Fiat Chrysler មិនផលិតយានយន្តអគ្គិសនីច្រើនទេ។ គ្រាន់តែ Fiat 500e និងកូនកាត់មួយចំនួនតូចប៉ុណ្ណោះ។ ប៉ុន្តែវាកំពុងតែត្រៀមនឹងផលិតចេញនូវរថយន្តប្រើថាមពលអគ្គីសនីសុទ្ធ នៅប៉ុន្មានឆ្នាំខាងមុខនេះ ហើយកំពុងត្រៀមសម្រាប់ការមកដល់របស់ពួកគេជាមួយនឹងការបង្កើតរោងចក្រអាគុយថ្មី នៅទីក្រុង Turin។
អាគុយរបស់ FCA កំពុងត្រូវបានសាងសង់នៅក្នុងបរិវេណ Mirafiori ដែលបច្ចុប្បន្ននេះវាសាងសង់ Maserati Levante មិនឆ្ងាយពីរោងចក្រ Grugliasco ដែលវាផលិត Quattroporte និង Ghibli នោះទេ។

ថ្មីៗនេះក្រុមហ៊ុន Maserati បានប្រកាសពីផែនការផលិតរថយន្តមកស្នងតំណែងរបស់រថយន្តពេញនិយមនាពេលបច្ចុប្បន្ន GranTurismo ឱ្យទៅជារថយន្តអគ្គិសនី។ គេគ្រោងនឹងផលិតរថយន្ត Fiat 500 ដើរដោយថាមពលអគ្គិសនីសុទ្ធ នៅក្នុងរោងចក្រ Mirafiori ផងដែរ។ ជាមួយនឹងការវិនិយោគដំបូងប្រមាណ ៥០ លានអឺរ៉ូ រោងចក្រថ្មីគ្រោងនឹងចាប់ផ្តើមលក់អាគុយនៅដើមឆ្នាំក្រោយ ដែលជាពេលចាប់ផ្តើមផលិតកម្មអគ្គិសនី Cinquecento ថ្មីនៅត្រីមាសទី ២ ។

លោក Pietro Gorlier ប្រធានផ្នែកប្រតិបត្តិការអឺរ៉ុបរបស់ FCA បានមានប្រសាសន៍ថា៖«ឧស្សាហកម្មយានយន្តកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ហើយនិន្នាការសំខាន់មួយគឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអគ្គិសនី។ ជាមួយនឹងមជ្ឈមណ្ឌលដំឡើងអាគុយរថយន្តថ្មីរបស់ខ្លួននៅ Mirafiori ក្រុមហ៊ុននឹងបង្កើនល្បឿនជំរុញឱ្យមានការផលិតរថយន្តអគ្គិសនីមកដាក់ក្នុងត្រកូលរបស់ខ្លួន»។

ប្រតិបត្តិការ Turin ររបស់ FCA ដែលមានរួមទាំង Mirafiori និង Grugliasco ឈរជាកន្លែងធំជាងគេរបស់ក្រុមហ៊ុនផលិតរថយន្តឆ្លងទ្វីបអាត្លង់ទិកនៅទូទាំងពិភពលោក ដោយមាននិយោជិកប្រហែល ២០០០០នាក់។ ពួកគេមិនត្រឹមតែផលិតរថយន្ត Maseratis ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការផ្នែករចនា ការលក់ ផលិតគ្រឿង និងសេវាកម្មហិរញ្ញវត្ថុទៀតផង៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ