ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩ វិច្ឆិកា​ ជា​ថ្ងៃ …

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​លើ​លោក​យើង​នេះ​…​វា​មិន​ដែល​មាន​អាណា​ចង់​ធ្វើ​រដ្ឋប្រហារ​… ទម្លាក់​មេដឹកនាំ​ប្រទេស​…​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​មួយ​…​ហើយ​ស្រែក​ប្រកាសប្រាប់​មុន​រាប់​ខែ​…​ដូច​មេ​បក្ស​ប្រឆាំង​សម រ​ង្ស៊ី ទេ​…​មាន​តែ​មនុស្ស «​ឡប់សតិ​» ដើម្បី «​ឆាប់​ស្លាប់​» តែ​ប៉ុណ្ណោះ ។ ទស្សនៈ​ខាងលើ​នេះ​…​ជា​ទស្សនៈ​ប្រាកដនិយម…

នៅ​លើ​លោក​យើង​នេះ​…​វា​មិន​ដែល​មាន​អាណា​ចង់​ធ្វើ​រដ្ឋប្រហារ​… ទម្លាក់​មេដឹកនាំ​ប្រទេស​…​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​មួយ​…​ហើយ​ស្រែក​ប្រកាសប្រាប់​មុន​រាប់​ខែ​…​ដូច​មេ​បក្ស​ប្រឆាំង​សម រ​ង្ស៊ី ទេ​…​មាន​តែ​មនុស្ស «​ឡប់សតិ​» ដើម្បី «​ឆាប់​ស្លាប់​» តែ​ប៉ុណ្ណោះ ។

ទស្សនៈ​ខាងលើ​នេះ​…​ជា​ទស្សនៈ​ប្រាកដនិយម និង​ពេញ​ទៅ​ដោយ​សច្ចធម៌​…​ព្រោះ​បើ​លើកគ្នា​គិត​ទុក​មុន​បែប​នេះ​…​សួរ​ថា​តើ​បាន​ជោគជ័យ​ដែរ​ទេ​…​មាន​តែ «​បរាជ័យ​» ទាន់ហន់ ។

បាំង​តែ​មួយ​អាទិត្យ​ទៀត​ប៉ុណ្ណោះ​…​ថ្ងៃ​៩ វិ​ឆ្ឆិ​កា ឈាន​មក​ដល់​ហើយ​។ បើ​តាម​គោលបំណង របស់​មេ​បក្ស​ប្រឆាំង​…​ថ្ងៃ​៩ វិច្ឆិកា​នេះ​ជា​ថ្ងៃ​បញ្ចប់ជីវិត​នយោបាយ​បក្ស​កាន់​អំណាច​…​ជា​ថ្ងៃ​បញ្ចប់​របប​តេ​ជោ​សែន​…​ដាក់​ជំនួស​វិញ​ដោយ​ទណ្ឌិត​រត់ចោលស្រុក​សម រ​ង្ស៊ី​…​ដូរ​របប​គ្រប់គ្រង​ទាំងមូល ។

ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​វិញ​…​បក្ស​កាន់​អំណាច​រង់ចាំ​ថ្ងៃ​៩ វិច្ឆិកា យ៉ាង​អន្ទះសារ​…​កងកម្លាំង​ការពារ​រាជ រដ្ ឋាភិបាល​ត្រៀម​កណ្តាប់ដៃ​ដែក​គ្រប់​ទិស​ទី​…​ចាំ​ស្ទាក់​ចាប់​ក្រុម​ក្បត់ជាតិ​…​ចាប់​ក្រុម​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ជា​អាទិ៍​…​ចាប់​វា​ទុក​ម្តុំ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​សន្តិភាព​សង្គម​ទាំងមូល ។

ក្រុម​អ្នកវិភាគ​ឯករាជ្យ​បាន​បញ្ចេញមតិ​ខ្លី​ថា​…​ថ្ងៃ​៩​វិច្ឆិកា ជា​ថ្ងៃ​«​អ​វ​សាន្ត​» របស់​លោក​សម រ​ង្ស៊ី យ៉ាង​ពិតប្រាកដ​…​ប៉ុន្តែ​លោក​សម រ​ង្ស៊ី មេដឹកនាំ «​បដិវត្ត​ពណ៌​» អាច​រួចខ្លួន​សោយសុខ​ត្រជាក់ត្រជុំ​បាន​…​ទាល់តែ​កុំ​វិល​វិញ ឬ​កុំមក​…​ដោយ​យក​លេស​ប្រការ​ណាមួយ​…​កុំឱ្យ​ថោក​ខ្លួនឯង ។

ប្រសិនបើ​នៅ​តែ «​មានះ​»…​នៅ​តែ «​ប្រកាច់​» ដោយ​ខ្លួនឯង​មែន​…​ប្រាកដជា​ស្គាល់​អំណាច​តេ​ជោ​សែន​តិច​ពេក​ហើយ ។

ថ្ងៃ​៩ វិច្ឆិកា​…​ជា​ថ្ងៃ​ដែល​មេ​បក្ស​ប្រឆាំង​ទទួល​«​អស្តង្គត​» ទេ​ដឹង​…​េ​ហ !​េ​ហ !

អត្ថបទសរសេរ ដោយ