ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota ផលិត​រថយន្ត​អគ្គិសនី​ទំហំ​តូច​បំផុត តែ​ខ្លឹម​ហើយ​ខ្លាំង

4 ឆ្នាំ មុន

ក្រុមហ៊ុន Toyota គឺជា​អ្នក​នាំ​គេឯង​ផលិត​រថយន្ត Hybrid ដំបូង​គេ ជាមួយនឹង​ការ​ចេញ​លក់​រថយន្ត Prius កាលពីដើម​ឆ្នាំ​២០០០​ ។ តែ​មក​ដល់​ពេល​នេះ…

ក្រុមហ៊ុន Toyota គឺជា​អ្នក​នាំ​គេឯង​ផលិត​រថយន្ត Hybrid ដំបូង​គេ ជាមួយនឹង​ការ​ចេញ​លក់​រថយន្ត Prius កាលពីដើម​ឆ្នាំ​២០០០​ ។ តែ​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​ដូច​ក្រុមហ៊ុន​ដទៃ​ឡើយ​។ ទោះបីជា​មិន​បាន​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​ក៏​ដោយ ក្រុមហ៊ុន​នេះ​កន្លង​មក​បាន​ផលិត​រថយន្ត​ប្រើ​ឧស្ម័ន​អ៊ីដ្រូសែន ដែល​មានឈ្មោះ​ថា Mirai​។ នៅ​ពេល​នេះ Toyota បាន​ប្រកាស​ចេញ​ម៉ូ​ដ​រថយន្ត​អគ្គិសនី​សុទ្ធ សម្រាប់​យ៉ាង​ហោច​ណាស់​ទីផ្សារ​ជប៉ុន ហើយនឹង​មានមុខ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Tokyo Motor Show ឆ្នាំ​២០១៩​។

រថយន្ត​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Ultra-compact BEV (​រថយន្ត​អគ្គិសនី​ប្រើ​អា​គុយ​) ហើយ​ក្រុមហ៊ុន Toyota និយាយ​ថា​ខ្លួន​នឹង​ដាក់​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ឆ្នាំ ២០២០ ។ គេ​ចង់​បង្កើត​ដំណោះស្រាយ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​វ័យ​ចំណាស់​។ ដោយសារ​តែ​ទំហំ​របស់​រថយន្ត​នេះ​តូច​ខ្លាំង វា​សាក​សម​ណាស់​សម្រាប់​មនុស្ស​ចាស់ ដែល​ចង់​ធ្វើ​ដំណើរ​ឱ្យ​មាន​សុវត្ថិភាព និង ងាយ​ចត​។ វា​មិន​បំពុលបរិស្ថាន ហើយ​មិន​បង្កើត​ជា​សម្លេង​រំខាន​ដែរ​។

រថយន្ត​ដែល​មាន​ពណ៌​ស​នេះ គឺ​មាន​ទំហំ​តូច​ខ្លាំង​មែនទែន ហើយ​វា​បង្កើត​ឡើង​សម្រាប់​ប្រជាជន​វ័យ​ចំណាយ ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជិត​ៗ ឬ​សម្រាប់​អ្នក​ទើប​ទទួល​បាន​ប័ណ្ណបើកបរ​។ ដោយសារ​តែ​វា​ប្រើ​សម្រាប់​តែ​បើក​ក្នុង​ក្រុង​ជិត​ៗ វា​អាច​បើក​បាន​ត្រឹមតែ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ រាល់​ការ​សាក​ថ្ម​ពេញ​ម្តង​ៗ ជាមួយនឹង​ល្បឿន​អតិបរមា​ន​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

វា​មាន​ប្រវែង​ត្រឹមតែ ២៤៩០ មី​លី​ម៉ែត្រ បណ្តោយ ១២៩០ មី​លី​ម៉ែត្រ និង កម្ពស់ ១៥៥០ មី​លី​ម៉ែត្រ​។ វា​អាច​ដាក់​មនុស្ស​បាន​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​មិន​បាន​រំពឹង​ថា​រថយន្ត​ទាំងនេះ​នឹង​មានមុខមាត់​នៅ​អា​មេ​រិ​ក​ទេ ដោយសារ​តែ Toyota មិន​មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​លក់​នៅ​ទីនោះ​ឡើយ ៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ