ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិត​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន​នៃ​ការ​ធ្វើ​ជា​សហគ្រិន

4 ឆ្នាំ មុន

បរទេស ៖ អ្នក​ដែល​មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​សហគ្រិន​ប្រហែល​គិតតែ​ពី​វិធី​ដែល​ជួយ​ឲ្យ​ខ្លួន​សម្រេច​ដល់​គោលដៅ និង​អត្ថប្រយោជន៍​នៃ​ការ​ក្លាយជា​សហគ្រិន​ប៉ុណ្ណោះ​ដោយ​ភ្លេច​គិត​ពី​ចំណុច​គួរឲ្យ​ខ្លាច និង​ស្មុគស្មាញ​ដទៃ ។ តើ​ការ​ធ្វើ​ជា​សហគ្រិន​មាន​ចំណុច​អវិជ្ជមាន​អ្វីខ្លះ ? ១. អ្នក​មិនមែន​ជា​មេ​ខ្លួនឯង​ទេ…

បរទេស ៖ អ្នក​ដែល​មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​សហគ្រិន​ប្រហែល​គិតតែ​ពី​វិធី​ដែល​ជួយ​ឲ្យ​ខ្លួន​សម្រេច​ដល់​គោលដៅ និង​អត្ថប្រយោជន៍​នៃ​ការ​ក្លាយជា​សហគ្រិន​ប៉ុណ្ណោះ​ដោយ​ភ្លេច​គិត​ពី​ចំណុច​គួរ
ឲ្យ​ខ្លាច និង​ស្មុគស្មាញ​ដទៃ ។ តើ​ការ​ធ្វើ​ជា​សហគ្រិន​មាន​ចំណុច​អវិជ្ជមាន​អ្វីខ្លះ ?

១. អ្នក​មិនមែន​ជា​មេ​ខ្លួនឯង​ទេ ៖ សហគ្រិន​ដែល​ជោគជ័យ​មិនមែន​ជា​មេ​របស់​ខ្លួនឯង​ទេ តែ​អ្នក​ដែល​ជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន គឺជា​នាយក​តាម​ផ្នែក​នីមួយ​ៗ​ក្នុង​អាជីវកម្ម ឬ​ក្រុមហ៊ុន​របស់​អ្នក​វិញ ។ អាជីវកម្ម​ដែល​ជោគជ័យ​ត្រូវ​បាន​កសាង​ពី​ការ​ស្តាប់​យោបល់​របស់​អ្នក​ដែល​មាន​សមត្ថភាព និង​បទ​ពិសោធន៍​ច្រើន​ក្នុង​ការងារ​របស់​ពួក​គេ ។

២. អ្នក​មិនមែន​ជា​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​គ្រប់ពេល​ទេ ៖ សហគ្រិន​ជា​ច្រើន​ចាប់ផ្តើម​ក្តី​សុបិន​របស់​ខ្លួន ព្រោះ​ចង់រក​ប្រាក់​ចំណូល​បាន​ស្តុកស្តម្ភ ប៉ុន្តែ​សហគ្រិន​ភាគច្រើន​ត្រូវការ​ពេល​ស្ទើរតែ​រាប់​សិប​ឆ្នាំ​ទើប​អាច​សម្រេច​បាន​គោលដៅ​នេះ​បាន ។ ដើម្បី​សម្រេច​គោលដៅ​នេះ​អ្នក​នឹង​ត្រូវ​ធ្វើការ​វិនិយោគ​ជា​ច្រើន​ដូច​ជា លើ​ធនធានមនុស្ស ដើម្បី​រក​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ជួយ​រក​លុយ​ឲ្យ​អ្នក​ជាដើម ។ អាជីវកម្ម​របស់​អ្នក​ប្រៀប​បានជា កូន​របស់​អ្នក​ដែរ​ដែល​មាន​ន័យ​ថា អ្នក​ត្រូវ​វិនិយោគ​លើ​វា​ច្រើន ប្រសិនបើ​អ្នក​ចង់​ឲ្យ​វា​ជោគជ័យ​នៅ​ថ្ងៃ​មុខ ។

៣. លំនឹង​ភាព​រវាង​ការងារ និង​ជីវិត​ស្ទើរតែ​មិន​អាច​កើត​មាន​ឡើង ៖ ពេល​ដែល​អ្នក​ធ្វើ​ជា​សហគ្រិន ការងារ ឬ​អាជីវកម្ម​របស់​អ្នក​ស្ទើរតែ​ក្លាយជា​ជីវិត​របស់​អ្នក​ទៅ​ហើយ ។ មិន​ថា អ្នក​នៅផ្ទះ ឬ​កំពុង​មើល​ការ​លេង​កីឡា​ណាមួយ​ទេ គឺ​អ្នក​តែងតែ​គិត​ពី​វា​ជា​និច្ច ។ មាន​ន័យ​ថា ការ​ធ្វើ​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​មិនមែន​ជា​ការងារ​ដែល​មាន​ម៉ោង​ធ្វើការ​ច្បាស់លាស់​ដូច​អ្នកធ្វើការ​ឲ្យ​អ្នក​ដទៃ​ទេ ។

៤. មនុស្ស​ណា​ម្នាក់​នឹង​មិន​ចូល​ចិត្ត​អ្នក ៖ មេរៀន​សំខាន់​បំផុត​សម្រាប់​សហគ្រិន គឺ​កាន់តែ​ជោគជ័យ​ចំនួន​សត្រូវ​ក៏​កាន់តែ​កើនឡើង​ដែរ ។ អ្នក​នឹង​មាន​អ្នក​ចាំ​គាំទ្រ​អ្នក ប៉ុន្តែ​អ្នក​ក៏​នឹង​តែងតែមាន​មនុស្ស​ដែល​មិន​ចូល​ចិត្តការ​ធ្វើការ​របស់​អ្នកការ​សម្រេចចិត្ត​របស់​អ្នក ឬ​ទិស​ដៅ​ដែល​អ្នក​កំពុង​តែ​ដើរ​ដែរ ។

សម្រាប់​សហគ្រិន​មួយ​រូប​មនុស្ស​ទាំងនេះ​មាន​តែ​ធ្វើ​ឲ្យ​ពួក​គេ​បាក់ទឹកចិត្ត​ប៉ុណ្ណោះ ។ ហើយ​ក្នុង​នាម​ជា​សហគ្រិន អ្នក​នឹង​ជួប​ប្រទះ​ស្ថាន​ការ​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​មួយ និង​មើល​រំលង​មួយ ។ ឧទាហរណ៍​ដូច​ជា ការ​សម្រេចចិត្ត​ខ្លះ​ល្អ​សម្រាប់​ក្រុមហ៊ុន តែ​ប៉ះពាល់​ដល់​បុគ្គលិក​ជាដើម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ