ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មិនបាច់​ចំណាយថវិកាឆ្លងដ​ ដូចពីមុន​ទៀត​ទេ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្តកំពង់ឆ្នាំង​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ មាន​សេចក្តីរីក​រាយ​​ស​ប្បា​យ​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​រាជរដ្ឋាភិបាល​បាន​សាងសង់​ស្ពានថ្ម​មួយ​កន្លែង​ប្រវែង​៦០​ម៉ែត្រ ឆ្លង​ព្រែក ដែល​មក​ដល់​ពេល​នេះ​បាន​រួចរាល់​ជា​ស្ថាពរ និង​ទើបតែ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ…

​​ខេត្តកំពង់ឆ្នាំង​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ មាន​សេចក្តីរីក​រាយ​​ស​ប្បា​យ​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​រាជរដ្ឋាភិបាល​បាន​សាងសង់​ស្ពានថ្ម​មួយ​កន្លែង​ប្រវែង​៦០​ម៉ែត្រ ឆ្លង​ព្រែក ដែល​មក​ដល់​ពេល​នេះ​បាន​រួចរាល់​ជា​ស្ថាពរ និង​ទើបតែ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ។ ពួក​គាត់​ពិតជា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​មិនបាច់​ចំណាយ​ប្រាក់​ឆ្លង​ដ​​ដូច​កាលពី​មុន​ទៀត​
ឡើយ ។

លោក នុប ហូ​យ មេ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ​បាន​និយាយ​ឲ្យ​ដឹងថា ស្ពាន​ឆ្លង​ព្រែក ក្នុងភូមិ​កងមាស​នេះ មាន​បណ្ដោយ​ប្រវែង​៦០​ម៉ែត្រ ទទឹង​៨ម៉ែត្រ ដែល​កសាង​ឡើង​ដោយ​ក្រសួង​អភិ​វឌ្ឍន៍ជនបទ តាម​សំណួ​ម​ពរ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ធ្វើ​ដំណើរ ។ តាម​រយៈ​ក្រុម​ការងារ​ចុះ​ជយ​យ​ខេត្តកំពង់ឆ្នាំង ទើប​ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល ផ្តល់​ថវិការ កសាង​ស្ពាន​នេះ​ឡើង និង​បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ។

ប្រជាពលរដ្ឋទូទៅ​នៅ​ក្នុងស្រុក​រលាប្អៀរ និង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំងទាំងមូល​រីករាយ​សប្បាយចិត្ត​យ៉ាង​
ខ្លាំង ខណៈ​ដែល​គាត់​បាន​ធ្វើ​ដំណើរ ដោយ​ម៉ូតូ គោ​យន្ត ឬ​រថយន្ត​ឆ្លងកាត់​ស្ពាន​មួយ​នេះ​បាន​ងាយស្រួល ។ ដោយ​ឡែក​ ពី​មុន​មិន​ទាន់​មាន​ស្ពាន​នេះ ការ​ឆ្លង​ព្រែក​កងមាស​នេះ ត្រូវ​ឆ្លង​កាណូត​ដរ និង​ធ្វើ​ដំណើរ​បាន​តែ​ម៉ូតូ​ប៉ុណ្ណោះ ចំណែក​គោ​យន្ត​និង​រថយន្ត​មិន​អាច​ឆ្លងកាត់​បាន​ឡើយ ។

ស្ពាន​ព្រែក​កងមាស​នេះ បាន​ត​ភ្ជាប់​ផ្លូវ​ធ្វើ​ដំណើ​យ​មកពីផ្សារ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ និង​ត​ភ្ជាប់​ពី​ក្រុង​កំពង់ឆ្នាំង​កាត់​តាម​ឃុំ​កំពង់​អុស មក​ភូមិ​កងមាស​ចេញ​ទៅ​ភូមិ​កន្លែង​ភេ ភូមិ​ភ្លង និង​ចេញ​ទៅ​ទ​ន្ល​ក្រៅ​ក្នុងស្រុក​ជល​គី​រី ដែល​ប្រជាពលរដ្ឋ​បាន​ចេញចូល​ដឹក​ផល​នេសាទ ភោ​ក​ផល​កសិកម្ម និង​ទិញ​ដូរ​បន្លែបង្កា​ជា​រៀងរាល់ថ្ងៃ ។

ក្នុង​នាម​លោក​ជា​មេ​ភូមិ​កងមាស តំណាង​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជាង​៣០០​គ្រួសារ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច តេ​ជោ​ហ៊ុន​សែន ជា​ប្រមុខ​ដឹកនាំ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ​ដល់ ឯក​ឧត្ត​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់​ឆ្នាំង និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​ទទួល​សំណើរ របស់​ប្រជាពលរដ្ឋជួយ​កសាង​ស្ពាន​ដ៏​ស្អាត​និង​រឹង​មាំ​នេះ ទុក ជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កងមាស ។

ដោយឡែក លោក លន់ សុភា ជា​អា​ជីរ​ករ​ទិញ​លក់ មាន់ ទា ពី ភូមិ​កងមាស ទៅ​លក់​បន្ត​នៅ​ក្រុង​កំពង់ឆ្នាំង​ខណៈ​កំពុង​បើក​ម៉ូតូ​ឆ្លងកាត់​ស្ពាន​មួយ​នេះ បាន​និយាយ​ឱ្យ​ដឹង​ថា​៖ កន្លង​គាត់​ធ្វើ​ដំណើរ​មក​ទិញ​មាន់ ទា​នៅ​នេះ​ជា​រៀងរាល់ថ្ងៃ គាត់​ត្រូវ​ចំណាយ​ប្រាក់​ឆ្លង​កាណូត​ដរ​ទៅ​មក ទាំង​ម៉ូតូ​និង​មនុស្ស អស់​២ ពាន់​រៀល ។

ប៉ុន្តែ​ឥឡូវនេះ ​ពេល​ស្ពាន​ធ្វើ​រួចរាល់ គាត់​ពិតជា​សប្បាយចិត្ត ​ព្រោះ​មិន​អស់ប្រាក់​ឆ្លង​កាណូត​ដរ​ដូច​មុន​ទៀត​​ឡើយ ដែល​អាច​ជិះ​ម៉ូតូ​ទៅ​មក​បាន​ដោយ​ងាយស្រួល និង​ឆាប់រហ័ស ធ្វើ​ឱ្យអោយ​គាត់​មក​ទិញ​មាន់ ទា យក​ទៅ​លក់​នៅ​ទីផ្សារ​ទាន់​ពេលវេលា ។ លោកក៏សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ធ្វើការ​សាង​ស្ពាន​នេះ​ឡើង ដើម្បី​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ ៕​

អត្ថបទសរសេរ ដោយ