ពេលនោះហ៊ីត្លែរបានទៅទស្សនាទីក្រុងប៉ារីស ទៅឈរអស់ជាងមួយម៉ោងសម្លឹងមើលផ្នូររបស់ណាប៉ូលេអុងដោយស្ងៀមស្ងាត់ ។ ហ៊ីត្លែរក៏ដូចណាប៉ូលេអុងបូណាប៉ារត៍បានឡើងធ្វើជាម្ចាស់លើអឺរ៉ុបដូចគ្នា ក៏ប៉ុន្តែកងទ័ពអាល្លឺម៉ង់មិនដូចកងទ័ពណាប៉ូលេអុងទេ កងទ័ពអាល្លឺម៉ង់មិនបានពាំនាំមកជាមួយនូវសេចក្តីសង្ឈឹមត្រចះត្រចង់ស្តីពីសេរីភាព សមភាព និងជីវភាពរស់នៅប្រសើរជាងមុខដូចណាប៉ូលេអុងទេ ។ កងទ័ពអាល្លឺម៉ង់បែរជាយល់ថា ឥឡូវដល់ពេលហើយដែល “ក្រុមមនុស្សមហិមាអាល្លឺម៉ង់”ត្រូវចាប់ផ្តើមកំទេច “ពួកពូជ សាសន៍ខ្សោយ” ។
ហ៊ីត្លែរមិនលើកលែងសូម្បីតែម្តាយ និងកូនក្មេងតូចៗ
ថ្ងៃទី២២ មិថុនា ឆ្នាំ១៩១៤ កងទ័ពអាល្លឺម៉ង់បានវ៉ៃលុកចូលប្រទេសរុស្ស៊ីដោយធ្វើឲ្យធ្វើអ្នកកាន់អំណាចផ្តាច់ការរុស្ស៊ីឈ្មោះស្តាលីនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះស្តាលីនបានយល់ព្រមបង្កើតសម្ព័ន្ធភាពជាមួយហ៊ីត្លែររួចហើយ ។ ក្នុងសារមួយផ្ញើរទៅកាន់កងទ័ពអាល្លឺម៉ង់ហ៊ីត្លែរបានប្រកាសថាពេលនេះកងទ័ពអាល្លឺម៉ង់កំពុងវ៉ៃកំទេចផ្តាច់ព្រ័ត្រ “ពូជសាសន៍ ជ្វីហ្វបុលសេវិក ដែលជាពួកមនុស្សទន់ខ្សោយ” ។ ហ៊ីត្លែរបញ្ជាទៅមេបញ្ជាការកងទ័ពអាល្លឺ ម៉ង់អោយ “ប្រើធម៌ក្តៅ”ជានិច្ច ។ ម្យ៉ាងទៀតនៅលើទឹកដីដែលគាត់កាន់កាប់ ហ៊ីត្លែរតែងបញ្ជាឲ្យធ្វើ“ការដោះស្រាយបង្ហើយ”ចំពោះបញ្ហាជនជាតិជ្វីហ្វជានិច្ច។ជនជាតិជ្វីហ្វទាំងអស់ត្រូវកំទេចចោលដោយគ្មានត្រាប្រណីឡើយ ។
ជាដំបូងហ៊ីត្លែរបានប្រគល់ភារកិច្ចនេះអោយក្រុមចល័តមួយឈ្មោះ “អីសាត គ្រូប៉េន” ។ ពេលចូលភូមិណាមួយហើយ ក្រុម ចល័តនេះតែងបានប្រមូលជនជាតិជ្វីហ្វទាំងអស់រាប់ទាំងស្ត្រី និងកុមារផងឲ្យទៅផ្តុំគ្នានៅជិតរណ្តៅមួយយ៉ាងធំ ។ បន្ទាប់ពួកគេក៏យកកាំភ្លើងយន្តបាញ់រះចោលទាំងអស់ ។ អ្នកមិនទាន់បាត់បង់ជីវិតក៏ត្រូវគេបង្ហើយនឹងប៉ែល(ដើម្បីកុំអោយខាតគ្រាប់) ឬក៏កប់ទាំងរស់តែម្តង ។
ហ៊ីត្លែរយល់ឃើញថាការធ្វើរបៀបនេះវាយឺតពេក ក៏បញ្ជាឲ្យសង់ជំរំប្រមូលផ្តុំចំនួន ជាង៣០កន្លែង គឺជាជំរំមរណៈដែលមាននៅពាសពេញទី្វបអឺរ៉ុប ។ ហ៊ីត្លែរបានបញ្ជាអោយចាប់អ្នករងគ្រោះពីគ្រប់ទិសទីនៅអឺរ៉ុបយកញាត់ចូលក្នុងទូររថភ្លើងសំរាប់ដឹកសត្វ ឬអីវ៉ាន់ហើយដឹកយកមកជំរំមរណៈ ។
នៅជំរំដាសូ ជំរំត្រេបាំងកា ជំរំបែហ្កិន បែនសិន ជំរំហ៊ូឆិនវ៉លហើយ និងជំរំដែលកាន់តែខ្លាំង
ជាងគេ គឺអូសស្វីត គេមិនអោយអាហារ និងទឹកផឹកឡើយ ។
មុននេះពេលគេដឹកជនជាតិជ្វីហ្វ មកជំរំប្រមូលផ្តុំម្តងៗ ពួកគេតែងត្រូវបានវាយដំធ្វើទារុណកម្ម ឬចោល និងដុំថ្មរួច ហើយទើបបាត់បង់ជីវិត ។ ពួកឆ្មាំយាមជំរំពេលខ្លះបានចាប់អ្នកជាប់គុកចងដៃព្យួរផុតពីដី ហើយវាយ និងដំបងរហូតដល់បាត់បង់ជីវិត ។ ដើម្បីឲ្យបាត់បង់ជីវិតបានលឿន ហ៊ីត្លែរបានសុំអោយពួកឧស្សាហករអាល្លឺម៉ង់បង្កើតបន្ទប់សំរាប់ប្រើថ្នាំពុល ដែលក្នុងបន្ទប់មួយៗគេអាចកាត់អ្នកទោសចំនួន២០០០នាក់រួមគ្នាតែម្តង ។ ពួកឧស្សាហករបានប្រកួតប្រជែងគ្នាក្នុងការដេញថ្លៃសង់បន្ទប់ផ្សែងពុលនេះ ។ ឡធំៗត្រូវបានសង់ឡើងសំរាប់ដុតខ្មោចអោយបានច្រើន និងឆាប់អស់ ។
ហ៊ីត្លែរនិយាយថា មិនត្រូវអោយអ្នកទោសបាត់បង់ជីវិតតាមរបៀបងាយៗទេ គឺត្រូវបាត់បង់ដោយវេទនា ។ ហ៊ីត្លែរបញ្ជាអោយយកកំបោរសទៅបាចតាមទូរថភ្លើងដែលដឹកអ្នកទោស ដើម្បីធ្វើអោយ
រលាកស្បែកសុសខ្លួនសិនមុននឹងយកទៅធ្វើឲ្យបាត់បង់ជីវិត ។ រឿងនេះនឹងមានការផ្សាយជូនបន្តទៀត ៕
បញ្ជាក់ ៖ នេះវគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំដ៏មហាវិនាសកម្មក្នុងពិភពលោក ពលោក
វគ្គទី២ ហ៊ីត្លែរប្រឈមនឹងជីវិតយុវវ័យដ៏វេទនា
វគ្គទី៣ ហ៊ីត្លែរប្រកាន់យកស្ទីលដឹកនាំដែកថែប
វគ្គទី៤ ឱកាសនាំអោយហ៊ីត្លែរក្លាយជាមេដឹកនាំអាល្លឺម៉ង់
វគ្គទី៥ ហ៊ីត្លែរលេងសន្លឹកបៀរវិបត្តិសេដ្ឋកិច្ចដើម្បីអំណាច
វគ្គទី៦ ហ៊ីត្លែរចាប់ផ្តើមក្លាយជាមេដឹកនាមផ្តាច់ការ
វគ្គទី៧ ហ៊ីត្លែរចាប់ផ្តើមផែនការឈ្លានពានអឺរ៉ុប
ចែករំលែកព័តមាននេះ