ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​! សព​មនុស្ស​៣៩​នាក់ ​ឃើញ​ក្នុង​រថយន្ត​មួយ

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ សាកសព​មនុស្ស​៣៩​នាក់​ក្នុង​នោះ​មាន​ក្មេង​ជំទង់​ម្នាក់ បាន​ត្រូវ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣ ​តុលា ក្នុង​រថយន្ត​កា​មី​ញ៉ុ​ង​ក្លា​ស្សេ​មួយ​គ្រឿង​មក​ពី​ប្រទេស​បែ​ល​ហ្ស៊ិ​ក​។ វា​ជា​សោកនាដកម្ម​មួយ​នឹក​ស្មាន​មិន​ដល់ ដែល​នាំ​ឲ្យ​មានការ​អំពាវនាវ​ពង្រឹង​ការ​តស៊ូ​ប្រឆាំង​ពួក​មេខ្យល់​នាំ​មនុស្ស​ធ្វើ​អន្តោប្រវេសន៍​។ មាន​អាយុ​២៥​ឆ្នាំ​និង​មាន​ដើម​កំណើត​នៅ​អៀរ​ឡង់​ខាងជើង អ្នក​បើករថយន្ត​នោះ​ត្រូវ​ចាប់ខ្លួន…

ប្រទេស​អង់គ្លេស ៖ សាកសព​មនុស្ស​៣៩​នាក់​ក្នុង​នោះ​មាន​ក្មេង​ជំទង់​ម្នាក់ បាន​ត្រូវ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣ ​តុលា ក្នុង​រថយន្ត​កា​មី​ញ៉ុ​ង​ក្លា​ស្សេ​មួយ​គ្រឿង​មក​ពី​ប្រទេស​បែ​ល​ហ្ស៊ិ​ក​។ វា​ជា​សោកនាដកម្ម​មួយ​នឹក​ស្មាន​មិន​ដល់ ដែល​នាំ​ឲ្យ​មានការ​អំពាវនាវ​ពង្រឹង​ការ​តស៊ូ​ប្រឆាំង​ពួក​មេខ្យល់​នាំ​មនុស្ស​ធ្វើ​អន្តោប្រវេសន៍​។

មាន​អាយុ​២៥​ឆ្នាំ​និង​មាន​ដើម​កំណើត​នៅ​អៀរ​ឡង់​ខាងជើង អ្នក​បើករថយន្ត​នោះ​ត្រូវ​ចាប់ខ្លួន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​មួយ ពី​បទ​សម្លាប់​មនុស្ស ក្រោយ​ការ​រក​ឃើញ​នោះ​ដែល​ញ៉ាំ​ង​ឲ្យ​មាន​ប្រតិកម្ម​ក្នុង​ប្រទេស​អង់គ្លេស ដែល​ប្រឈម​មុខ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នឹង​ការ​ប៉ុនប៉ង​ជា​ច្រើន​របស់​ពួក​អន្តោប្រវេសន៍​មក​កាន់​ទីនោះ ឆ្លងកាត់​សមុទ្រ​MANCHE​។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន​ថ្លែង​ថា នេះ​ជា​សោកនាដកម្ម​នឹក​ស្មាន​មិន​ដល់​ដែល​នាំ​ឲ្យ​យើង​មានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​។ ពួក​អ្នករត់ពន្ធ​មនុស្ស​ត្រូវ​តែ​តាម​ប្រមាញ់​និង​នាំ​មក​កាត់​ទោស។

ប៉ូលិស​ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​ពី​ការ​ប្រទះ​ឃើញ​សាកសព​មនុស្ស​ទាំងនោះ ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង​នៅ​តំបន់ឧស្សាហកម្ម​GRAYS តំបន់​ESSEX​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ឡុ​ង​ដ៏​។ យោង​តាម​លទ្ធផល​ដំបូង​នៃ​ការ​ស៊ើ​ប​អង្កេត ក្នុង​ចំណោម​សាកសព​ដែល​ប្រទះ​ឃើញ មាន​មនុស្ស​ពេញវ័យ​៣៨​នាក់​និង​ក្មេង​ជំទង់​ម្នាក់​។

នៅ​ពុំ​ទាន់​មានការ​បញ្ជាក់​ណាមួយ​ក្នុង​ពេល​ភ្លាម​ៗ ពី​ប្រភព​ដើម​របស់​ពួក​គេ​ឬថា​ពួក​គេ​ពិតជា​ពួក​ជនអន្តោប្រវេសន៍​នៅឡើយ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ជនអន្តោប្រវេសន៍​ជា​ច្រើន​នាក់ ប៉ុនប៉ង​មក​កាន់​អង់គ្លេស​ដោយ​លាក់ខ្លួន​ក្នុង​រឹ​ម៉ក​សន្ដោង​របស់​រថយន្ត​កាំ​មី​ញ៉ុ​ង​ឬ​ប្រើប្រាស់​នាវា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ