ស្មាន​មិន​ដល់! អត្ថ​ប្រយោជន៍​ «ខ្ទឹម​បារាំង​» អាច​ទប់ស្កាត់​ជំងឺ​សាហាវ​ៗ


ខ្ទឹមបារាំង​ជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។ បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ខ្ទឹមបារាំង ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​នៃ​ការ​ទទួលទាន​ខ្ទឹមបារាំង ៖

១. សុខភាព​ឆ្អឹង ៖ នោះ​ក៏​ព្រោះតែ​ខ្ទឹមបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​និង​ស្ពាន់ធ័រ​ដែល​ចាំបាច់​ក្នុង​ការ​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​គួរ​ឱ្យ​កត់សម្គាល់​។

២. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ៖ ខ្ទឹមបារាំង​មាន​ផ្ទុក​សារធាតុ​ដូច​ជា​បាយ​អូ​ទី​ន​ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​ខ្ទឹមបារាំង​ឱ្យ​បាន​ញឹកញាប់ ឬ​រួម​បញ្ចូល​វា​ក្នុង​អាហារ​ជា​គំនិត​ប្រសើរ​បំផុត​។

៣. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ ខ្ទឹមបារាំង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជា​សារធាតុ​ចាំបាច់​ក្នុង​ការ​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​ប្រសើរ​។

៤. បញ្ចុះ​សម្ពាធ​ឈាម ៖ សារធាតុ​ស្ពាន់ធ័រ​ក្នុង​ខ្ទឹមបារាំង​ដើរតួ​នាទី​ជា​ភ្នាក់ងារ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ឬ​គាំងបេះដូង​គួរ​ឱ្យ​កត់សម្គាល់​។ ខ្ទឹមបារាំង​ក៏​មាន​ផ្ទុក​សារធាតុ quercetin ជួយ​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​ផង​ដែរ​។

៥. ទប់ស្កាត់​ជំងឺមហារីក ៖ ខ្ទឹម​បា​រាំំ​ង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ flavonoids ពិសេស quercetin ដែល​មាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺមហារីក​ដោយ​កាត់​បន្ថយ​ការ​បំផ្លាញ​លើ DNA និង​ទប់ស្កាត់​ដុំ​សាច់​មហារីក​មិន​ឱ្យ​កកើត​ឡើង​។

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ខ្ទឹមបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phytochemicals និង​វីតាមីន C ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ ហើយ​កាន់តែ​មាន​ប្រសិទ្ធភាព​។

៧. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ ខ្ទឹមបារាំង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ flavonoid quercetin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់ ក៏​ដូច​ជា​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ ។

៨. បំបាត់​អាកា​រៈ​ឈឺសន្លាក់ ៖ ខ្ទឹមបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​ការ​រលាក quercetin​។ លើស​ពី​នេះ​ទៅ​ទៀត​ខ្ទឹមបារាំង​ក៏​មាន​ផ្ទុក​នូវ​សមាសធាតុ​ស្ពាន់ធ័រ​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រលាក​សន្លាក់​ដោយ​រារាំង​ការ​រលាក និង​ការ​បំផ្លាញ​សន្លាក់​ (ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ