ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត Mazda មាន​រថយន្ត​អគ្គិសនី​យូរហើយ​តែ​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍

4 ឆ្នាំ មុន

ក្រុមហ៊ុន Mazda ទើបតែ​បញ្ចេញ​រថយន្ត MX-30 ដែល​ជា​រថយន្ត​អគ្គិសនី​ផលិត​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​។ MX-30 គឺជា​ប្រភេទ Crossover ប៉ុន្តែ​ក្រុមហ៊ុន Mazda…

ក្រុមហ៊ុន Mazda ទើបតែ​បញ្ចេញ​រថយន្ត MX-30 ដែល​ជា​រថយន្ត​អគ្គិសនី​ផលិត​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​។ MX-30 គឺជា​ប្រភេទ Crossover ប៉ុន្តែ​ក្រុមហ៊ុន Mazda បាន​រចនា​វា​ឱ្យ​ពិសេស​ជាង Crossover ដទៃ​។ វា​មាន​ទំហំ​អា​គុយ​ត្រឹមតែ ៣៥.៥​គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​។ តែ​គេ​មិន​ទាន់​ផ្តល់​នូវ​ព័ត៌មាន​ស្តី​អំពី​អត្រា​ស៊ី​ភ្លើង​នៅឡើយ​ទេ​។

រថយន្ដ​ម៉ាក MX-30 គឺជា​រថយន្ដ​ដ៏​សំខាន់​មួយ​សម្រាប់​យីហោ​នេះ ប៉ុន្តែ​វា​មិនមែន​ជា​រថយន្ត​ម៉ាស៊ីន​អគ្គិសនី Mazda ដំបូង​បង្អស់​ដែល​មិន​ធ្លាប់​មាន​នោះ​ទេ​។ កាលពី ២៥​ឆ្នាំ​មុន ក្រុមហ៊ុន Mazda Research Europe បាន​ផលិត​រថយន្ត​អគ្គិសនី​ពណ៌​ស្វាយ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Mazda​។ មក​ដល់​ពេល​នេះ មនុស្ស​តិច​ណាស់​ដែល​ស្គាល់​វា​។

កាលពី​ទស​វត្ស​ឆ្នាំ ១៩៩០ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្រទេស​អា​ឡឺ​ម៉​ង់ បណ្ឌិត Angela Merkel ដែល​ជា​អធិការបតី​អា​ល្លឺ​ម៉​ង់​បច្ចុប្បន្ន រួម​ជាមួយ​រដ្ឋាភិបាល​បារាំង​និង​អ៊ី​តា​លី បាន​ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត ដើម្បី​បង្កើត​នូវ​អ្វី​ដែល​គេ​ហៅ​ថា រថយន្ត​អគ្គិសនី​ទម្ងន់​ស្រាល ដើម្បី​ឱ្យ​មាន​រថយន្ត​ប្រើ​អគ្គិសនី​យ៉ាង​ហោច​ណាស់ ១០% នៃ​ចំនួន​រថយន្ត​ទាំងអស់​នៅ​ឆ្នាំ​២០០០​។

Christian Schultze នាយក​ស្រាវជ្រាវ​បច្ចេកវិទ្យា​នៅ​ក្រុមហ៊ុន Mazda Motor Europe R&D ដែល​ជា​វិស្វករ​វ័យក្មេង​នៅ​ពេល​នោះ បាន​ទាក់ទង​និស្សិត​នៅ​សាកលវិទ្យាល័យ Darmstadt ដើម្បី​ជួយ​បង្កើត​គំរូ​រថយន្ត​អគ្គិសនី​។ និស្សិត​បាន​បង្កើត​ឡាន​ប្រណាំង​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​រួច​ទៅ​ហើយ ប៉ុន្តែ​ចង់​សាក​ផលិត​រថយន្ត​មួយ​ដែល​ប្រើប្រាស់​អគ្គិសនី​សុទ្ធ​។ គេ​បាន​ដាក់​ឈ្មោះ​វា​ថា Mazda Carol​។ វា​ជា​រថយន្ត​តួច ដែល​សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

គេ​ផលិត​វា​មក​ជាមួយនឹង​កៅអី​បួន ដែល​មាន​អា​គុយ​នៅ​ពីក្រោម​។ ម៉ាស៊ីន​របស់​វា​មិន​ខ្លាំង​នោះ​ទេ ដែល​មាន​កម្លាំង​ត្រឹមតែ​៣៦​សេះ និង អាច​បើក​ល្បឿន​អតិបរមា​បាន ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ