ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​បុរស​ៗ​និយាយ​ពី​នារី​ដែល​គាត់​ចូល​ចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្បែក​ស​ស្អាត ភ្លឺ​រលោង គឺជា​ការ​ចង់បាន​របស់​សុភាព​នារី​គ្រប់​រូប ។ ដូច្នេះ​ទើប​មាន​យុវវ័យ​ខ្លះ ហេតុតែ​ចង់បាន​ស្បែក​ស​ឆាប់រហ័ស បាន​ប្រថុយ​ប្រើ​ឡេ​លាយ (Whitening…

រាជធានី​ភ្នំពេញ​ ៖ ស្បែក​ស​ស្អាត ភ្លឺ​រលោង គឺជា​ការ​ចង់បាន​របស់​សុភាព​នារី​គ្រប់​រូប ។ ដូច្នេះ​ទើប​មាន​យុវវ័យ​ខ្លះ ហេតុតែ​ចង់បាន​ស្បែក​ស​ឆាប់រហ័ស បាន​ប្រថុយ​ប្រើ​ឡេ​លាយ (Whitening Cream) ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ខូច​ស្បែក​លើស​ដើម​។ ក្រសួងសុខាភិបាល​កម្ពុជា ក៏​បាន​អំពាវនាវ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឡេ​លាយ ព្រោះ​ឡេ​លាយ​មួយ​ចំនួន​ដែល​កំពុង​តែ​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា មាន​សារធាតុ​គីមី​កម្រិត​ខ្ពស់ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ នា​ពេល​អនាគត​។ ដូច្នេះ​ត្រូវ​ជៀស​ឲ្យ​បានការ​ប្រើប្រាស់​ឡេ​លាយ​ដែល​គ្មាន​ស្លាក​សញ្ញា និង​ការ​ពិនិត្យ​គុណភាព​ត្រឹមត្រូវ​។

សម័យនេះ ចង់​ឲ្យ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ស ភ្លឺ​រលោង មិន​ពិបាក​ឡើយ ដោយ​អ្នក​គ្រាន់តែ ត្រូវ​អនុវត្ត ៥​ចំណុច​ខាងក្រោមដូច​ជា​៖
១-ប្រើ​ផលិតផល​ថែទាំ​ស្បែក​មាន​ម៉ាក​ត្រឹមត្រូវ និង​ការ​ត្រួតពិនិត្យ​គុណភាព​ស្របច្បាប់ ៖

ជា​ផលិតផល​សុទ្ធ​មាន​ស្លាក​យីហោ​ល្បីឈ្មោះ និង​ធានា​ទំនុក​ចិត្តជា​ច្រើន​ឆ្នាំ​ទូ​ទាំង​ពិភពលោក Vaseline បាន​បញ្ចេញ​នូវ​ផលិតផល សេរ៉ូម វ៉ា​សឺ​លី​ន ហ៊ែ​លស៍​ស៊ី​វ៉ា​យ អ៊ី​ន​ស្តែ​ន ហ្វែ​រ ( Serum Vaseline Healthy White Instant fair) រូបមន្ត​ជំនាន់​ថ្មី កាន់តែ​ប្រសើរ សម្បូរ​ដោយ​វីតាមីន B3 និង​ផ្តល់​សំណើម​ច្រើន​បំផុត​ដល់​ស្បែក ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ជាង​មុន​ដល់​ទៅ 4​ដង​ភ្លាម​ៗ ក្នុង​រយៈពេល​ត្រឹមតែ ២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។ ពិសេស​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព គ្មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​ថ្ងៃមុន​ឡើយ​។
សាច់​សេរ៉ូម​ងាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក​ពី​ខាងក្នុង ដោយ​មិន​ជាប់​ស្អិត​។ ថាមពល Micro-Droplet ពី Vaseline Jelly មិន​ត្រឹមតែ​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា បំបាត់​ស្នាម​ខ្មៅ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ថែរក្សា​សុខភាព​ស្បែក​ពី​ខាងក្នុង យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​។
២-របប​អាហារ​ត្រឹមត្រូវ ៖

គួរ​ញុំ​ា​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម Fiber ពពួក​បន្លែ​បៃតង និង​ផ្លែ​ឈើ​ដែល​មាន វីតាមីន​C អាច​ជួយ​ឲ្យ​ស្បែក​អ្នក ផលិត​សរសៃទឹក​ប្រូតេអ៊ីន​បាន​ច្រើន​។ រីឯ​វីតាមីន A ក៏​សំខាន់​ផង​ដែរ ដោយ​ក្នុង​នោះ គេ​បាន​រក​ឃើញ​ថា វីតាមីន A មាននៅ​ក្នុង ស៊ុត​លឿង អ៊​យ​ស្ទ័​រ និង​ទឹកដោះគោ ដែល​អាច​ជួយ​ឲ្យ​ពណ៌​សម្បុរស្បែក​ស​ស្អាត​ផង​ដែរ​។

៣-ចៀសវាង​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក​៖

បើ​ស្រឡាញ់​ស្បែក គួរ​នៅ​ក្នុង​ម្លប់ និង​បន្ទប់​ត្រជាក់​ឲ្យ​បាន​ច្រើន​។ បើ​ត្រូវ​ចេញ​ទៅ​ក្រៅ ឬ ដើរ​ក្រោម​ពន្លឺ​ថ្ងៃ ដាច់ខាត​ត្រូវ​តែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​។
៣-គេង​គ្រប់គ្រាន់ ៖

ពេល​ដែល​អ្នក​គេង​លក់​ស្កប់ស្កល់​ល្អ ក្នុង​ខ្លួន​អ្នក នឹង​ធ្លាក់​ចុះ​អ័រម៉ូន​ស្ត្រេ​ស (cortisol) ហើយ អ័​រមូ​ន​ជួសជុល​នឹង​កើនឡើង (melatonin) ដែល​នឹង​ទៅ​បង្កើត​ជាលិកា​ថ្មី ហើយ​ថែម​ទាំង​អាច​ជួសជុល​ស្បែក​ដែល​បាន​ខូច​នៅ​ពេល​ថ្ងៃ ឲ្យ​ល្អ​ប្រសើរ​ឡើង​ទៀត​។ មនុស្ស​ធំ គួរ​គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ពី ៧ ទៅ ៩​ម៉ោង​នៅ​ពេល​យប់​។
៤-ហាត់ប្រាណ​ទៀត​ទាត់​ជា​ប្រចាំ​៖

ការ​ហាត់ប្រាណ​ឲ្យ​បែកញើស​ជោក​ៗ គឺ ជា​ការ​បញ្ចេញ​ជាតិពុល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ពី​ក្នុង​ខ្លួន​។ ទម្លាប់​ហាត់ប្រាណ​រាល់ថ្ងៃ នឹង​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម ជួយ​ឲ្យ​ប្រព័ន្ធ​ក្នុង​រាង​កាយ​សកម្ម ហើយ​ជួយ​កាត់​ភាព​តានតឹង​បាន​ថែម​ទៀត​។ គួរ​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០​នាទី ទៅ​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។
៥-ផឹកទឹក​ឲ្យ​បាន​ច្រើន ៖

ការ​ផឹកទឹក​បាន​ច្រើន គឺ​ផ្តល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង​។ គួរ​ព្យាយាម​ពិសារ​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់១​លី​ត្រ​កន្លះ ទៅ៣​លី​ត្រ ក្នុង​មួយ​ថ្ងៃ ។ បើ​ត្រូវធ្វើ​ការងារ ឬ​ហាត់ប្រាណ​បែកញើស​ខ្លាំង ត្រូវ​បន្ថែម​ការ​ហូប​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​វិញ នោះ​ប្រព័ន្ធ​ក្នុង​រាង​កាយ ព្រមទាំង​ស្បែក​របស់​អ្នក ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​នោះ​ដែរ ​៕ ​

អត្ថបទសរសេរ ដោយ