ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន ចំរុង​៖ ប្រ​ព​ន្ធ​​របស់​លោក​ស្រឡាញ់​មិន​ចេះ​បើក​កកាយ​ពីអតីតកាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៨ វិ​ច្ឆ​កា ឆ្នាំ​២០១៩ តារា​សម្តែង​ប៉ែន ចំរុង បាន​បិទ​បញ្ចប់ជីវិត​នៅ​លីវ​ហើយ ជាមួយ​អ្នក​នាង​ហ៊ុន ម៉ា​ណេ…

រាជធានីភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៨ វិ​ច្ឆ​កា ឆ្នាំ​២០១៩ តារា​សម្តែង​ប៉ែន ចំរុង បាន​បិទ​បញ្ចប់ជីវិត​នៅ​លីវ​ហើយ ជាមួយ​អ្នក​នាង​ហ៊ុន ម៉ា​ណេ កូនក្រមុំ​ដែល​មាន​អាជីព​ក្រៅ​សិល្បៈ ​។ ពិធីជប់លៀង​មង្គលការ​នេះ ប្រមូលផ្តុំ​ដោយ​តារា​ជា​ច្រើន​គ្រប់​ជំនាន់​ ធ្វើ​អោយ​កូនកំលោះ​ក្រមុំ​បិទ​មាត់​មិន​ជិត​ ពេល​ឃើញ​ញាតិ​មិត្ត​រាប់អាន​យ៉ាង​ខ្លាំង​នៃ​ពេល​ជីវិត​មាន​ន័យ​ពេល​នេះ ​។

បើ​តាម​ការ​អោយ​ដឹង​ពី លោក​ប៉ែន ចំរុង​ នាថ្ងៃមង្គល​ការ​យ៉ាង​រីកមុខ​​បានឱ្យ​ដឹង​ថា​ ប្រ​ព​ន្ធ​​របស់​លោក​ពី​ដំបូង​ជា​ហ្វេ​ន​យូរ​ៗ​ទៅ​ ក៏បាន​ជួប​គ្នា​ហើយ ក៏​ចេះ​តែ​សួរនាំរហូត​មក​។ លោក​ថា​ យើង​តស៊ូ​មើលចិត្ត​គ្នា​ច្រើន​ខែ​ឆ្នាំ ទំ​រាំ​តែ​ពេល​នេះ ​យើង​បាន​ចងក្រង​ចំណង​៥​ប្រការ​បាន ​។

អ្វី​ដែល​លោក​រំភើប ​ភរិយា​លោកមិន​ដែល​ចេះ​បើក​កកាយ​ពី​ជីវិត​រឿងរ៉ាវ​ដែល​លោក​ជួបដែលបាន​ល្បី​ពេញ​ស្រុក ហើយ​នៅ​តែ​ញញឹម​ទទួលយក មានរឿង​អី​នៅ​ក្បែរ​រហូត​ ។ លោក​រៀប​ការ​ហើយ​ក្នុង​ចិត្ត​ចង់​យក​កូន​៣​នាក់​ តែ​អាស្រ័យ​លើ​ភរិយា ។​ ចំពោះ​សិល្បៈ​វិញ​ នៅ​តែ​ទទួល​មិន​អាច​ចោល​បាន​នោះ​ទេ ព្រោះ​ជា​អាយុជីវិត បើ​ទោះ​ឆាប់​ៗ​នេះ​លោក​មាន​គម្រោង​បន្ថែម​អាជីព​ថ្មី​ផ្នែក​ដីធ្លី​ក៏​ដោយ​ ។

ចំណែក​អ្នក​នាង ម៉ា​ណេ​ បានអោយ​ដឹង​ថា អ្នក​នាង​មិន​ចេះ​ប្រចណ្ឌ​នោះ​ទេ​ចំពោះ​ស្វាមី គឺ​ដឹង​ច​រិ​ត​គាត់​។ នាង​នៅ​តែ​បើកឱកាស​អោយ​គាត់ប្រឡូក​សិល្បៈ​ដដែល ​ព្រោះ​គាត់​ស្រឡាញ់ ហើយក៏​អរគុណ​មហាជន​ទាំងអស់​នៅ​តែ​គាំទ្រ លោក​ប៉ែន ចំរុង​ ទោះ​មានរឿង​អី បង្ក​អោយ​គាត់​នៅ​តែ​អាច​ឈ​ជើង​បាន​ល្អ​ ។

អត្ថបទសរសេរ ដោយ