សហព័ន្ធស្រូវអង្ករកម្ពុជា កំណត់គោលដៅនាំចេញអង្ករ ១លានតោនត្រឹមឆ្នាំ ២០២២
- ភ្នំពេញ
រាជធានីភ្នំពេញ៖ សហព័ន្ធបានកំណត់គោលដៅត្រឹមឆ្នាំ ២០២២ ត្រូវនាំចេញអង្ករឱ្យបាន ១ លានតោន ដែលក្នុងនោះ ៣៥% ទៅប្រទេសចិន ៣០%…
រាជធានីភ្នំពេញ៖ សហព័ន្ធបានកំណត់គោលដៅត្រឹមឆ្នាំ ២០២២ ត្រូវនាំចេញអង្ករឱ្យបាន ១ លានតោន ដែលក្នុងនោះ ៣៥% ទៅប្រទេសចិន ៣០%…
រាជធានីភ្នំពេញ៖ សហព័ន្ធបានកំណត់គោលដៅត្រឹមឆ្នាំ ២០២២ ត្រូវនាំចេញអង្ករឱ្យបាន ១ លានតោន ដែលក្នុងនោះ ៣៥% ទៅប្រទេសចិន ៣០% ទៅសហគមអឺរ៉ុប ៣០% ទៅបណ្តារប្រទេសរដ្ឋអាស៊ាន សហរដ្ឋអាមេរិកចំនួន ៥% និង ហុងកុង ព្រមទាំងបណ្តារប្រទេសផ្សេងៗចំនួន ១០% ។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា អះអាងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើផែនកាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២០-២០២៣ ដេលបានធ្វើឡើងកាលពីថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០១៩ ។
ប្រភពដដែលឱ្យដឹងទៀតថា ប្រភេទអង្ករក្រអូបប្រណីត ៣០% អង្ករក្រអូបធម្មតា ៤០% និង ៣០% អង្ករសធម្មតា ។ ដើម្បីបំពេញតម្រូវការនាំចេញនេះ កញ្ចប់ឥណទានក្នុងអត្រាការប្រាក់ពិសេសចំនួន ២០០ លានដុល្លារ សម្រាប់បំពេញបន្ថែមក្នុងការទិញស្រូវនារដូវប្រមូលផល ។ កញ្ចប់ថវិការ ២០០ លានដុល្លារនេះអាចទិញបានស្រូវប្រមាណជា ៥០ ម៉ឺនតោននារដូវប្រមូលផល ជាពិសេសស្រូវពពួកពូជ ផ្កាម្លិះ ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់មានប្រសាសន៍ «ថាការនាំចេញអង្ករមិនបាន ១ លានតោន ដោយសារការគ្រប់គ្រងប្រមូលទិញស្រូវ តែការប្រមូលរបស់យើងនាពេលកន្លងមកវាមិនបាន ហើយម្យ៉ាងទៀតអ្នកនាំចេញខ្លួនឯងចេញដោយផ្ទាល់ថែមទៀត ទើបធ្វើឱ្យបរិមាណដែលយើងចង់បានវាមិនបានឆ្លើយតប ។ អ៊ីចឹងពេលយើងប្រមូលបានអ្នកចូលរួមច្រើនកុំឱ្យមានអ្នកនៅខាងក្រៅរឿងស្រូវអង្ករនេះ អីចឹងខ្ញុំថា ការនាំចេញអង្ករឱ្យបាន ១ លានតោន ត្រូវការពេលវេលា ២ ឬ ៣ ឆ្នាំទៀតនឹងអាចឆ្លើយតបាន» ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យស្រូវ-អង្ករកម្ពុជាក៏កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលជាឧបសគ្គក្នុងការធ្វើឲ្យសម្រេចគោលនយោបាយនាំចេញអង្គរ ១ លានតោនក្នុងមួយឆ្នាំ របស់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជា៖ ១-) កង្វះទុនសម្រាប់ប្រមូលទិញស្រូវ ខ្វះឡសម្ងួត និងឃ្លាំងស្តុក, ២-) ការផ្គត់ផ្គង់ធាតុចូលសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ ព្រមទាំងមធ្យោបាយដឹកជញ្ជូន, ៣-) ការអនុវត្តវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវនៅមានកម្រិត ។ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធដោយត្រង់ និងដោយប្រយោល សហការចូលរួមបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ និងរក្សាផលប្រយោជន៍ជាតិ និងប្រជាជនជាចំបង» ។
ដើម្បីកសាង និងអភិវឌ្ឍផលិតកម្មស្រូវ លោករដ្ឋមន្ត្រីបានស្នើឱ្យមានការពិចារណានូវវិធានការគន្លឹះមួយចំនួន៖ ទី ១ ការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន, ទី ២ ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ, ទី ៣ ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ, ទី ៤ ការរៀបចំចងក្រងសហគមន៍ផលិតដោយឈរលើគោលការណ៍ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍» និងទី ៥ ពង្រឹងភាពទទួលខុសត្រូវលើការផ្គត់ផ្គង់ធាតុចូលកសិកម្មឱ្យបានសុក្រឹត ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ