ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ដោយសារតែមានជីវភាពក្រីក្រ បុរសម្នាក់បានទៅស៊ីឈ្នូលឆ្ការព្រៃស្រែប្រាំងឲ្យគេ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារក៏ត្រូវបានរន្ទះបាញ់ បណ្ដាលឲ្យស្លាប់នៅកណ្ដាលវាលស្រែ ដោយមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីសៀល ថ្ងៃទី០២ ខែវិច្ឆិកានេះ នៅចំណុចវាលស្រែអណ្ដើកស្អុយ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពពីលោកមេភូមិព្រែករាំងបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ សេង ខេង (ហៅទីន) អាយុ ៥១ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ាត់ ឡាត អាយុប្រមាណជាង៤០ឆ្នាំ ដោយគ្រួសារនេះពុំមានកូនចៅនោះឡើយ ។ រីឯមុខរបររបស់គ្រួសាររងគ្រោះនេះ គឺដើរស៊ីឈ្នួលគេ ដើម្បីយកកម្រៃមកចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ ។ នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅស៊ីឈ្នួលឆ្ការព្រែតាមភ្លឺស្រែប្រាំងឲ្យគេ ដែលម្ចាស់ស្រែឈ្មោះ ទុំ ដំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។
លុះនៅវេលាម៉ោងប៉ុន្មានជា១រសៀលក្នុងថ្ងៃកើតហេតុ មេឃក៏ចាប់ផ្ដើមមានពពកខ្មៅ ហើយមានភ្លៀងធ្លាក់លាយឡំទៅនឹងខ្យល់ និងផ្គរផង ចំណែកជនរងគ្រោះ និងម្ចាស់ស្រែឈ្មោះទុំ ដំ មិនបានឈប់សម្រាកនោះទេ ដោយបន្តធ្វើការរហូតដល់ម៉ោង៣ជាងរសៀល ក៏ស្រាប់តែមានរន្ទះកំណាចបានមកផ្តាច់ជីវិតបុរសរងគ្រោះខាងលើនេះតែម្ដង ។
ដោយឡែកម្ចាស់ស្រែឈ្មោះទុំ ដំ ខណៈដែលហេតុការណ៍រន្ទះបាញ់កើតឡើង គឺរូបគាត់នៅក្បែរនិងជនរងគ្រោះចម្ងាយតែ ៣ ម៉ែត្រពីគ្នាតែប៉ុណ្ណោះ ពេលឃើញជនរងគ្រោះដេកដួលទៅនឹងដីហើយរូបគាត់ក៏បានរត់ទៅជួយ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយមិនអាចជួយទាន់ពេលវេលានោះឡើយ ។
ជនរងគ្រោះក៏ត្រូវបានលោកមេភូមិដឹកនាំប្រជាពលរដ្ឋក្នុងភូមិសែងយកមកកាន់លំនៅដ្ឋានរងចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ច័យទើបបងប្អូនក្នុងភូមិ និងចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕ កែសម្រួលដោយ ៖ សុឃាក់
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំច្រកទ្វារអន្តរជាតិ«ដូង» ស្រុកកំរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លី...
រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន២៥នាក់ តែងតែប្រមូលផ្តុំគ្នាសេពគ្រឿងញៀន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យ...
មែនហើយ បុរសៗគ្នាយើងដឹងហើយថា ការដែលកើតមុននៅលើមុខគឺជារឿងមួយគួរឲ្យអាម៉ាស និងធុញទ្រាន់ណាស់។ដូច្នេះក៏មិនមាននរណាពេញចិត្តនូវអាការៈស្នាមក្រហមៗ ជាំ ឬកើត...
នៅដើមឆ្នាំនេះក្រុមហ៊ុន Cadillac បានមកដល់ពិព័រណ៍រថយន្ត Detroit Auto Show ឆ្នាំ ២០១៩ ជាមួយនឹងសេចក្តីប្រកាសដ៏ធំមួយថា វានឹងក្លាយជាម៉ាករថយន្តអគ្គិសនី ដែលមានគូប្រជែងជាមួយក្រុមហ៊ុន...
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គិភ័យលេបត្របាក់ផ្ទះវៀតណាមលក់អេតចាយម្នាក់ត្រឹមតែមួយប៉ប្រិចភ្នែកអស់ខ្ទេច បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុង...
ថ្ងៃមួយជាថ្ងៃឧបោសថសីល មានទាយកម្នាក់ឈ្មោះសុមនមាលាការ គាត់បានឃើញព្រះសាស្តាហើយមានចិត្តជ្រះថ្លាយ៉ាងក្រៃលែងបានយកផ្កាម្លិះនោះមកថ្វាយជាពុទ្ធបូជា។ ការបូជា...
ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានការលេចឮនូវព័ត៌មាននានាដែលថា មានក្រុមឈ្មួញជនជាតិ«ចិន»បានដើរម៉ៅ ឬទិញដីចំការដំណាំក្រូចពោធិ៍សាត់នៅក្នុងខេត្តបាត់ដំបង ដែលនាំ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កូនប្រុសរបស់កីឡាករ Cristiano Ronaldo ហាក់ដូចជាដើរតាមគន្លងឪពុកដ៏ល្បីល្បាញរបស់គាត់ ហើយឥឡូវនេះគាត់បានឈ្នះការប្រកួតយុវជនជាមួយក្រុម U9 របស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា វាហាក់ដូចជាកីឡាករ Cristiano Ronaldo មិនមែនជាកីឡាករតែម្នាក់គត់ដែលមានប្រតិកម្មជាមួយនឹងការផ្លាស់ប្តូរចេញពេលប្រកួតទេ ព្រោះតែថ្មីៗនេះ Kylian...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះមកដល់បានពាក់កណ្ដាលផ្លូវក៏...
បញ្ហាមួយដែលមនុស្សយើងជួបញឹកញាប់បំផុតក្នុងរដូវធ្លាក់ខ្យល់ ឬរងារនោះគឺជំងឺផ្តាសាយ និងក្អកតែម្តង។ ដោយសារតែក្នុងធាតុអាកាសមួយនេះមានមេរោគផ្តាសាយច្រើនផង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងជនរងគ្រោះចំនួន...
ខេត្តឧត្តមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា មានជនជាតិថៃ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កាលពីវេលាម៉ោងជាង៣...
សម្រាប់ថ្ងៃនេះ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារអាមេរិកថា តើមានឥទ្ធិពលគ្របដណ្តប់យ៉ាងណាទៅលើប្រាក់នៃបណ្តាប្រទេសមួយចំនួននៅអាស៊ីដែលមានដូចជា ៖ កម្ពុជា...
មនុស្សដែលយើងស្រឡាញ់ដោយចិត្តស្មោះ នៅពេលដែលគេនៅជិត នៅជាមួយនឹងយើង គេបានឲ្យសេចក្តីសុខ សប្បាយរីករាយ បានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាមធុវាចាដ៏ពីរោះ...
រាជធានីភ្នំពេញ ៖ រលករិះគន់ដែលបានផ្ទុះឡើងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមគណនី Pichey Kumar មានរូបជាព្រះសង្ឃជុំវិញទូកងវែងបំផុតជាប់ក្នុងកំណត់ត្រាពិភពលោកត្រូវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើសុំកីឡាករ កែវ សុផេង សុំកុំបាក់ទឹកចិត្ត ព្រោះទោះបីជាមានកីឡាករលំដាប់ពិភពលោកក៏ទាត់បាល់ប៉េណាំងទីមិន...
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាំងពីថ្ងៃទី ២២ ខែមីនាដើមឆ្នាំ២០១៩ រហូតមកដល់ពេល...
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាទទួលបានមេដាយមាស៤ ហើយ ដោយបានរំកិលពីលេខរៀងទី៩ក្នុងចំណោម១១ប្រទេសមកលេខរៀងទី៧ ខណៈដែល សមាសភាពកីឡាករ...