គន្លឹះ​គ្រប់គ្រង​លុយ​សម្រាប់​អាជីវករ​ដែល​កាន់កាប់​អាជីវកម្ម​ម្នាក់ឯង


ការ​ខិតខំ​ព្យាយាម​ដើម្បី​សម្រេច​បាន​សេរីភាព​ក្នុង​ផ្នែក​លុយ​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​បើក​អាជីវកម្ម​មាន​ភាព​រំជើបរ​ជួល​សប្បាយ ផ្ទុយ​ពី​ការ​គ្រប់គ្រង​លុយ​ដែល​ជា​រឿង​ឈឺក្បាល ។ ប៉ុន្តែ​មិន​ថា​ស្មុគស្មាញ​ប៉ុណ្ណា វា​ជា​កត្តា​សំខាន់​នៃ​អាជីវកម្ម​របស់​អ្នក ហើយ​អ្នក​មិន​គួរ​ជៀសវាង​វា​ដាច់ខាត ។ ប្រសិនបើ​អ្នកជា​អាជីវករ​ដែល​គ្រប់គ្រង​អាជីវកម្ម​តែ​ម្នាក់ឯង ការ​គ្រប់គ្រង​លុយ​មិន​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ទេ ហើយ​វា​ក៏​មិន​ត្រូវការ​ឲ្យ​អ្នក​ចំណាយ​ពេលវេលា​ច្រើន​ដែរ​ប្រសិនបើ​អ្នក​រៀបចំ​តាម​ជំហាន​ខាងក្រោម​នេះ​៖

១. ទុក​ពេលវេលា​សម្រាប់​វា​៖
អ្នក​គួរតែ​មាន​ទម្លាប់​ចូល​មើល​បញ្ជីចំណូល​និង​ចំណាយ​ជា​រៀងរាល់ថ្ងៃ ។ ទោះជា​វា​អាច​បង្ហាញ​ការ​ខាតបង់​ពិតមែន​ក្តី អ្នក​ត្រូវ​តែ​មើល​វា​និង​តាមដាន​រាល់​ចំណូល និង​ចំណាយ​របស់​អាជីវកម្ម​អ្នកជា​រៀងរាល់ថ្ងៃ និង​វាយតម្លៃ​រក​មើល​បញ្ហា ។

២. បែងចែក​លុយ​ផ្ទាល់ខ្លួន និង​លុយ​អាជីវកម្ម​ឲ្យ​បាន​ច្បាស់លាស់​៖
វិធី​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ជៀសវាង​ភាព​ស្មុគស្មាញ​ក្នុង​ផ្នែក​នេះ​គឺ​ការ​បើក​គណនី​ធនាគារ​មួយ​ដាច់​ដោយឡែក​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ មាន​ន័យ​ថា​រាល់​សកម្មភាព​លើ​គណនី​នោះ​គឺ​សុទ្ធតែ​ជា​សកម្មភាព​លុយ​ដែល​ចេញ​និង​ចូល​អាជីវកម្ម​របស់​អ្នក ។ ការ​ធ្វើ​ដូចនេះ​នឹង​ជួយ​ឲ្យ​អ្នកមាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន ។

៣. ធ្វើ​របាយការណ៍​ប្រចាំខែ​៖
ទោះជា​អ្នកគ្រប់គ្រង​អាជីវកម្ម​តែ​ម្នាក់ឯង​ពិតមែន​ក្តី អ្នក​នៅ​តែ​គួរ​ធ្វើ​របាយការណ៍​ប្រចាំខែ​ដើម្បី​ដឹង​ច្បាស់​ពី​ស្ថាន​ការ​អាជីវកម្ម​របស់​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​រំលឹក​អ្នក​ពី​បញ្ហា​ដែល​អាជីវកម្ម​អ្នក​កំពុង​ជួប​ប្រទះ និង​ជំរុញ​ឲ្យ​អ្នករក​វិធី​ដោះស្រាយ​ទៀត​ផង ។

៤. សុំ​ជំនួយ​ពី​អ្នក​ដទៃ​៖
មិន​មាន​នរណា​អាច​គ្រប់គ្រង​គ្រប់​ផ្នែក​នៃ​អាជីវកម្ម​ដោយ​ខ្លួនឯង​បាន​ទេ ដូច្នេះ​ប្រសិនបើ​អ្នកមាន​បញ្ហា ឬ​មិន​ចេះ​អ្វីមួយ អ្នក​គួរ​សុំ​ជំនួយ​ពី​អ្នក​ដទៃ​ដែល​មានបទពិសោធន៍ ។ ហើយ​បើ​អ្នក​នៅ​តែ​គិត​ថា​មុខងារ​នេះ​មិន​សាក​សម​នឹង​អ្នក អ្នក​តែងតែ​អាច​រក​បុគ្គលិក​ម្នាក់​មក​គ្រប់គ្រង​ផ្នែក​នេះ​បាន ។ ចូរ​ចង​ចាំ​ថា ប្រសិនបើ​អ្នក​មិន​ចង់​ស្ត្រេ​ស​ពី​អាជីវកម្ម​ខ្លួន អ្នក​គួរតែ​មាន​ទម្លាប់​គ្រង​គ្រង​លុយ​ក្នុង​អាជីវកម្ម​ឲ្យ​បាន​ល្អ ហើយ​វា​នឹង​ជួយ​អ្នក​ក្នុង​ការ​សម្រេចចិត្ត​លើ​បញ្ហា​ធំ​ៗ​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ