ផល​វិបាក​នៃ​​ការ​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​ គួរ​តែដឹង!!!


ការ​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​គឺជា​ជំងឺ​មួយ​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​លើ​បុរស​វ័យ​ចំណាស់​។ ជំងឺ​ប្រភេទ​នេះ​តែងតែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​នោម​របស់​អ្នកជំងឺ​តែ​ម្តង​។​បើសិន​មិន​បាន​ព្យាបាល​ទេ វា​នឹង​បណ្តាល​អោយ​ស្ទះ​ទឹកនោម​ជិត នោម​មិនកើត មាន​បញ្ហា​ដល់​ប្លោក​នោម និង​តម្រងនោម​ទៀត​។

ផលវិបាក​របស់​ជំងឺ​នេះ​មាន​ដូច​ជា​៖

១-មិន​អាច​នោម​បាន​ភ្លាម​ៗ ៖ អ្នក​ប្រហែលជា​ត្រូវការ​ដាក់​សុង​ទឹកនោម​ហើយ​ក្នុង​ករណី​ដែល​នោម​មិន​ចេញ​បែប​នេះ​។ បុរស​ខ្លះ​អាច​នឹង​ត្រូវ​ធ្វើការ​វះកាត់​ដើម្បី​បំបាត់​ការ​ទល់​នោម​នេះ​ទៀត​ផង​។

២-ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​មូត្រ ៖ ការ​ដែល​មិន​អាច​នោម​បាន​អស់ ឬ​សល់​ទឹកនោម​ច្រើន​ក្នុង​ប្លោក​នោម​អាច​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​មូត្រ​។ បើសិនជា​ជំងឺ​នេះ​ឧស្សាហ៍​កើត អ្នក​ប្រហែលជា​ត្រូវការ​វះកាត់​ក្រពេញ​ប្រូ​ស្តា​ត​ចោល​ដែរ​។

៣-គ្រួ​ស​នៅ​ប្លោក​នោម ៖ គ្រួ​ស​ទាំងនេះ​ជា​ទូទៅ​បណ្តាល​មក​ពី​ការ​ដែល​មិន​អាច​បញ្ចេញ​ទឹក​នោម​អោយ​អស់ពី​ប្លោក​នោម​។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​អោយ​ឆ្លង​រោគ​, រលាក​ប្លោក​នោម​, ឈាម​ក្នុង​ទឹកនោម និង​ស្ទះ​លំហូរ​ទឹកនោម​បាន​។

៤-ខូច​ប្លោក​នោម ៖ ប្លោក​នោម​ដែល​មិន​អាច​បញ្ចេញ​ទឹកនោម​អស់​អាច​នឹង​យឺត​ខ្លួន និង​ខ្សោយ​បាន​។ កាលណា​ជំងឺ​រីក​ក្រពេញ​ប្រូ​ស្តា​ត​កើតឡើង​រយៈពេល​យូរ វា​នឹង​ធ្វើ​អោយ​ជញ្ជាំង​សាច់ដុំ​របស់​ប្លោក​នោម​មិន​អាច​កន្ត្រាក់​បាន​ល្អ​ទេ ហើយ​ក៏​កាន់តែ​ពិបាក​បញ្ចេញ​ទឹកនោម​អោយ​អស់​ដែរ។

៥-ខូច​តម្រងនោម ៖ សម្ពាធ​ក្នុង​ប្លោក​នោម​ដែល​កើត​ចេញពី​ការ​ទល់​នោម​អាច​នឹង​បង្ក​អោយ​ខូច​តម្រងនោម​ដោយ​ផ្ទាល់ ឬ​បង្ក​រោគ​នៅ​ប្លោក​នោម​រហូត​ដល់​តម្រងនោម​ថែម​ទៀត​។

បុរស​ដែល​មាន​បញ្ហា​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​ភាគច្រើន​មិន​មាន​ផលវិបាក​អស់ទាំង​នេះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ទល់​នោម​ស្រួច​ស្រាវ និង​ខូច​តម្រងនោម​អាច​ជា​ការ​គម្រាម​គំ​ហែង​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។

ការ​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​ដូច​ជា​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ឡើយ (​ប្រភព​ពី​៖ Health.com.kh))៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ