ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​៤​ពួក​ហាម​រត់​ដាច់ខាត

4 ឆ្នាំ មុន

ពួក​ជន​ដែល​គ្រប់លក្ខណ៍​មាន​៤​ពួក​គឺ បព្វជិត ស្តេច ស្ត្រី និង​ដំរី​មង្គល ជន​ទាំង​៤​ពួក​នេះ​មិន​គួរ​រត់​ឡើយ​ព្រោះថាៈ ១-​បព្វជិត ទោះបី​មាន​ហេតុ​យ៉ាងណា មាន​ភ្លៀង និង​ខ្យល់ព្យុះ​ជាដើម…

ពួក​ជន​ដែល​គ្រប់លក្ខណ៍​មាន​៤​ពួក​គឺ បព្វជិត ស្តេច ស្ត្រី និង​ដំរី​មង្គល ជន​ទាំង​៤​ពួក​នេះ​មិន​គួរ​រត់​ឡើយ​ព្រោះថាៈ

១-​បព្វជិត ទោះបី​មាន​ហេតុ​យ៉ាងណា មាន​ភ្លៀង និង​ខ្យល់ព្យុះ​ជាដើម មិន​ត្រូវ​រត់​ឡើយ ត្រូវ​តែ​ដើរ​សន្សឹម​ៗ តាម​ធម្មតា​ទើប​ហៅ​ថា បព្វជិត​មាន​លក្ខណ៍ ។

២-​ស្តេច​ដែល​បាន​អភិសេក​ហើយ កំពុង​ទ្រទ្រង់​នូវ​គ្រឿង​ប្រដាប់​ដ៏​ល្អ​ឯក ទោះបី​មាន​ហេតុ​យ៉ាងណា មាន​ភ្លៀង និង​ខ្យល់ព្យុះ​ជាដើម មិន​គួរ​រត់​ដូច​គហបតី​ឡើយ ត្រូវ​យាង​តាម​ដំណើរ​សន្សឹម​ៗ ទើប​ហៅ​ថា​ស្តេច​មាន​លក្ខណ៍ ។

៣-​ស្ត្រី​ដែល​ពេញក្រមុំ ទោះបី​មាន​ហេតុ​យ៉ាងណា មាន​ភ្លៀង និង​ខ្យល់ព្យុះ​ជាដើម មិន​ត្រូវ​រត់​ដូច​ជា​បុរស​ឡើយ ត្រូវ​តែ​ដើរ​សន្សឹម​ៗ ទើប​ហៅ​ថា​ស្ត្រី​មាន​លក្ខណ៍ ។

៤-​ដំរី​មង្គល​ដែល​ប្រដាប់​តាក់តែង​ដោយ​គ្រឿងអលង្ការ​ហើយ ទោះបី​មាន​ហេតុ​យ៉ាងណា​ក៏​មិន​ត្រូវ​រត់​ឡើយ ត្រូវ​ដើរ​ដោយ​ដំណើរ​ធម្មតា ទើប​ហៅ​ថា​ដំរី​មាន​លក្ខណ៍ ។

សេចក្តី​នេះ​មាន​ចែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ ប្រារព្ធ​នឹង​នាងវិសាខា​ពេល​ដែល​នាង​កំពុង​ពេញវ័យ​ក្រមុំ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ