ខេត្តបន្ទាយមានជ័យ ៖ សត្វស្លាប់រាប់ម៉ឺនក្បាលស្នាក់នៅចំការមួយកន្លែងនៅក្បែរជើងភ្នំបន្ទាយនាងរយៈពេល៣ទៅ៤ខែហើយអាជ្ញាធរកំពុងយកចិត្តទុកដាក់ការពារទុកជាក់នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា សត្វស្លាបរាប់ម៉ឺនក្បាលកំពុងមកស្នាក់លើដើមឈើក្នុងចំការមួយកន្លែងនៅខាងជើងភ្នំបន្ទាយនាងដែលគេស្គាល់ថាប្រភេទសត្វកុក.ស និងក្អែកទឹក សត្វទុង ដែលស្នាក់នៅមានរយៈពេល៤ទៅ៥ខែមកហើយ ។
ក្រោយពេលសត្វស្លាប់មកស្នាក់នៅលើដើមឈើក្នុងចំការមួយកន្លែងមានរាប់ម៉ឺនក្បាល ហើយអាជ្ញាធរស្រុកមង្គលបូរីបានអោយអាជ្ញាធរឃុំរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំបន្ទាយនាងចុះទៅល្បាតមើលជាប្រចាំហើយណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវទៅបោបាញ់រឺចាប់សត្វដែលកំពុងស្នាក់នៅក្នុងចំការនោះឡើយហើយសុំអោយចូលរួមថែរក្សាការពារសត្វទុកដើម្បីអោយប្រជាពលរដ្ឋបានទៅមើលអាចថាក្លាយជាកន្លែងភ្ញៀវទៅមើលសត្វចូលទ្រនំយំខ្ញៀវខ្ញារកោងរំពងនៅពេលថ្ងៃរាបលិច ។
លោក រ័ត្ន ដាស៊ីណង់ បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរត្រូវចូលរួមថែរក្សាការពារសត្វស្លាបទុកអាចភ្ញៀវមកមើលជាក់ស្តែងរាល់ថ្ងៃនេះឃើញបងប្អូនប្រជាពលរដ្ឋនៅជិតខាងមកមើលនៅវេលាម៉ោង៥ទៅម៉ោង៦ល្ងាចនៅពេលថ្ងៃរាបលិចឃើញហ្វូងសត្វស្លាបជាច្រើនបានហើរមកពីគ្រប់ទិសទីមករកទ្រនំនៅចំការក្បែរជើងភ្នំបន្ទាយនាង អាចថា នៅពេលដែលប្រជាពលរដ្ឋទទួលព័ត៌មានបានដឹងអាចមកមើលច្រើនហើយប្រជាពលរដ្ឋនៅតំបន់នេះប្រកបមុខរបបលក់ដូរសម្រាប់គ្រួសារបានហើយយើងចូលរួមថែរក្សាទាំងអស់គ្នា ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ