ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ ពិសិដ្ឋ ជម្រះ​មន្ទិល​រឿង​កៀក​ដៃ​គ្នា​យ៉ាង​​ត្រសង​ជាមួយ ពៅ លី​ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​យូរ​មក​ហើយ​ឱ្យ​តែ​ចេញ​បង្ហាញ​វត្ត​មាននៅ​តាម​កម្មវិធី​ណា គេ​តែង​ឃើញ ពៅ លី​ដា តារា​សម្តែង​រូប​ស្រស់ និង​លោក ពៅ ពិសិដ្ឋ…

រាជធានី​ភ្នំពេញ ៖ ជា​យូរ​មក​ហើយ​ឱ្យ​តែ​ចេញ​បង្ហាញ​វត្ត​មាននៅ​តាម​កម្មវិធី​ណា គេ​តែង​ឃើញ ពៅ លី​ដា តារា​សម្តែង​រូប​ស្រស់ និង​លោក ពៅ ពិសិដ្ឋ កៀក​ដៃ​គ្នា​ចូលរួម​យ៉ាង​ត្រសង​។ រូបភាព​ទាំងនេះ​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្លាយជា​ច​ម្ង​ល់ ព្រោះ ពៅ លី​ដា មិន​ដែល​ប្រកាស​ថា មាន​ប្អូនប្រុស​ណា​ម្នាក់​ឡើយ តែ​បែរជា​សុខ​ៗ​បណ្តើ​គ្នា​ជាមួយ​ប្រុស​ក្មេង ពៅ ពិសិដ្ឋ រហូត សូ​ម្បី​តែ​អ្នកសិល្បៈ​ខ្លះ​ភ័ន្ត​ច្រឡំ​ជា​គូស្នេហ៍ កុំ​ថា​ឡើយ​មហាជន​។

រូបភាព​ដែល​តារា​សម្តែង​ទាំង​២​នាក់​នេះ កំពុង​ប្រែ​ក្លាយជា​រឿង​មួយ​ងឿងឆ្ងល់ ព្រោះ​ម្នាក់​ៗ​នាំ​គ្នា​គិត​ថា លី​ដា មាន​ប្អូនប្រុស​ពី​ពេល​ណា ព្រោះ​តាំងពី​ចូល​សិល្បៈ ក្រៅពី​ឃើញ​ម្តាយ​និង​បងស្រី​ដើរ​ដង្ហែ ដូច​ជា​មិន​ដែល​ឃើញ​ពិសិដ្ឋ​សោះ​។

អ្នកខ្លះ​ថា បើជា​គូសង្សារ​ត្រូវ​តែ​ក្លាហាន​ហ៊ាន​សារភាព ព្រោះ​ល្អ​ម្យ៉ាងដែរ ដោយសារ​ម្នាក់​ៗ​សុទ្ធតែ​ស្រស់​ស្អាត និង​សង្ហារ មានឈ្មោះ​ល្បី​ដូច​គ្នា​។

យ៉ាងណា​ទាំង​ម្តាយ ពៅ លី​ដា និង​លី​ដា សុទ្ធតែ​ច្រាន​ចោលការ​ចោទ​លើ​ប្រធានបទ​នេះ ដោយនៅ​តែ​អះអាង​ថា ជា​បងប្អូន​គ្នា​ពិតប្រាកដ មិន​បន្លំ​ឡើយ​។

បើ​តាម​លោក​ពៅ ពិសិដ្ឋ បានឱ្យ​ដឹង​ថា លោក​ទទួលស្គាល់​ថា លោក និង​បងស្រី លី​ដា មាន​ទំនាក់ទំនង​មែន តែ​ជា​បង​ប​ប្អូន​នឹង​គ្នា ដោយ​មិន​ពាក់ព័ន្ធ​រឿង​គេ​យល់​ច្រឡំ​នោះ​ឡើយ​។ កន្លង​មក ទាំង​អ្នក​ម្តាយ និង​បងស្រី លី​ដា បាន​ណែនាំ​លោក​ឱ្ គេ​ស្គាល់ ដោយ​បាន​ផលិតករ​ជា​ច្រើន​ហៅ​ថត​សម្តែង​។

បើ​យើង​ជា​បងប្អូន​គ្នា​ទៅ​ណា​មក​ណា គឺជា​មួយ​គ្នា មិន​មាន​អ្វី​ប្លែក​ឡើយ​។ លោក​មាន​តែ​អរគុណ​ដល់​បងស្រី និង​អ្នក​ម្តាយ ដែល​ជម្រុញ​ឱ្យ​លោក​មាន​វត្តមាន​ក្នុង​ពិភព​សិល្បៈ រហូត​បាន​ថត​រឿង​ជា​ច្រើន តប​តាម​ការ​ចូល​ចិត្ត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ