ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ស្រី​២ ប្រុស​១ បន្ទប់តែ១ក្នុងផ្ទះ​សំណាក់​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​ប៉ូលិស​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​ប្រាប់​ថា នា​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​០៩​និង​០០​យប់ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​យើង​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ចុះ​បង្ក្រាប​បទ រក្សា​ទុក ជួញដូរ…

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​ប៉ូលិស​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​ប្រាប់​ថា នា​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​០៩​និង​០០​យប់ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​យើង​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ចុះ​បង្ក្រាប​បទ រក្សា​ទុក ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​«​ចំប៉ី បន្ទប់​លេខ​១០៦» ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ ខ្លួន​បាន​ប្រុស ស្រី​ចំនួន​០៣​នាក់ ។

ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បី​នាក់​នោះ​មាន​ទី​១-​ឈ្មោះ ម៉ៅ ប៊ុ​ន​ហុង ​ហៅ​ម៉ា​ប់ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​កម្មករ​លើក​បន្លែ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​(​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​, ទី​២-​ឈ្មោះ រ៉េ​ត ដា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៦ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​អន្លង់​ឬ​ស្សី ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​ទី​៣-​ឈ្មោះ សា​រុំ សុ​វ​ណ្ណា​រ៉ា ភេទ​ស្រី ឆ្នាំ​កំណើត​២០០១ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ដូន​ជ្រុំ ឃុំ​ព្រៃ​ញី ស្រុក​ព្រៃ​មាស ខេត្ត​ពោ​ធ៍​សាត់ ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ក្នុងផ្ទះ​សំណាក់ «​ចំប៉ី​» ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣៩​កញ្ចប់​ស្មើនឹង​ទំងន់​៦៥,៧ ក្រាម ទាំង​សំបក​, ថ្នាំ​គ្រាប់​យ៉ា​ម៉ា​ចំនួន​០១​គ្រាប់​កន្លះ​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ០១​គ្រឿង​, ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ