ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក​បង្ហាញ​ពី​គោលការណ៍​កំណត់​អំពី​បរិមាណ​ភ្លៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​បាន​បង្ហាញ​ពី​របប​គោលការណ៍​កំណត់​អំពី​បរិមាណ​ភ្លៀង​ធ្លាក់​នៅ​កម្ពុជា ។ ការ​បង្ហាញ​នេះ ដើម្បី​ចៀសវាង​នូវ​ភាព​ស្រពេចស្រពិល បណ្តាល​ឲ្យ​មានការ​យល់ និង​មានការ​បកស្រាយ​តាម​ការ​យល់​ឃើញ​ដោយឡែក​ៗ​ពី​គ្នា ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​បាន​បង្ហាញ​ពី​របប​គោលការណ៍​កំណត់​អំពី​បរិមាណ​ភ្លៀង​ធ្លាក់​នៅ​កម្ពុជា ។ ការ​បង្ហាញ​នេះ ដើម្បី​ចៀសវាង​នូវ​ភាព​ស្រពេចស្រពិល បណ្តាល​ឲ្យ​មានការ​យល់ និង​មានការ​បកស្រាយ​តាម​ការ​យល់​ឃើញ​ដោយឡែក​ៗ​ពី​គ្នា ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ក្រសួង​សូម បង្ហាញ​ជូន​នូវ​ការ​កំណត់​ជា​លក្ខណៈ​បច្ចេកទេស​ស្តី​ពី​បរិមាណ​ទឹកភ្លៀង​ដូច​តទៅ ១- ភ្លៀង​ផ្សែង​ក្រ​ច (Drizzle) ដែល​បរិមាណ​តិច ឬ​ស្មើនឹង 2​ម​ម​/​ម៉ោង ។ ២- រឿង​ខ្សោយ​-​តិច (Light Rain) ដែល​បរិមាណ​ចាប់ពី 4,57​ម​ម ទៅ 9,64 ម​ម​/​ម៉ោង ។ ៣-​ភ្លៀង​មធ្យម (Moderate Rain) ដែល​បរិមាណ​ចាប់ពី 9,65​ម​ម ទៅ 22,34​ម​ម​/​ម៉ោង ។ ៤- ភ្លៀង​ច្រើន​បង្គរ (Moderate to Heavy Rain) ដែល​បរិមាណ​ចាប់ពី​22,35​ម​ម ទៅ 44,19​ម​ម​/​ម៉ោង ។ ៥- ភ្លៀង​ខ្លាំង (Heavy Rain) ដែល​បរិមាណ​ចាប់ពី 44,20​ម​ម​_​ទៅ​ 88​ម​ម​/​ម៉ោង ។ ៦- ភ្លៀង​ដូច​ចាក់ទឹក (Very Heavy Rain) ដែល​បរិមាណ​ស្មើ និង​លើស​ពី 88​ម​ម​/​ម៉ោង ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក​ក៏​សូម​ស្នើ​សាធារណជន​យោគយល់​អធ្យាស្រ័យ​នូវ មូលហេតុ​កន្លង​ទៅ​ម៉េច​ក៏​មិន​ដាក់​បង្ហាញ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នោះ​ដោយ​ចៀសវាង​នូវ​ការ​រៀបរាប់​វែង​អន្លាយ​ម្យ៉ាង និង​ម្យ៉ាងទៀត​ដោយ​យល់​ថា វា​ជា​បញ្ហា​បច្ចេកទេស​សុទ្ធសាធ ។ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ក្នុង​ការ​ប្រើប្រាស់​ជា​ខេមរភាសា ក្រសួង​បាន​ពិចារណា​ប្រើ​ពាក្យ​យ៉ាង​សាមញ្ញ ដើម្បី​ងាយ​យល់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ