្លែរ​មិន​អាច​ឈ្នះ​អំពើ​ល្អ

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ