ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ ៣ អាចជួយឲ្យយុវវ័យក្លាយជាមហាសេដ្ឋី

4 ឆ្នាំ មុន

ការ​រស់នៅ​ដោយ​ជោគជ័យ គឺជា​គោលដៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ និង​ជា​គោលដៅ​ដែល​មនុស្ស​វ័យក្មេង​ក្នុង​សម័យកាល​នេះ​កាន់តែ​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​វា​ព្រោះ​ពួក​គេ​ខ្វះ​ជំនាញ​សំខាន់​ៗ ។ ហើយ​ជំនាញ​ទាំងនេះ​មិនមែន​ត្រឹមតែ​ជំនាញ​បច្ចេកវិទ្យា​ទេ តែ​ជំនាញ​ទុន​ដែល​មាន​ដូច​ជា ភាព​ច្នៃប្រឌិត ការ​ធ្វើ​ទំនាក់ទំនង ការ​គ្រប់គ្រង​ពេលវេលា ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍…

ការ​រស់នៅ​ដោយ​ជោគជ័យ គឺជា​គោលដៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ និង​ជា​គោលដៅ​ដែល​មនុស្ស​វ័យក្មេង​ក្នុង​សម័យកាល​នេះ​កាន់តែ​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​វា​ព្រោះ​ពួក​គេ​ខ្វះ​ជំនាញ​សំខាន់​ៗ ។ ហើយ​ជំនាញ​ទាំងនេះ​មិនមែន​ត្រឹមតែ​ជំនាញ​បច្ចេកវិទ្យា​ទេ តែ​ជំនាញ​ទុន​ដែល​មាន​ដូច​ជា ភាព​ច្នៃប្រឌិត ការ​ធ្វើ​ទំនាក់ទំនង ការ​គ្រប់គ្រង​ពេលវេលា ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍ និង​ការ​សម្រប​ខ្លួន​ទៅ​តាម​ស្ថាន​ការ​នានា​ជាដើម ។ ហើយ​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​ធនធាន​គ្រប់គ្រាន់ អ្នក​អាច​រៀន​ជំនាញ​ខាងលើ​បាន​តាម​រយៈ​ការងារ​ខាងក្រោម​នេះ ៖

១. ការងារ​ដឹក​ជញ្ជូន​៖
ជំនាញ​ដែល​អ្នក​នឹង​រៀន​ពី​ការងារ​នេះ​មាន​ដូច​ជា​ការ​គ្រប់គ្រង​ពេលវេលា ការ​ដោះស្រាយ​បញ្ហា ការ​ធ្វើ​ទំនាក់ទំនង និង​ការ​គ្រប់គ្រង​ខ្លួនឯង ។ ការងារ​ដំបូង​ពេល​ដែល​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ (Warren Buffett)​នៅ​ជា​យុវជន​ម្នាក់​គឺ​ការងារ​ចែក​កាសែត​ជា​រៀង​រាល់​ព្រឹក​តាំងពី​ម៉ោង ៤ និង ៣០​នាទី ។ លោក​បាន​ជំរុញ​ឲ្យ​ខ្លួន​ស្វែងរក​វិធីចែក​កាសែត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បំផុត ។ ការងារ​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​ជា​ជម្រើស​ល្អ​មួយ​ប្រសិនបើ​អ្នក​ចង់​រៀន​ជំនាញ​ខាងលើ​នេះ ។

២. ការងារ​ជំនួយការ​៖
ការងារ​នេះ​នឹង​ជួយ​ឲ្យ​អ្នករៀន​យកចិត្តទុកដាក់​លើ​ចំណុច​លម្អិត​ៗ ការ​ស្ថាបនា​ទំនាក់ទំនង ការ​ស្រាវជ្រាវ និង​ការ​សម្របសម្រួល ។ អ្នក​ប្រហែលជា​មិន​ចូល​ចិត្តការ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ដទៃ ប៉ុន្តែ​វា​ប្រៀប​បានជា​អ្នក​ទទួល​បានការ​ហ្វឹកហាត់​ពី​បុគ្គល​ដែល​ជោគជ័យ​ព្រមទាំង​ទទួល​បាន​ប្រាក់ខែ​ទៀត ។ ការងារ​នេះ​នឹង​ជួយ​ឲ្យ​អ្នករៀន​ពី​មេរៀន​សំខាន់​ៗ​ជា​ច្រើន​ដែល​សូ​ម្បី​តែ​សាលារៀន​ក៏​មិន​អាច​បង្រៀន​អ្នក​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត វា​ផ្តល់​ឱកាស​ឲ្យ​អ្នក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​វិស័យ​ដែល​អាច​ជួយ​អ្នក​នៅ​ថ្ងៃ​មុខ​បាន ។

៣. ការងារ​ជា​គ្រូបង្រៀន​៖
ជម្រើស​ចុង​ក្រោយ​នេះ​បង្រៀន​អ្នក​ពី​ភាព​អត់ធ្មត់ ជំនាញ​សរសេរ ការ​ណែនាំ ភាព​ច្នៃប្រឌិត ការ​គ្រប់គ្រង​ជម្លោះ និង​ភាព​ឆ្លាត​វៃ​ផ្លូវ​អារម្មណ៍ ។ ការងារ​ជា​គ្រូបង្រៀន​ស្ថិត​ក្នុង​ចំណោម​ការងារ​ដែល​លំបាក​ជាងគេ ប៉ុន្តែ​វា​ពិតជា​ជំរុញ​ទឹកចិត្ត​ណាស់​ពេល​ដែល​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​សិស្សានុសិស្ស ។ លើស​ពី​នេះ​ទៅ​ទៀត ការងារ​នេះ​តម្រូវ​ឲ្យ​អ្នកមាន​ភាព​អត់ធ្មត់ និង​ចេះ​យល់ចិត្ត​អ្នក​ដទៃ​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆ្លាត​វៃ​ក្នុង​ផ្នែក​ផ្លូវ​អារម្មណ៍ ។

លើស​ពី​នេះ​ទៅ​ទៀត វា​ពង្រឹងសមត្ថភាព​ក្នុង​ការ​ពន្យល់​អ្វី​ដែល​ស្មុគស្មាញ​ឲ្យ​ស្រួល​យល់​ដែល​ជា​ជំនាញ​មួយ​អាច​ប្រើ​បាន​ក្នុង​ស្ទើរតែ​គ្រប់​ការងារ ។ មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ជា​ឧទាហរណ៍​មួយ​ដែល​គ្រូបង្រៀន​មួយ​រូប​អាច​មានឱកាស​ក្លាយជា​មហាសេដ្ឋី​បាន ៕ កែសម្រួល​ដោយ ៖​ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ