អនិច្ចា​ណាស់​! មួយ​គ្រួសារ​ជួប​គ្រោះ​លើ​ផ្លូវជាតិ​ស្លាប់​បន្តបន្ទាប់


ខេត្តបាត់ដំបង ៖ បើ​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់ ដែល​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ជាមួយ​អ្នក​ជិះ​ម៉ូតូ កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៨ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង ។

សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ​នៅឡើយ​ទេ​។ ដោយឡែក​ជន​រង​គ្រោះ​ទាំងអស់ ក៏​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ភ្លាម​ដែរ​។ តែ​គេ​គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ ត្រូវជា​ឪពុក កូនប្រុស និង​កូនស្រី​។ នេះ​បើ​យោង​តាម​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​អ្នក​ជិះ​ម៉ូតូ ហើយ​ជន​រង​គ្រោះ​២​នាក់​ឪពុក​និង​កូនប្រុស​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ចំណុច​កើតហេតុ រីឯ​កូនស្រី​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ទោះ​យ៉ាងណា ពេល​នេះ​សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុង​បន្ត​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ​ហើយ ដើម្បី​ស្វែងរក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​យ៉ាង​រន្ធត់​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ