គាំទ្រសិល្បៈតន្ត្រីខ្មែរ Original Song ជាមួយ Ballantine’s True Music
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្មវិធី Ballantine’s True Music បានវិលត្រលប់មកវិញ ជាមួយនឹងអ្វីដែលប្លែកៗ ! តើអ្នកណាខ្លះចូលចិត្ត…
រាជធានីភ្នំពេញ ៖ កម្មវិធី Ballantine’s True Music បានវិលត្រលប់មកវិញ ជាមួយនឹងអ្វីដែលប្លែកៗ ! តើអ្នកណាខ្លះចូលចិត្ត…
រាជធានីភ្នំពេញ ៖ កម្មវិធី Ballantine’s True Music បានវិលត្រលប់មកវិញ ជាមួយនឹងអ្វីដែលប្លែកៗ ! តើអ្នកណាខ្លះចូលចិត្ត និងគាំទ្រ សិល្បៈតន្ត្រីខ្មែរ Original Song? លោកអ្នកនឹងជួបជាអាយឌលរបស់អ្នក កញ្ញា ADDA លោក VAN CHESDA និងក្រុមតន្ត្រី P-Sand band និងតារាចម្រៀងជាច្រើនទៀត ដែលនឹងមកប្រគុំក្នុងកម្មវិធី Ballantine’s True Music នៅពេលឆាប់ៗនេះ។
នៅថ្ងៃទី២៥ តុលា ២០១៩ នេះ កញ្ញា ADDA និងលោក VAN CHESDA នឹងចាប់ដៃគ្នាមកសំដែងក្នុងកម្មវិធី Ballantine’s True Music នៅ ZEAR PUB ។ អ្វីដែលកម្មវិធីយើងតែងតែនាំមកជូន អ្នកគាំទ្រទាំងអស់នូវអ្វីដែលថ្មី ប្លែក និងចុងក្រោយបង្អស់ពីសិល្បៈតន្ត្រីខ្មែរ Original Song នៅក្នុងប្រទេសកម្ពុជារបស់យើង។
បច្ចុប្បន្ននេះ តន្ត្រី Original Song បានទទួលការចាប់អារម្មណ៏ យ៉ាងពេញទំហឹង ពីសំណាក់មិត្តយុវវ័យ តាមរយៈការបង្ហាញសមត្ថភាពច្រៀង Cover របស់ពួកគេនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ ដើម្បីជាផ្នែកមួយនៃការគាំក្នុងការវិវឌ្ឍន៍នៃវិស័យតន្ត្រីខ្មែរ Original Song នេះ កម្មវិធី Ballantine’s True Music បានរៀបចំការប្រគំតន្ត្រីដែលមានការចូលរួមពី តារាចម្រៀងខ្មែរ Original Song ល្បីៗ និងមានការលើកទឹកចិត្តដល់យុវ័យដែលស្រលាញ់វិស័យសិល្បៈផងដែរ។
មិនតែប៉ុណ្ណោះ កម្មវិធី Ballantine’s True Music បានរៀបចំកម្មវិធីប្រគំតន្ត្រី ដោយមានការសម្តែងជាក្រុមមួយទៀត ជាមួយ P-Sand ដែលនឹងធ្វើឡើង ថ្ងៃទី 31 តុលា 2019 នៅ MOJO PUB។ កម្មវិធី Ballantine’s True Music និងបន្តរហូតដល់ឆ្នាំ2020 នឹងនាំមកជូននូវភាពសប្បាយរីករាយ ជាមួយទស្សនីយ៍ភាពពិសេសៗបន្តទៀតសម្រាប់មិត្តយុវ័យ ដែលគាំទ្របទចម្រៀងខ្មែរ Original Song។
សូមដាមដាន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Ballantine’s Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា Ballantine’s True Music នាំជូនមកដោយក្រុមហ៊ុន Pernod Ricard Cambodge Co., Ltd គឺជាអ្នកចែកចាយផ្តាច់មុខនូវស្រាម៉ាកល្បីៗជាច្រើនដូចជា Chivas, Ballantine’s, Royal Salute, Martell និងស្រាជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗ នៅលើសកលលោក ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ