ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ចាំ​ដល់​ណា​ទៀត? អាហារទាំង​នេះ​ហើយ​​ជួយ​ឲ្យ​ឆាប់​ជា​ពី​​ផ្តាសាយ​បាន​

4 ឆ្នាំ មុន

នៅ​ពេល​អ្នកមាន​ជំងឺ ឬ​មិន​ស្រួលខ្លួន អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍​ចង់​ញ៉ាំ​អ្វី​ទាំងអស់ ប៉ុន្តែ​រាង​កាយ​អ្នក​នៅ​តែ​ត្រូវការ​ថាមពល​ពី​អាហារ​ដដែល​។ ជាក់​ស្តែក​សម្រាប់​អ្នកជំងឺ​ផ្តាសាយ​ក៏​ដូច​គ្នា​ដែរ បើសិនជា​អ្នក​ចង់​ឲ្យ​ជំងឺ​នេះ​ឆាប់​ជា​ទៅ​វិញ ការ​ប្រើ​ថ្នាំ​មិនមែន​ជា​ជម្រើស​ល្អ​បំផុត​ទេ តែ​ការ​ញ៉ាំ​អាហារ​បន្ថែម​ទើប​ជា​តម្រូវការ​ចាំបាច់​។ ដូច្នេះ​ចូរ​ជ្រើសរើស​អាហារ​ខាងក្រោម​នេះ​ទទួលទាន​ឲ្យ​បាន​ច្រើន​បើសិនជា​ចង់​ឲ្យ​ជំងឺ​ផ្តាសាយ​ឆាប់​ជា​វិញ​។ ១-ស៊ុប​មាន់…

នៅ​ពេល​អ្នកមាន​ជំងឺ ឬ​មិន​ស្រួលខ្លួន អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍​ចង់​ញ៉ាំ​អ្វី​ទាំងអស់ ប៉ុន្តែ​រាង​កាយ​អ្នក​នៅ​តែ​ត្រូវការ​ថាមពល​ពី​អាហារ​ដដែល​។ ជាក់​ស្តែក​សម្រាប់​អ្នកជំងឺ​ផ្តាសាយ​ក៏​ដូច​គ្នា​ដែរ បើសិនជា​អ្នក​ចង់​ឲ្យ​ជំងឺ​នេះ​ឆាប់​ជា​ទៅ​វិញ ការ​ប្រើ​ថ្នាំ​មិនមែន​ជា​ជម្រើស​ល្អ​បំផុត​ទេ តែ​ការ​ញ៉ាំ​អាហារ​បន្ថែម​ទើប​ជា​តម្រូវការ​ចាំបាច់​។ ដូច្នេះ​ចូរ​ជ្រើសរើស​អាហារ​ខាងក្រោម​នេះ​ទទួលទាន​ឲ្យ​បាន​ច្រើន​បើសិនជា​ចង់​ឲ្យ​ជំងឺ​ផ្តាសាយ​ឆាប់​ជា​វិញ​។

១-ស៊ុប​មាន់ ៖ ស៊ុប​ប្រៃ​ល្មម​ជា​វិធី​ព្យាបាល​បែប​បូរាណ​មួយ​សម្រាប់​ជំងឺ​គ្រប់​ប្រភេទ ជា​ពិសេស​គឺ​វា​ល្អ​បំផុត​សម្រាប់​ជំងឺ​ផ្តាសាយ​តែ​ម្តង​។ ទឹក​ក្តៅ​ឧណ្ហ​ៗ​គឺ​ល្អ​ណាស់​សម្រាប់​ជួយ​ឲ្យ​ប្រហោង​ឆ្អឹង​ក្នុង​មុខ​បើក​បាន​ល្អ ហើយ​ក៏​ដកដង្ហើម​បាន​កាន់តែ​ស្រួល​ដែរ​។ ចំណែកឯ​ជាតិ​ប្រៃ​ចេញពី​ស៊ុប​ព្រមទាំង​ជាតិ​សាច់​មាន់​ទៀត អាច​ជួយ​បំបាត់​អាកា​រៈ​រមាស់ ឬ​រលាក​នៅ​ក្នុង​បំពង់ករ​បាន​។

២-តែ​ក្តៅ ៖ ភេសជ្ជៈ​ក្តៅ​ឧណ្ហ​ៗ​ដូច​ជា​តែ​គឺ​ល្អ​ណាស់​សម្រាប់​ជំងឺ​ផ្តាសាយ​។ ចូរ​បន្ថែម​ទឹកឃ្មុំ​បន្តិចទៀត​ផង​បើសិនជា​អ្នកមាន​អាកា​រៈ​ក្អក​។ ចូរ​ហាន់​ខ្ញី​មួយ​ចំនិត​ដាក់​ក្នុង​តែ​នោះ​ផង​ទៅ​ដើម្បី​ជួយ​បន្ថយ​ការ​រលាក និង​បំបាត់​ការ​តឹង​ច្រមុះ​។ អ្នក​ក៏​មិន​គួរ​ណា​ញ៉ាំ​កាហ្វេ​ទេ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​រំខាន​ដល់​ថ្នាំ​ដែល​អ្នក​ញ៉ាំ ព្រមទាំង​បង្កើន​ការ​ប្រឈម​នឹង​ភាព​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៀត។

៣-យ៉ា​អួ ៖ យ៉ា​អួ​មាន​បាក់តេរី​ផ្តល់​សុខភាព​រាប់​លាន ហើយ​ក៏​អាច​ជួយ​បង្កើន​សុខភាព​ពោះវៀន​ថែម​ទៀត​ផង​។ ការ​ដែល​ញ៉ាំ​អាហារ​មួយ​នេះ វា​នឹង​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន ព្រមទាំង​ជំងឺ​ផ្តាសាយ​ផង​ដែរ​។

រឿង​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​ចង​ចាំ​នោះ​គឺថា នៅ​ពេល​អ្នកមាន​ជំងឺ​ផ្តាសាយ ត្រូវ​តែ​ធ្វើ​យ៉ាងណា​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន​។ ចូរ​ញ៉ាំ​ទឹក ឬ​តែ​ក្តៅ​ឧណ្ហ​ៗ​ជា​ទៀងទាត់​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​ខណៈ​ពេល​អ្នក​កំពុង​តែ​ជា​សះស្បើយ​ពី​ជំងឺ​ផ្តាសាយ​ហើយ​(ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ