ខេត្តកែប ៖ ភ្នំពោនជាភ្នំមួយលាតសន្ធឹងជាប់២គីឡូម៉ែត្រដីកៀកកិតមាត់សមុទ្រ ស្ថិតក្នុងឃុំពង់ទឹកស្រុកដំណាក់ចង្អើរខេត្តកែប បច្ចុប្បន្នភ្នំជាប់មាត់សមុទ្រមួយនេះ កំពុងរងការរុករានទន្ទ្រានយកដីភ្នំធ្វើជាកម្មសិទ្ធិ ។
ជាក់ស្ដែង កាលពីចុងខែតុលានិងដើមខែវិច្ឆិការ ២០១៩ នេះ គេឃើញមានក្រុមកម្មករជាច្រើននាក់បានសាងសង់ចាក់គ្រឹះបេតុងនៅភ្នំ ដែលគេហៅជាទូទៅថា «ធ្វើជញ្ចាំងទប់ភ្នំប្រវែងជាប់100ម៉ែត្រ ការពារដីនិងថ្មបាក់ពីលើភ្នំបន្ថែម»។
យោងតាមការឱ្យដឹងពីពលរដ្ឋមួយគ្រួសារ មកពីស្រុកកំពង់ត្រាច មករស់នៅជើងភ្នំពោនបាននិយាយប្រាប់ថា គាត់ធ្លាប់បានធ្វើផ្ទះក៏តូចមួយនៅក្នុងព្រៃគ្រប់គ្រង ដោយមេព្រៃខេត្តកែប ។ ប៉ុន្តែថ្មីៗនេះ ត្រូវ
បានគេបណ្ដេញចេញពីភ្នំពោននោះហើយ ។
គ្រួសារក្រីក្រមួយនេះបានទទួលស្គាល់ថា ខ្លួនពិតជានៅលើដីព្រៃភ្នំជួយរាយការណ៍អោយមន្ត្រីការពារព្រៃឈើ ។ ពលរដ្ឋរូបនោះនិយាយថា បើគាត់ចេញវាផុតទៅហើយ តែគាត់បានឆ្ងល់ថា ហេតុអីគេធ្វើជញ្ជាំងទប់ភ្នំបានគេសង់តូបប្រក់សង្ក័សីបានបីកន្លែងផ្សេងៗគ្នា ។ ត្រង់នេះហើយ ដែលពលរដ្ឋធ្វើការរិះគន់ ។
លោកលី ហ៊ត មេឃុំពង់ទឹកបាននិយាយប្រាប់អោយដឹងថា ការរៀបថ្មធ្វើជាជញ្ចាំងទប់ភ្នំនេះ ប្រហែលដីគេមានប័ណ្ណកម្មសិទ្ធិ ។ លោកលី ហ៊ត មេឃុំពងទឹកនិយាយទៀតថា បើតាមស្ដាប់ដំណឹងថា កន្លែងរៀបថ្មធ្វើជញ្ចាំងទប់ភ្នំនេះ ទំនងគេសាងសង់ចេតិយ៍មួយសម្រាប់បញ្ចុះសព ព្រោះនៅជួរភ្នំពោននោះ មានកន្លែងគេបញ្ចុះសពច្រើនដែរ ។
ទាក់ទងនិងរឿងភ្នំពោន ត្រូវបានធ្វើជញ្ចាំងថ្មទប់ភ្នំនេះ អ្នកយកព័ត៌មានបានទូរសព្ទ័ទៅលោកមាស សុធីស្ដីទីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែបដែរ តែលោកបានឆ្លើយតបមកវិញថា «ខ្ញុំជាកូនចៅគេដែរទេ» ។
លោកមាស សុធី ឱ្យទៅសួរទៅលោកវង្ស សុផលវិញម្ដងទៅ ។ លោកវង្ស សុផល ជានាយខណ្ឌមិនទាន់ប្រកាសជានាយខណ្ឌផ្លូវការនិយាយប្រាប់អ្នកការសែតថា «លោកមិនទាន់ហានឆ្លើយថាយ៉ាងម៉េចទេ នៅភ្នំពោន ចាំមើលចុះទៅពិនិត្យជាក់ស្ដែងសិន ចាំលោកប្រាប់ពេលក្រោយ ។
ចែករំលែកព័តមាននេះ