ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជា​អស្ចារ្យ​ណាស់​​ជា​មួយ «​ទឹក​ឪឡឹក​ស្រស់​» ល្អពិសេស​ដែល​​ស្មាន​មិន​​ដល់

4 ឆ្នាំ មុន

ទឹក​ឪឡឹក​ស្រស់​ជា​ទឹក​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ដោយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ តម្លៃ​សមរម្យ និង​ងាយ​រកបាន​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ឧស្សាហ៍ ឬ​ចូល​ចិត្ត​ទទួលទាន​ទឹក​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឳ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ទឹក​ឪឡឹក​ស្រស់ ៖…

ទឹក​ឪឡឹក​ស្រស់​ជា​ទឹក​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ដោយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ តម្លៃ​សមរម្យ និង​ងាយ​រកបាន​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ឧស្សាហ៍ ឬ​ចូល​ចិត្ត​ទទួលទាន​ទឹក​ផ្លែ​ឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឳ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ទឹក​ឪឡឹក​ស្រស់ ៖

១. គ្រប់គ្រង​សម្ពាធ​ឈាម ៖ នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​និង​ប៉ូ​តា​ស្យូ​ម​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​លើសឈាម​។ ឪឡឹក​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិន​អោយ​កើតឡើង​ចំពោះ​អ្នក​ដែល​មាន​សម្ពាធ​ឈាម ធម្មតា​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ឪឡឹក​ជា​ប្រភព​នៃ​សារធាតុ L-citrulline និង​អាស៊ីត​អា​មី​ណូ​ដែល​អាច​ជួយ​គ្រប់គ្រង​និង​បញ្ចុះ​សម្ពាធ​ឈាម​។

២. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ ទឹក​ឪឡឹក​ស្រស់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lycopene ដែល​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។

៣. ការពារ​ថ្លើម ៖ ទឹក​ឪឡឹក​ស្រស់​មាន​ផ្ទុក​សារធាតុ diuretic ដែល​ជួយ​កម្ចាត់​ជាតិពុល​គ្រោះ​ថ្នាក់​ចេញពី​រាង​កាយ​។ វា​ក៏​ជួយ​ជម្រុញ​មុខងារ​តម្រងនោម បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ផង​ដែរ​។

៤. ទប់ស្កាត់​អាកា​រៈ​ទល់លាមក ៖ នោះ​ក៏​ព្រោះតែ​ទឹក​ឪឡឹក​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ដែល​បណ្ដាល​ឳ្យ​ទល់លាមក​ផង​ដែរ​។

៥. ជួយ​ឱ្យ​ស្រក​ទម្ងន់ ៖ ទឹក​ឪឡឹក​ស្រស់​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​អោយ​អ្នក​ឆាប់​ឆ្អែត ឬ​ឆ្អែត​បាន​យូរ​។ ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ arginine មាន​ប្រសិទ្ធិ​ភាព​កាត់​បន្ថយ​ជាតិ​ខ្លាញ់​រាង​កាយ ខណៈ​ពេល​ជួយ​បង្កើន​ម៉ាស​នៃ​សាច់ដុំ​គ្មាន​ខ្លាញ់​ផង​ដែរ​។ ទោះជា​យ៉ាងណា ត្រូវ​ប្រាកដ​ថា​អ្នក​មិន​ថែម​ស្ករ​ក្នុង​ភេសជ្ជៈ​នេះ​។

៦. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ៖ ឪឡឹក​មាន​ផ្ទុក​សារធាតុ lycopene និង​លក្ខណៈ​សម្បត្តិ anti-proliferative ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គួរ​ឱ្យ​កត់សម្គាល់ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ