ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ធ្វើ​ឲ្យ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវគោក ផ្លូវដែក…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវគោក ផ្លូវដែក និង​ផ្លូវទឹក ។ ថ្លែង​ក្នុង​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ស្ដី​ពី​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​ក្នុង​តំបន់ (IRITWG) នា​ព្រឹក ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ ។

នៅ​ទីស្តីការក្រសួង​លោក ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា ៖ «​ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​បាន និង​កំពុង​ពង្រីក និង​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ដូច​ជា ផ្លូវគោក ផ្លូវដែក និង​ផ្លូវទឹក​» ។ លោក​បន្ដ​ថា ព្រមទាំង​គម្រោង​សាងសង់ ផ្លូវ ស្ពាន ជា​ពិសេស គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បា​វិត ។ ហើយ​ផ្លូវដែក​ភ្នំពេញ​-​បា​វិត ,​ភ្នំពេញ​-​សៀមរាប ,​សៀមរាប​-​ប៉ោយ​ប៉ែ​ត និង​កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ខណៈ​ផែនការមេ​ជាតិ​ភស្តុ​ភារ​កម្ម​ត្រូវ​បាន​អភិវឌ្ឍ​ផង​ដែរ ។

ឆ្លៀតឱកាស​នោះ​ដែរ​រដ្ឋមន្ដ្រី​សាធារណការ​បង្ហាញ​ពី​ការ​ប្រើប្រាស់​យន្តការ​បច្ចេកវិទ្យា​ព័ត៌មាន ដូច​ជា ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹក​ជញ្ជូន​ផ្លូវគោក​ប្រព័ន្ធ​ផ្លាស់​ប្ដូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​ពេល​កប៉ាល់​ចេញចូល​កំពង់​ផែ (Port EDI) កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ជាដើម ដើម្បី​ផ្ដល់​សេវា​សាធារណៈ​ឲ្យ​កាន់តែ​លឿន និង​ពង្រីក​ការ​ចូលរួម​ថែរក្សា​ផ្លូវ​ពី​សំណាក់​ប្រជាពលរដ្ឋ ។

សូម​ជម្រាប​ថា កាលពី​កន្លង​មក​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ត្រូវ​តែ​ធ្វើ​ផ្លូវ​ឲ្យ​បានជា​ប់រឹង​មាំ​បាន​យូរអង្វែង ហើយ​ត្រូវធ្វើ​ផ្លូវ​ឲ្យ​តាម​ស្តង់ដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ