ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ! សព​​ទាំង​៣៩​នាក់​​ឃើញ​ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ងនោះ​​​ ជា​ជនជាតិ​អ្វី…

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ប៉ូលិស​អង់គ្លេស​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​តុលា​ថា សាកសព​មនុស្ស​៣៩​នាក់​ដែល​រក​ឃើញ​ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​ក្លា​សេ​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២២​មក​២៣​តុលា​សុទ្ធតែ​ជា​ជនជាតិ​ចិន​។ ប៉ូលិស​អង់គ្លេស​ដែល​បើក​ការ​សើ​ុ​ប​អង្កេត​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​កំណត់​ប្រភព​នៃ​សោកនាដ​កម្ម​នេះ​គូសបញ្ជាក់់​ថា ក្នុង​ចំណោម​សាកសព​ទាំងនេះ​មាន​សាកសព​នារី​៨​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ជំទង់​ម្នាក់​និង​បុរស​៣១​នាក់​។ សោកនាដកម្ម​នេះ​នាំ​ឲ្យ​គេ​នឹកឃើញ​ដល់​សោកនាដកម្ម​លើក​មុន​នៅ​អង់គ្លេស…

ប្រទេស​អង់គ្លេស ៖ ប៉ូលិស​អង់គ្លេស​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​តុលា​ថា សាកសព​មនុស្ស​៣៩​នាក់​ដែល​រក​ឃើញ​ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​ក្លា​សេ​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២២​មក​២៣​តុលា​សុទ្ធតែ​ជា​ជនជាតិ​ចិន​។

ប៉ូលិស​អង់គ្លេស​ដែល​បើក​ការ​សើ​ុ​ប​អង្កេត​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​កំណត់​ប្រភព​នៃ​សោកនាដ​កម្ម​នេះ​គូសបញ្ជាក់់​ថា ក្នុង​ចំណោម​សាកសព​ទាំងនេះ​មាន​សាកសព​នារី​៨​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ជំទង់​ម្នាក់​និង​បុរស​៣១​នាក់​។ សោកនាដកម្ម​នេះ​នាំ​ឲ្យ​គេ​នឹកឃើញ​ដល់​សោកនាដកម្ម​លើក​មុន​នៅ​អង់គ្លេស កាលពី​ខែមិថុនា​ឆ្នាំ​២០០០ ដោយ​ជនអន្តោប្រវេសន៍​លួចលាក់​ចិន​៥៨​នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ដោយ​ស្ទះដង្ហើម​ក្នុង​រថយន្ត​កា​មី​ញ៉ុ​ង​មួយ​នា​កំពង់​ផែ​DOUVRES​ភាគ​អាគ្នេយ៍​អង់គ្លេស​។

បណ្ដា​តំណាង​ស្ថានទូត​ចិន​នា​ថ្ងៃ​ទី​២៥​តុលា​បាន​ទៅ​កាន់​កន្លែង​រក​ឃើញ​សាកសព​ទាំងនេះ ក្នុង​តំបន់ឧស្សាហកម្ម​មួយ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​ឡុ​ង​ដ៏​។ ការ​ស៊ើ​ប​អង្កេត​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​កំពុង​បន្ត​ដើម្បី​កំណត់​ថា តើ​ពួក​អ្នក​ទាំងនេះ​ស្លាប់​បែប​ណា។

ការ​រក​ឃើញ​សាកសព​ទាំងនេះ នាំ​ឲ្យ​មានការ​ក្ដុកក្ដួល​និង​ការ​ក្ដៅក្រហាយ ព្រមទាំង​ការ​អំពាវនាវ​ជា​ច្រើន ឲ្យ​ពង្រឹង​ការ​តស៊ូ​ប្រឆាំង​សាខា​អន្តោប្រវេសន៍​លួចលាក់ ដែល​មាន​វិធីសាស្ត្រ​កាន់តែ​គ្រោះថ្នាក់ ។ ការ​ឆែកឆេរ​៣​ត្រូវ​បាន​ធ្វើ​កាលពី​យប់​ថ្ងៃ​ទី​២៣​មក​២៤​តុលា នៅ​អៀរ​ឡង់​ខាងជើង ក្នុង​តំបន់​ដែល​អ្នក​បើករថយន្ត​កាំ​មី​ញ៉ុ​ង​អាយុ​២៥​ឆ្នាំ​រស់នៅ​ទីនោះ​។ ជន​នោះ​ត្រូវ​ចាប់​ឃុំឃាំង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​ពី​បទ​សម្លាប់​មនុស្ស​។

​សូម​រំលឹកថា ៖ សោកនាដកម្ម​! សព​មនុស្ស​៣៩​នាក់ ឃើញ​ក្នុង​រថយន្ត​មួយ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ