ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែ​បុរស​២​នាក់​​មកពីក្រោយ​ធ្វើសកម្ម​ភាព​​បែបនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដេញ​តាម​ពីក្រោយ​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង​ត្រឡប់​មក​ពី​យក​បាយ​ឲ្យ​ម្ដាយ ​បន្ទាប់មក​ក្រុមជនសង្ស័យ​ធ្វើសកម្មភាពភ្ជង់ប្លន់​​យកម៉ូតូមួយគ្រឿង​បាន​សម្រេច​ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​នោះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ម្តុំ​ទីតាំង​លក់​ទឹកត្នោតជូរ តាម​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដេញ​តាម​ពីក្រោយ​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង​ត្រឡប់​មក​ពី​យក​បាយ​ឲ្យ​ម្ដាយ ​បន្ទាប់មក​ក្រុមជនសង្ស័យ​ធ្វើសកម្មភាពភ្ជង់ប្លន់​​យកម៉ូតូមួយគ្រឿង​បាន​សម្រេច​ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​នោះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ម្តុំ​ទីតាំង​លក់​ទឹកត្នោតជូរ តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ឡាយ ពៅ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​កា​ហ្វ ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ក្រុម​ជនសង្ស័យ​យក​ទៅ​បាត់​ម៉ាក​ហុងដា​ស្គូ​ពី ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១HI-៥៤៦៤ ដែល​ទើបនឹង​ទិញ​បាន​១​អាទិត្យ ហើយ​ក៏​ទើបតែ​កឹ​ប​ស្លាក​លេខ​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ។ រីឯ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ប្រដាប់​ដោយ​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម និង​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ផង​ដែរ​។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី​ដើម្បី​យក​បាយ​ម្ហូប​ទៅ​ជូន​ម្តាយ​នៅ​ម្តុំ​ជិត​បន្ទាយ​កងរាជអាវុធហត្ថ​កង​រថពាសដែក ក្នុងភូមិ​ទួល​ពង្រ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ថា លុះ​ពេល​ត្រឡប់​មក​វិញ ខណៈ​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ម្នាក់ឯង ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ពីក្រោយ​គាត់​រហូត​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​កន្លែង​ស្ងាត់ ក្រុម​ជនសង្ស័យ​បាន​កៀរ​ឲ្យ​ឈប់ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​បាន​លោត​ចុះ រួច​ដក​កាំភ្លើងខ្លី​ពុំ​ស្គាល់​ម៉ាក​ពី​ចង្កេះ​ភ្ជង់​គម្រាម​បាញ់ និង​ស្រែក​ឲ្យ​គាត់​ចុះ​ចេញពី​ម៉ូតូ ។ ខណៈនោះ​ធ្វើ​ឱ្យ​គាត់​មានការ​ភិតភ័យ​ខ្លាំង​ណាស់​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​រត់​ចេញ ព្រោះ​ខ្លាច​ជនសង្ស័យ​បាញ់ ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​របស់​គាត់​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​តាម​ផ្លូវ​បាន​ទៅ​ដល់ និង​ជួយ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ រួច​ជួយ​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​១ ព្រមទាំង​ដាក់​ពាក្យបណ្តឹង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ក្រុម​ជនសង្ស័យ​យក​មក​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ