ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ពីរ​ម៉ាត់​ដែល​រាំងស្ទះ​មិន​ឱ្យ​អ្នក​ក្លាយជា​អ្នកមាន និង​ជោគជ័យ

4 ឆ្នាំ មុន

លោក ម៉ៃ​ឃើ​ល ប្ល៊ូ​ម​បឺ​ក (Michael Bloomberg) ដែល​ជា​មហាសេដ្ឋី​មួយ​រូប​បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ខណៈ​ពេល​ដែល​លោក​ចែករំលែក​ជាមួយ​អ្នកគាំទ្រ​លើ Instagram របស់​លោក​ពី​វិធី​ដែល​ជួយ​ឲ្យ​លោក​កសាង​ទ្រព្យសម្បត្តិ ៥៤.១​ប៊ី​លាន​ដុល្លារ​របស់​លោក​ដែរ ។…

លោក ម៉ៃ​ឃើ​ល ប្ល៊ូ​ម​បឺ​ក (Michael Bloomberg) ដែល​ជា​មហាសេដ្ឋី​មួយ​រូប​បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ខណៈ​ពេល​ដែល​លោក​ចែករំលែក​ជាមួយ​អ្នកគាំទ្រ​លើ Instagram របស់​លោក​ពី​វិធី​ដែល​ជួយ​ឲ្យ​លោក​កសាង​ទ្រព្យសម្បត្តិ ៥៤.១​ប៊ី​លាន​ដុល្លារ​របស់​លោក​ដែរ ។

លោក​បាន​ប្រាប់​មក​ថា នៅ​អាយុ ៣៩​ឆ្នាំ លោក​បាន​បាត់បង់​ការងារ ហើយ​ជួប​ប្រទះ​នឹង​សំណួរ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក​មិនដឹង​ច្បាស់​ថា​លោក​នឹង​ធ្វើ​អ្វី​បន្ទាប់ ប៉ុន្តែ​ពេល​នោះ​លោក​មានគំនិត​ចង់​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ ដូច្នេះ​លោក​ក៏​ចាប់​យក​ឱកាស​នោះ ។

នៅ​ឆ្នាំ ១៩៨១ លោក​និង​មិត្តភក្តិ​ចំនួន​បី​រូប​ទៀត​បាន​ចាប់ផ្តើម​ក្រុមហ៊ុន Bloombeg L.P. ដែល​ជា​ក្រុមហ៊ុន​ផលិតកម្ម​វិធី Software មួយ ។ បច្ចុប្បន្ន​នេះ Bloomberg L.P. បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​ផ្នែក​ទិន្នន័យ​អាជីវកម្ម និង​ហិរញ្ញវត្ថុ ព្រមទាំង​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដែល​មាន​បុគ្គលិក​ប្រមាណ ២​ម៉ឺន​នាក់ និង​ការិយាល័យ ១៦៧​កន្លែង​ជុំវិញ​ពិភពលោក​ដែរ ។ ក្រុមហ៊ុន​នេះ​អាច​រក​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ​លើស ១០​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​កាលពី​ឆ្នាំ ២០១៨ ។ ប៉ុន្តែ​លោក Bloomberg និយាយ​ថា​មាន​ពាក្យ​សម្តី​ពីរ​ម៉ាត់​ដែល​លោក​បាន​បោះបង់​ចោល និង​ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ជោគជ័យ ។

លោក​បាន​ផ្តល់​យោបល់​ដល់​មនុស្ស​ដែល​នៅ​វ័យក្មេង​ថា ឲ្យ​បោះបង់​ពាក្យ​ថា I និង Me ដែល​មាន​ន័យ​ថា​ខ្ញុំ រួច​ប្តូរ​ទៅ We និង Us ឬ​មាន​ន័យ​ថា​ពួក​យើង​វិញ ។ លោក​បាន​បកស្រាយ​ថា រាល់​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​សហការ​ជាមួយ​អ្នក​ដទៃ ហើយ​អ្នក​ត្រូវការ​ឲ្យ​អ្នក​ដទៃ​ជួយ​អ្នក ហើយ​ដើម្បី​ទទួល​បាន​ជំនួយ​នេះ អ្នក​ត្រូវ​តែ​ជួយ​គេ​ជា​មុន​សិន ។ លោក​បាន​បន្ត​ថា ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​លោក គឺ​កើត​ចេញពី​ការ​ដែល​លោក​វិនិយោគ​លើ​បុគ្គលិក​របស់​លោក​ដូច​ជា​ការ​ផ្តល់​ប្រាក់បៀវត្ស​ន៍​ខ្ពស់ មាន​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សេវា​សុខាភិបាល និង​អនុញ្ញាត​ឲ្យ​មានការ​សម្រាក​សម្រាលកូន ៦​ខែ​ឥត​កាត់​ប្រាក់ខែ​ជាដើម ។

ក្រៅពី​នេះ​ហើយ លោក​គិត​ថា​ក្រុមហ៊ុន​លោក​បាន​ជោគជ័យ​ព្រោះតែ​តម្លៃ​សំខាន់​ៗ​ចំនួន ៤​គឺ ភាព​ស្មោះត្រង់ ភាព​សុចរិត យុត្តិធម៌ និង​ការ​រាប់​បញ្ចូល​មនុស្ស​ដោយ​មិន​មានការ​រើសអើង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ