ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ប្រឈម​មុខ​មួយ​ចំនួន​ ធ្វើ​ឲ្យ​បុរស​ផលិត​មេជី​វិត​ឈ្មោល​កាន់តែ​តិចទៅ​ៗ

4 ឆ្នាំ មុន

មេជី​វិត​ឈ្មោល​តិច​មាន​ន័យ​ថា ទឹកកាម​ដែល​បាញ់​ចេញ​ក្នុង​ពេល​ឈាន​ដល់​ចំណុចកំពូល​នៃ​ការ​រួម​ភេទ​មាន​មេជី​វិត​តិច​ជាង​ចំនួន​មួយ​ធម្មតា​។ ការ​ដែល​មាន​មេជី​វិត​ឈ្មោល​តិច​បែប​នេះ ជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​បុរស​មិន​ងាយ​មាន​ផ្ទៃពោះ​បាន ដោយសារ​តែ​ចំនួន​មេជី​វិត​ឈ្មោល​មិន​អាច​រលាយ​ចូល​គ្នា​ជាមួយ​មេជី​វិត​ញី​បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បុរស​ជា​ច្រើន​ដែល​មាន​មេជី​វិត​ឈ្មោល​ទាប​នៅ​តែ​អាច​មានកូន​បាន​ដដែល​។ មាន​កត្តា​ប្រឈម​មុខ​មួយ​ចំនួន​ដែល​ជាប់​ទាក់ទង​នឹង​ការ​ថយ​ចុះ​របស់​មេជី​វិត​ឈ្មោល​នេះ​ដែរ​ដូច​ជា​៖ ១- ការ​ជក់បារី២-…

មេជី​វិត​ឈ្មោល​តិច​មាន​ន័យ​ថា ទឹកកាម​ដែល​បាញ់​ចេញ​ក្នុង​ពេល​ឈាន​ដល់​ចំណុចកំពូល​នៃ​ការ​រួម​ភេទ​មាន​មេជី​វិត​តិច​ជាង​ចំនួន​មួយ​ធម្មតា​។

ការ​ដែល​មាន​មេជី​វិត​ឈ្មោល​តិច​បែប​នេះ ជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​បុរស​មិន​ងាយ​មាន​ផ្ទៃពោះ​បាន ដោយសារ​តែ​ចំនួន​មេជី​វិត​ឈ្មោល​មិន​អាច​រលាយ​ចូល​គ្នា​ជាមួយ​មេជី​វិត​ញី​បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បុរស​ជា​ច្រើន​ដែល​មាន​មេជី​វិត​ឈ្មោល​ទាប​នៅ​តែ​អាច​មានកូន​បាន​ដដែល​។

មាន​កត្តា​ប្រឈម​មុខ​មួយ​ចំនួន​ដែល​ជាប់​ទាក់ទង​នឹង​ការ​ថយ​ចុះ​របស់​មេជី​វិត​ឈ្មោល​នេះ​ដែរ​ដូច​ជា​៖

១- ការ​ជក់បារី
២- ញ៉ាំ​គ្រឿង​ស្រវឹង
៣- ការ​ប្រើប្រាស់​ថ្នាំ​ញៀន
៤- ធាត់​ជ្រុល
៥- ធ្លាប់​មាន ឬ​កំពុង​មានការ​បង្ក​រោគ​មួយ​ចំនួន​ក្នុង​ខ្លួន
៦- ប៉ះពាល់​នឹង​ជាតិពុល

៧- ពងស្វាស​មាន​កម្តៅ​ខ្លាំង​ពេក
៨- កំពុង​តែ​មានការ​ប៉ះទង្គិច​នឹង​ពងស្វាស
៩- ការ​ប៉ះពាល់​នឹង​ជាតិពុល
១០- កើតមក​មាន​បញ្ហា​មិន​អាច​មានកូន​បាន​តែ​ម្តង
១១- កំពុង​តែ​មាន​ជំងឺ​ក្នុង​ខ្លួន​ដូច​ជា ដុំ​សាច់ និង​ជំងឺ​រ៉ាំរ៉ៃ
១២ កំពុង​តែ​ព្យាបាល​ជំងឺមហារីក​ដូច​ជា​ការ​បាញ់​កាំរស្មី
១៣- ធ្លាប់​ធ្វើការ​វះកាត់​ក្នុង​ពោះ អាង​ត្រគាក ឬ​ចង​បំពង់​ទឹកកាម
១៤- ធ្លាប់​មាន​ប្រវត្តិ​ពងស្វាស​មិន​ធ្លាក់​ចូល​ថង់​ពងស្វាស (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ