ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​វៀតណាម២០​នាក់​អាច​ស្ថិត​ក្នុងចំណោម​​សព៣៩​នាក់​​ក្នុង​កុងតឺន័រ ​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ជនជាតិ​វៀតណាម​ប្រមាណ​ជា​២០​នាក់​អាច​ស្ថិត​ក្នុង​ចំណោម​សាកសព​មនុស្ស​៣៩​នាក់ ដែល​រក​ឃើញ​នៅ​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៣​តុលា​កន្លង​មកនេះ ក្នុង​កុងតឺន័រ​ក្លេ​សេ​នៃ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង ក្នុង​តំបន់ឧស្សាហកម្ម​មួយ នា​ភាគ​ខាងកើត ទីក្រុង​ឡុ​ង​ដ៏​។ ក្នុង​គ្រា​ដំបូង​ប៉ូលិស​អង់គ្លេស​ប្រកាស​ថា​ក្នុង​ចំណោម​សាកសព​ទាំង​៣៩​នាក់​នោះ​មាន​បុរស​៣១​នាក់​និង​នារី​៨​នាក់​សុទ្ធតែ​ជា​ជនជាតិ​ចិន តែ​ការ​សង្ស័យ​កើត​មាន​ហើយ​អ្នកនាំពាក្យ​ម្នាក់…

ប្រទេស​អង់គ្លេស ៖ ជនជាតិ​វៀតណាម​ប្រមាណ​ជា​២០​នាក់​អាច​ស្ថិត​ក្នុង​ចំណោម​សាកសព​មនុស្ស​៣៩​នាក់ ដែល​រក​ឃើញ​នៅ​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៣​តុលា​កន្លង​មកនេះ ក្នុង​កុងតឺន័រ​ក្លេ​សេ​នៃ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង ក្នុង​តំបន់ឧស្សាហកម្ម​មួយ នា​ភាគ​ខាងកើត ទីក្រុង​ឡុ​ង​ដ៏​។

ក្នុង​គ្រា​ដំបូង​ប៉ូលិស​អង់គ្លេស​ប្រកាស​ថា​ក្នុង​ចំណោម​សាកសព​ទាំង​៣៩​នាក់​នោះ​មាន​បុរស​៣១​នាក់​និង​នារី​៨​នាក់​សុទ្ធតែ​ជា​ជនជាតិ​ចិន តែ​ការ​សង្ស័យ​កើត​មាន​ហើយ​អ្នកនាំពាក្យ​ម្នាក់ របស់​ប៉ូលិស​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៥​តុលា​ថា ដំណើរការ​នៃ​ការ​កំណត់​អត្តសញ្ញាណ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​។

ទោះបី​យ៉ាងណា​គ្រួសារ​ជា​ច្រើន​ដែល​រស់នៅ​ភាគ​កណ្ដាល​វៀតណាម បាន​សម្ដែង​ពី​ការ​បារម្ភ​ដែល​កូនចៅ​ពួក​គេ បាន​ស្លាប់​ក្នុង​កុងតឺន័រ​នៃ​រថយន្ត​កាំ​មី​ញ៉ុ​ង ដោយ​ពួក​គេ​កាន់​លិខិតឆ្លងដែន​ចិន​ក្លែងក្លាយ​។ នារី​វៀតណាម​ម្នាក់​ឈ្មោះ​PHAM THI TRA​អាយុ​២៦​ឆ្នាំ​បាន​បញ្ជូន​សារ​មួយ​តាម ទូរស័ព្ទ​មក​ម្ដាយ​នាង ដោយ​ថា​នាង​មិន​អាច​ដកដង្ហើម​រួច ហើយ​នាង​កំពុង​រកកល​ដាច់ខ្យល់​ស្លាប់​ហើយ​។ ចំណែក​បុរស​ម្នាក់​ឈ្មោះ​BUI VAN DIEP​សម្ដែង​ការ​សង្ស័យ​ថា ប្អូនស្រី​របស់​គេ​ឈ្មោះ​NHUNG សង្ស័យ​ស្ថិត​ក្នុង​កុងតឺន័រ​នោះ​ដែរ​។ នាង​បាន​ចាក​ចេញពី​ស្រុក​ក្នុង​ខេត្ត​ង៉េ​អាន​២​ខែ​មក​ហើយ រួច​ចាប់តាំងពី​ពេល​នោះ​មក​បាត់​ដំណឹង​សូន្យឈឹង​។

មាន​ជនជាតិ​វៀតណាម​ច្រើន​នាក់​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ចង់ទៅ​កាន់​អឹ​រ៉ុ​ប ដោយ​ភាគច្រើន​កាត់​តាម​រុ​ស្ស៊ី ​ឬ​ចិន​ជាមួយ​ការ​កាន់​លិខិតឆ្លងដែន​ក្លែងក្លាយ​។ ដំណើរ​ប្រកបដោយ​គ្រោះថ្នាក់​នោះ​ពួក​គេ​អាច​ចំណាយ​ប្រាក់​រហូត​ដល់​៣៦.០០០​អឺ​រ៉ូ​។ ជា​រឿយ​ៗ​ពួក​គេ​ទៅ​កាន់​អង់គ្លេស​ដើម្បី​ធ្វើការ​នៅ​តាម​បារ ឬ​តាម​បណ្ដា​កសិដ្ឋាន​ដាំ​កញ្ឆា​ខុសច្បាប់ ក្នុង​ក្ដី​ស​ង្សឹ​ម​ទទួល​បាន​ប្រាក់​ច្រើន​ឆាប់​ផ្ញើ​មក​ផ្ទះ​។

សូម​រំលឹកថា ៖ ដឹង​ហើយ​! សព​ទាំង​៣៩​នាក់​ឃើញ​ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​នោះ ជា​ជនជាតិ​អ្វី​…

សូម​រំលឹកទៀតថា ៖ សោកនាដកម្ម​! សព​មនុស្ស​៣៩​នាក់ ឃើញ​ក្នុង​រថយន្ត​មួយ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ The Straits Times)

រូបថត​នាង​PHAM THI TRA ដែល​ម្ដាយ​សង្ស័យ​ថា​ស្លាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ