ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ទទួល​បាន​ពាក្យ​បម្រើ​ការងារ​ជា​ច្រើន ក្នុង​ពិព័រណ៍​ការងារ និង​ផលិត​ភាព​​ជាតិ 2019

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ និង​ជា​និយោជក​នៃ​ជម្រើស បាន​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​មុខ​តំណែង​ដល់​សិស្ស និស្សិត និង​បេក្ខជន ដែល​កំពុង​ស្វែងរក​ការងារ​ក្នុង​ពិ​ព័រ​ណ៌​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ 2019 នៅ​កោះ​ពេជ្រ…

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ និង​ជា​និយោជក​នៃ​ជម្រើស បាន​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​មុខ​តំណែង​ដល់​សិស្ស និស្សិត និង​បេក្ខជន ដែល​កំពុង​ស្វែងរក​ការងារ​ក្នុង​ពិ​ព័រ​ណ៌​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ 2019 នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី 2 ទី 3 ខែវិច្ឆិកា កន្លង​មកនេះ​។

ក៏​ដូច​ជា​បណ្ដា​ឆ្នាំ​មុន​ៗ​ដែរ សម្រាប់​ឆ្នាំ​នេះ មាន​និស្សិត និង​បេក្ខជន​ជា​ច្រើន​កុះករ​បាន​មក​ទស្សនា​​ស្ដង់ និង​ដាក់​ពាក្យ​បម្រើ​ការ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រា​សាក់ គឺជា​ស្ថាប័ន​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​ស្វែងរក​ការងារ​ធ្វើ​។

លោក ហឿ​ន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា ប្រា​សាក់​ជា​គ្រឹះស្ថាន​ដ៏​ល្អ​សម្រាប់​ចាប់ផ្តើម​អាជីព​ការងារ និង​រីក​ចម្រើន​ជាមួយ​គ្នា​។ ប្រា​សាក់ មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយាកាស​ការងារ​ល្អ ទទួល​បាន​អត្ថប្រយោជន៍​ច្រើន អាច​ធ្វើការ​នៅ​ជិត​ផ្ទះ អភិវឌ្ឍ និង​បង្កើន​សមត្ថភាព​បុគ្គលិក និង​ផ្តល់​និរន្តរភាព​ការងារ​យូរអង្វែង​។

លោក ហុ​ន្នី បាន​បន្ថែម​ទៀត​ថា ប្រា​សាក់ ផ្តល់​ជូន​ប្រាក់បៀវត្ស រង្វាន់​លើកទឹកចិត្ត និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន រួម​មាន ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ ប្រាក់​ឧបត្ថម្ភ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រាក់​ឧបត្ថម្ភ​បុណ្យ​ភ្ជុំបិណ្ឌ ប្រាក់​ឧបត្ថម្ភ​តួនាទី ប្រាក់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប ឯក​សណ្ឋាន ធានា​រ៉ាប់រង​សុខភាព ធានា​រ៉ាប់រង​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ ធានា​រ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន កន្លែង​ស្នាក់​នៅ ឈប់​សម្រាក​ប្រចាំឆ្នាំ ឈប់​សម្រាក​រៀប​អាពាហ៍ពិពាហ៍ ឈប់​សម្រាក​លំហែ​មាតុភាព និង​បិតុភាព ឈប់​សម្រាក​ពេល​មាន​ជំងឺ ឈប់​សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ៗ​។

អ្វី​ដែល​ពិសេស​នា​ថ្ងៃ​ពិព័រណ៍​ការងារ​នោះ ប្រា​សាក់ បាន​ផ្តល់​ការ​ប្រឹក្សា​លើ​ការងារ​ដោយ​ក្តី​រាក់ទាក់ រីករាយ ស្និ​ទ្ធិ​ស្នាល និង​ផ្តល់​ជា​វិធីសាស្ត្រ​ក្នុង​ការ​ជួយ​ដល់​បងប្អូន​សិស្ស និស្សិត ឱ្យ​ទទួល​បាន​អាជីព​ការងារ​ជោគជ័យ​សម្រាប់​ទិស​ដៅ​ការងារ​នា​ពេល​អនាគត​របស់​ខ្លួន​។

គិត​ត្រឹម​ត្រីមាស​ទី 3 ឆ្នាំ 2019 នេះ ប្រា​សាក់ មាន​បុគ្គលិក​សរុប​ប្រមាណ​ជា 9,000 នាក់ ក្នុង​មុខ​តំណែង និង​ជំនាញ​ផ្សេង​ៗ​គ្នា​ជា​ច្រើន និង​កំពុង​ប្រតិបត្តិការ​ទូ​ទាំង​កម្ពុជា​។

សម្រាប់​បងប្អូន​ដែល​ខកខាន មិន​បាន​ចូលរួម​ក្នុង​ពិ​ព៌​ណ​ការងារ​នេះ បងប្អូន​ក៏​នៅ​តែ​មានឱកាស​ទទួល​បានការ​ងារ​ពី​ប្រា​សាក់ ដោយ​គ្រាន់តែ​ផ្ញើ​ប្រវត្តិរូប​សង្ខេប (​ឬ CV) មក​កាន់​អ៊ី​ម៉ែ​ល recruitment@prasac.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ