ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញទម្លាយព្រៃកោងកាងចូលក្នុងដីឯកជន…តែមន្ត្រីថា បោះបង្គោលការពារទេ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប​៖ ​ព្រៃកោងកាង​មួយ​កន្លែង​នៅ​ជាប់​ឆ្នេរសមុទ្រ​កែប​ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​ សង្កាត់​ព្រៃធំ ​ក្រុងកែប​ខេត្ត​កែប ​ត្រូវ​បាន​គេ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ទម្លាយ​​ព្រៃកោងកាង​នោះ​ ចូល​ទៅ​ដល់​ដី​ឡូ​ត៍​របស់​ខ្លួន​នៅ​កៀក​កិត​ជាប់​និង​ព្រៃ​សហគមន៍​គ្រប់គ្រង​ ដោយ​មន្ត្រី​ជលផល​។​ បើតាម​ការ​អះអាង​ពី​ពលរដ្ឋ​ម្នាក់ ​ជា​អ្នកនេសាទ​ត្រី​បាន​និយាយ​ថា​…

ខេត្ត​កែប​៖ ​ព្រៃកោងកាង​មួយ​កន្លែង​នៅ​ជាប់​ឆ្នេរសមុទ្រ​កែប​ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​ សង្កាត់​ព្រៃធំ ​ក្រុងកែប​ខេត្ត​កែប ​ត្រូវ​បាន​គេ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ទម្លាយ​​ព្រៃកោងកាង​នោះ​ ចូល​ទៅ​ដល់​ដី​ឡូ​ត៍​របស់​ខ្លួន​
នៅ​កៀក​កិត​ជាប់​និង​ព្រៃ​សហគមន៍​គ្រប់គ្រង​ ដោយ​មន្ត្រី​ជលផល​។​

បើតាម​ការ​អះអាង​ពី​ពលរដ្ឋ​ម្នាក់ ​ជា​អ្នកនេសាទ​ត្រី​បាន​និយាយ​ថា​ ពី​មុន​ដី​ព្រៃកោងកាង​នេះ​ថា ​ពី​មុន​ព្រៃ​កោងកាង​នេះ ​ក្រាស​ណែន​ណាស់​ ហើយក៏​មិន​មាន​ផ្លូវ​ដើរ​ចូល​ដែរ​ តែ​ឥឡូវ​ត្រូវ​បាន​គេ​ទម្លាយ​​ព្រៃ​ធ្វើ​ជា​ផ្លូវ​ទៅ​ដល់​ដី​ឡូ​ត៍​គេ​ នៅ​ខាងក្នុង​ឯណោះ​វិញ​។​

ទោះជា​យ៉ាងណា ​អ្នកនេសាទ​រូប​នោះ​ មិន​ហាន​និយាយ​ប្រាប់​លម្អិត​ទេ​ ដោយ​ខ្លួន​និយាយ​ថា ​ប្រញាប់​យក​ត្រី​ទៅ​លក់ ​។ ​ប៉ុន្តែ​អ្វី​ដែល​គេ​បាន​មើលឃើញ​ជាក់ស្ដែង​ មាន​បង្គោល​ថ្មី​ចំនួន​៣​ដើម​ ត្រូវ​បាន​គេ​បោះ​ធ្វើ​ជា​ព្រំ​ដី​ពី​ខាងលិច​ព្រៃកោងកាង​ពី​ខាង​កើតជា​ដី​របស់​ឯកជន​ និង​ចូល​ទៅ​ជ្រៅ​ជាង​នេះ​ទៅ​ទៀត​ជា​ដី​ឡូ​។

​ប៉ុន្តែ​ទោះជា​បោះបង្គោល​ព្រំ​ថ្មី​ក៏ដោយ​ ក៏​មាន​បង្គោល​ចាស់​មួយ​បង្គោល គ្រាន់​ទុក​ធ្វើ​ជាទី​អាង​ផង​ដែរ​សម្រាប់​ការ​វែកញែក​ជាមួយ​អ្នក​ជាប់​ពាក់​ព​ន្ធ័​រឿង​ទំលាយ​ដី​ព្រៃកោងកាង​មួយ​នេះ​ចូល​ទៅ​ដល់​ដី​របស់​
ខ្លួន​។​

ទាក់ទង​តាម​ទូរ​សព្ទ័​ទៅលោក​គុ​ច​ វិ​រៈ ​នាយ​ខណ្ឌ​ជលផល​ខេត្ត​កែប​មិន​បាន​ទេ​ តែ​លោក​ភឿ​ង​ ផល្លា នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប​បាននិយាយ​ថា ​ការ​បោះបង្គោល​ថ្មី​ៗ​និង​ឈូស​ឆាយ​ផ្លូវ​ថ្មី​នេះ ​គឺ​ការពារ​ព្រំ​ដី​កោង​កាង​ ខ្លាច​មាន​គេ​រំលោភ​យក​ដី​របស់​រដ្ឋ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ