ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំម៉្លេះ! ស្ត្រីម្នាក់មកដល់មុខផ្ទះហើយ​ហ៊ាន​ជិះមកវាយរួចធ្វើបែបនេះ​ដាក់​គាត់​ទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញ​មក​ពី​ធ្វើការ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​វាយ​ចំនួន​៥​ដៃ​បណ្តាល​ឱ្យ​រង​របួស​បែក​ខ្ទ​ង​ច្រមុះ រួច​ប្លន់​ទូរស័ព្ទ​មួយ​គ្រឿង​យក​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១២២ កែង​ផ្លូវ​២១៥…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញ​មក​ពី​ធ្វើការ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​វាយ​ចំនួន​៥​ដៃ​បណ្តាល​ឱ្យ​រង​របួស​បែក​ខ្ទ​ង​ច្រមុះ រួច​ប្លន់​ទូរស័ព្ទ​មួយ​គ្រឿង​យក​ទៅ​បាត់ ។

ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១២២ កែង​ផ្លូវ​២១៥ នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​ដេ​អិន ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ឡា លី​ន អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​ធ្វើការ​នៅ​ម្តុំ​ផ្លូវ​២១៥ ក្បែរ​នឹង​ដេ​អិន ស្នាក់​នៅផ្ទះ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ទើបតែ​ចេញ​មក​ពី​ធ្វើការ​នៅ​ឯ​ម្តុំ​ដេ​អិន រួច​ក៏​ដើរមក​ដល់​មុខ​ផ្ទះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គាត់​ក៏​ដក​ទូរស័ព្ទ​តេ​ហៅ​បងប្អូន ដើម្បី​អោយ​បើកទ្វារ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មួយសន្ទុះ​ក្រោយមក ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត​គាត់ រួច​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទូរស័ព្ទ​ដៃ និង​វាយ​៥​ដៃ​ចំ​កណ្តាល​មុខ​របស់​គាត់ បណ្តាល​អោយរ​ងរ​បួស​បាក់​ខ្ទ​ង​ច្រមុះ​យ៉ាងដំណំ ។ ភ្លាម​ៗ​នោះ គាត់​បាន​ស្រែក​អោយ​គេ​ជួយ​ដែរ ប៉ុន្តែ​ដោយសារ​នៅ​ម្តុំ​ទីតាំង​កើតហេតុ​ខាងលើ​នោះ​មាន​សភាព​ស្ងាត់ ទើប​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច រត់គេច​ដោយ​ងាយស្រួល​បែប​នេះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាត់​ធ្លាប់​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៤​ដង​មក​ហើយ ទើប​គាត់​សំណូមពរ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ មេត្តា​ជួយ​ស្រាវជ្រាវ​តាម​រកមុខ​រកមុខ​សញ្ញា​ជនសង្ស័យ​ខាងលើ​ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​រួច​ហើយ​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ