កូន​អក្តញ្ញូ​ឪពុក​ចូល​ទៅ​ឃាត់​កាប់​មួយ​ពូថៅ​ផុង​លលាដ៍ក្បាល


ខេត្តកំពត ៖ មាន​ករណី​អំពើ​ហិ​ង្សា​មួយ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៨និង១៥​នាទី​យប់​ថ្ងៃ​ទី​១ ខែវិច្ឆិការ ឆ្នាំ​២០១៩ នៅ​ចំណុច​ដីចំការ​មួយ​កន្លែង​ខាងជើង​ភ្នំជប់ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។

យោង​តាម​ប្រភព​ព័​ត៌​មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ​ឡុ​ច អូន អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ និង​ជា​ម្តាយចុង​របស់​ជន​ដៃដល់​បាន​ឲ្យ​ កោះសន្តិភាព​ ដឹង​ថា មុនពេល​កើតហេតុប្អូនប្រុស​របស់​ជន​ដៃដល់​ឈ្មោះ សន ទូច អាយុ២៥​ឆ្នាំ ​មុខរបរ​បើករថយន្ត​ដឹក​ដី​ដូច​ជន​ដៃដល់​ជា​បង​ដែរ​បាន​មក​លេង​ផ្ទះ​ឪពុក ដែល​កូន​បង​ជាជន​ដៃដល់​រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ដែរ ។

ប្រភពដដែល​បាន​បន្ត​ថា ក្រោម​មិនដឹង​ជា​មាន​មូលហេតុ​អ្វីកូនប្រុស​ទាំង​ពីរ​បាន​ទាស់​សំដី​គ្នា ដោយ​ជន​ដៃដល់រក​ប្រើ​អំពើ​ហិង្សា​មក​លើ​កូនប្រុស​ប្អូនពេល​ឃើញដូច្នេះ​ឪពុក​ជា​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ឃាត់​កូន​ទាំង​ពីរកុំ​ឈ្លោះ​គ្នា ​និង​រារាំង​កុំ​ឲ្យ​កូនច្បង​ជា​ជន​ដៃដល់​ប្រើហិង្សា​ទៅ​លើ​កូន​ប្អូន ពេល​នោះ​កូនប្រុស​បង​ជា​ជន​ដៃដល់​បាន​កាប់​ឪពុក​មួយ​ពូថៅ​ចំ​ថ្ងាស​ខាងឆ្វេង​បណ្តាល​ឲ្យ​ផុង​លលា​ដ៏​ក្បាល ​និង​វាយ​បន្ថែម​បាក់ឆ្អឹងដងកាំបិត​មួយ​ពូថៅ​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់
ហើយ​ត្រូវ​បាន​ប្រពន្ធ​ និង​សាច់ញាតិ​ជិតខាង​ជួយ​ដឹកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ចំណែក​ជន​ដៃដល់​ជា​កូន​ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​រត់គេច​ខ្លួន​បាត់ ។

ជន​ដៃដល់​មានឈ្មោះ​ សន សុខ ភេទ​ប្រុស អាយុ៣០​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ដី​ មាន​ប្រពន្ធ និង​កូន​១នាក់ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ដែល​ជា​ជន​រងគ្រោះ​ឈ្មោះ សោ សាន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំកន្លែង​កើតហេតុ​ខាងលើ ។

ប្រភព័​ត៌​មាន​ពី​សាច់ញាតិនៃ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​កន្លង​មកធ្លាប់​ប្រើ​អំពើ​ហិង្សា​មក​លើ​បងប្អូន​នៅ​ជិត​គ្នា​ដោយ​វាយ​គេ​ឲ្យ​របួស​ដេរ​ជាង​១០​ថ្នេរ​ម្តង​រួច​មក​ហើយ​តែករណី​ប្រើ​អំពើ​ហិ​ង្សា​នោះ​មិន​បាន​ប្តឹងផ្តល់​គ្នា​ទេ​ ដោយឪពុក​ចេញ​មុខ​ផ្សះផ្សារ​ និង​ចេញ​សំណង​ព្យាបាល​ដល់
ជន​រង​គ្រោះ​ដោយ​គ្មាន​ការ​ប្តឹងផ្តល់​អ្វី ទើបតែ​ពេល​នេះកូន​អកតញ្ញូរូប​នេះ​កាប់​អ្នក​ផ្សះផ្សារដែល​ជា​ឪពុក​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ។

ក្នុង​ករណី​ហិ​ង្សា​ខាងលើ​នេះ​ត្រូវបានកូន​ជន​រង​គ្រោះជា​កូន​ប្អូន​បាន​ដាក់​ពាក្យបណ្តឹងទៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់ជា​បង​មក​ផ្ត​ន្ទា​ទោស​តាម​ផ្លូវច្បាប់ រីឯ​សមត្ថកិច្ច​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​កំពុង​តាម​ប្រ​មាញ់​រក​ជនដៃដល់​ដើម្បី​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​ផង​ដែរ​ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ