ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីកាត់បន្ថយស្នាមជ្រួញលើមុខ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកចង់កាត់បន្ថយស្នាមជ្រួញលើមុខ អ្នកគួរតែការពារស្បែកមុខរបស់អ្នកពីពន្លឺព្រះអាទិត្យ ដោយគួរតែលាបឡេការពារកម្តៅថ្ងៃ ព្រមទាំងពាក់វែនតាការពារកម្តៅថ្ងៃ និងមួកផងដែរ។ ពន្លឺថ្ងៃជាឃាតករលាក់មុខ ដែលបំផ្លាញស្បែកអ្នកលឿនបំផុត។
ដូចនេះ អ្នកគួរតែការពារឲ្យបានល្អ ហើយឧស្សាហ៍ម៉ាស្សា ទើបស្បែកមុខអ្នកមិនឆាប់ជ្រួញ។ ជាពិសេស ក្រោយពេលដែលអ្នកសម្អាតមុខរួច អ្នកគួរតែប្រើគ្រឿងសម្អាងដែលអាចរក្សាជាតិទឹកលើមុខអ្នក ដោយយកមកលាប ទើបមុខអ្នកអាចស្អាតជានិច្ច មិនងាយឃើញស្នាមជ្រួញដុះឡើងមកឡើយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ