ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​យុទ្ធសាស្ត្រ​វិនិយោគ​របស់​កំពូល​មហាសេដ្ឋី​ល្បី​ៗ​លើ​លោក

4 ឆ្នាំ មុន

វិនិយោគិន​ភាគច្រើន​តាមដាន​ការ​សម្រេចចិត្ត​របស់​មហាសេដ្ឋី​ធំ​ៗ​ពេល​ដែល​ពិចារណា​លើ​អ្វី​ដែល​គួរតែ​វិនិយោគ ។ ជា​ទូទៅ​វិនិយោគិន​ជោគជ័យ​តែងតែ​ចូល​ក្នុង​វិស័យ​ខុស​ៗ​គ្នា​ជា​ច្រើន​ទាំង​វិស័យ​ចាស់​ៗ និង​វិស័យ​ថ្មី​ៗ​ដែល​អាច​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស និង​ពិភពលោក​ទាំងមូល ។ សម្រាប់​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​កាន់តែ​ច្រើន ពួក​គេ​តែងតែ​វិនិយោគ​ក្នុង​រយៈពេល​វែង​ដែរ ហើយ​ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​របស់​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​៖ ១….

វិនិយោគិន​ភាគច្រើន​តាមដាន​ការ​សម្រេចចិត្ត​របស់​មហាសេដ្ឋី​ធំ​ៗ​ពេល​ដែល​ពិចារណា​លើ​អ្វី​ដែល​គួរតែ​វិនិយោគ ។ ជា​ទូទៅ​វិនិយោគិន​ជោគជ័យ​តែងតែ​ចូល​ក្នុង​វិស័យ​ខុស​ៗ​គ្នា​ជា​ច្រើន​ទាំង​វិស័យ​ចាស់​ៗ និង​វិស័យ​ថ្មី​ៗ​ដែល​អាច​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស និង​ពិភពលោក​ទាំងមូល ។ សម្រាប់​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​កាន់តែ​ច្រើន ពួក​គេ​តែងតែ​វិនិយោគ​ក្នុង​រយៈពេល​វែង​ដែរ ហើយ​ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​របស់​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​៖

១. លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos)៖
លោក បេ​សូ​ស ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon និង​ជា​សហគ្រិន​ដ៏​ជោគជ័យ​ដែល​មានការ​វិនិយោគ​ជា​ច្រើន​ក្នុង​រយៈពេល​វែង ។ ជា​ទូទៅ​លោក​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​ដែល​អាច​វិវដ្ត​តាម​ពេលវេលា ហើយ​លោក​ភាគច្រើន​វិនិយោគ​លើ​ក្រុមហ៊ុន​ទំនាក់ទំនង​ធំ​ៗ ឬ​ក្រុមហ៊ុន​ថ្មី​ៗ​ក្នុង​វិស័យ​អាវ​កាស ។ ក្រុមហ៊ុន​ដែល​ទទួល​បានការ​វិនិយោគ​ពី​លោក​រួម​មាន Washington Post, Blue Origin និង Uber ។

២. លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg)៖
ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​ៗ​បែប (Startups) គឺជា​ប្រភេទ​ក្រុមហ៊ុន​ដែល​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក ចាប់អារម្មណ៍​លើ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្រុមហ៊ុន​ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា Artificial Intelligence និង​កម្មវិធី Software ។ ដោយហេតុ​ដូចនេះ​ទើប​លោក​ជ្រើសរើស​វិនិយោគ​លើ​ក្រុមហ៊ុន Vicarious, Walk និង Asana ជាដើម ។

៣. លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)៖
នរណា​ក៏​ស្គាល់​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft មួយ​រូប​នេះ​ដែរ លោក​បច្ចុប្បន្ន​លោក​ពិតជា​សកម្ម​ណាស់​ក្នុង​ការ​ធ្វើអំពើ​សប្បុរសធម៌​ជុំវិញ​ពិភពលោក ។ យ៉ាងណា​ក្តី លោក​នៅ​តែ​បន្ត​ធ្វើការ​វិនិយោគ​ដដែល​ជា​ពិសេស​ទៅ​លើ​ក្រុមហ៊ុន​ដែល​អាច​ផ្លាស់​ប្តូរ​អាហារ​និង​សុខភាព​នា​ថ្ងៃ​អនាគត ។ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​លោក ហ្គេ​ត​ស៍ មាន​ដូច​ជា Breakthrough Energy, Ventures, Bershire Hathaway និង Coca-Cola ។

៤. លោក វ៉ា​រេ​ន បា​ហ្វេ (Warren Buffett)៖
វិនិយោគិន​ដែល​ល្បី​ជាងគេ​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​សហរដ្ឋអាមេរិក​គឺ​លោក បា​ហ្វេ នេះ​ហើយ​ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway ។ ជាដំបូង​លោក​ចាប់អារម្មណ៍​តែ​លើ​ក្រុមហ៊ុន​ក្នុង​វិស័យ​ធនាគារ​កិច្ច និង​ការ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​នេះ​លោក​ចាប់ផ្តើម​ចូល​ក្នុង​វិស័យ​ដទៃ​ទៀត​និង​វិនិយោគ​លើ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Amazon, Apple និង Coca-Cola ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ