ច​ន ច័ន្ទ​ល​ក្ខិ​ណា ទម្លាយ​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ភាព​ហ៊ឺហា


រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ប្រជាពលរដ្ឋ​ធម្មតា​ម្នាក់​នោះ​ទេ តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​ពី​ជីវិត​តស៊ូ​លំបាក​ដែល​មិនសូវ​មាន​អ្នកដឹង​នៅ​ក្រោយ​ភាព​ហ៊ឺហារ​ក្នុង​នាម​ជាតា​រា​មួយ​រូប ។ បើ​ទោះបីជា​មហាជន​មើល​មក​នាង​ហាក់​មាន​ភាព​ហ៊ឺហា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បើ​ក្រ​ឡែក​មើល​ពីក្រោយ​ខ្នង​តារា​រូប​នេះ គឺ​មានការ​តស៊ូ​ប្រឹងប្រែង​ខ្លាំង មិន​ខុស​ពី​មនុស្ស​ទូទៅ​នោះ​ឡើយ ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​រៀបរាប់​រឿងរ៉ាវ​នេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​មើល​មក​ខ្ញុំ​ថា ខ្ញុំ​មាន​ជីវភាព​ធូរធា គ្រប់​គ្នា​គិត​ថា ជីវិត​ខ្ញុំ​នេះ​គ្មាន​អ្វី​ត្រូវ​ខ្វល់ គ្មាន​អ្វី​ត្រូវ​លំបាក​នោះ​ឡើយ កូន​របស់ខ្ញុំ​ក៏​មិន​វេទនា​ដែរ ។

វា​ជា​ការ​ពិត កូន​របស់ខ្ញុំ ពិតជា​រស់នៅ​បាន​ស្រណុក​សុខកាយ និង​រៀន​សាលា​ទំនើប​ដូច​កូន​អ្នកមាន​ជីវភាព​ធូរធា​មែន តែ​ជាក់ស្ដែង​ទម្រាំ​តែ​កូន​ខ្ញុំ​បាន​រៀន​សាលា​ល្អ រស់​លើ​គំនរ​ក្មេង Hight show គឺ​គ្រប់យ៉ាង​ដែល​នៅ​ពីក្រោយ​ភាព​ស្រណុក​សុខ​ស្រួល​របស់​គាត់ គឺជា​អ្វី​ដែល​គ្រប់​គ្នា​ស្មាន​មិន​ដល់​នោះ​ឡើយ​» ។

អ្នក​នាង​បញ្ជាក់​ថា «​ជា​ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវ​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង ធ្វើការ​រក​លុយ​ដោយ​ខ្លួនឯង ខ្ញុំ​អាច​ចិញ្ចឹម​កូន​ខ្ញុំ​បាន​ល្អ ក៏​ព្រោះតែ​ខ្ញុំ​ត្រូវធ្វើ​ជា​មនុស្ស​ដែល​រឹង​មាំ ដឹកនាំ​ជីវិត​កូន​ដើម្បី​អោយ​គាត់​គ្មាន​សម្ពាធ និង​រឹង​មាំ​ដូច​ក្មេង​ដទៃ ។

ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​អាច​ធ្វើ​ជា​គ្រូ ជា​ពេទ្យ ឬ​ជា​ចុងភៅ​សម្រាប់​គាត់ តែ​ខ្ញុំ​ត្រូវធ្វើ​ជា​ធនាគារ ជា​គ្រប់​យ៉ាង​សម្រាប់​ជីវិត​របស់​គាត់​តែ​ម្នាក់ឯង ។ ខ្ញុំ​ត្រូវ​អប់រំ​គាត់​ឱ្យ​បាន​ល្អ ស្វែងរក​ភាពល្អ​បំផុត​សម្រាប់​​គាត់ ត្បិត​ថា​គាត់​អភ័ព្វ​ដែល​ត្រូវរ​ស់បែក​ពី​ឪពុក តែ​ខ្ញុំ​ក៏​មិន​អាច​បណ្តោយ​ឱ្យ​ជីវិត​គាត់​អភ័ព្វ​ឡើយ ហើយ​ខ្ញុំ​នឹង​ខំប្រឹង​ធ្វើ​អោយ​គាត់​រស់​ក្នុង​ជីវិត​ដែល​មិន​ស្គាល់​ភាព​ខ្វះខាត និង​ត្រៀម​ដើមទុន​សម្រាប់​អនាគតកាល​របស់​គាត់ ។

អ្នក​នាង​បន្ត​ថា ពិត​ណាស់ គ្រប់​គ្នា​មិន​ដែល​ដឹង​ទេ​ថា នៅ​ពីក្រោយ​រូបភាព​ល្អមើល​នៃ​ជីវិត​ខ្ញុំ​ថា យ៉ាងណា​នោះ​ទេ តែ​ខ្ញុំ​ក៏​មិន​អោយ​នរណា​ដឹង​ពី​ភាព​កំសោយ​របស់ខ្ញុំ​ដែរ ។ ខ្ញុំ​តែងតែ​លួង​ខ្លួនឯង​ជា​និច្ច ដោយ​មិន​ចង់បាន​ការ​លួង​ពី​អ្នក​ណា ជា​ពិសេស​អាណាព្យាបាល និង​ប្អូន​ៗ​របស់ខ្ញុំ ព្រោះ​តែ​ខ្ញុំ​ត្រូវធ្វើ​ជា​បង្គោល​រឹង​មាំ​សំរាប់​ពួក​គាត់​ក្នុង​នាម​កូនច្បង ។

ដឹង​ទេ​ថា ភាព​ញញឹម សើច​ស្រស់​ឆើតឆាយ​ដែល​គ្រប់​គ្នា​ឃើញ វា​ល្អមើល​ណាស់ តែ​ពេល​ខ្លះ​ខ្ញុំ​ក៏​មាន​សភាព​ទន់ជ្រាយ​ដែរ ពេល​ខ្លះ​ខ្ញុំ​ហត់នឿយ​នឹង​រឿង​គ្រប់យ៉ាង​ក្នុង​ជីវិត តែ​ខ្ញុំ​មិន​រអា និង​ប្រឈម​មុខ​នឹង​បញ្ហា​ទាំងនោះ​ដែរ ហើយ​ខ្ញុំ​តែង​ប្រាប់​ខ្លួនឯង​ថា រឹង​មាំ​ឡើង អត់ធ្មត់​បន្ត ក្រោក​ឈរ​ឱ្យ​បាន​គ្រប់យ៉ាង គឺ​ត្រូវ​ជួយ​ខ្លួនឯង បើ​យើង​មិន​រឹង​មាំ គ្មាន​អ្នក​ណា​គេ​មក​ជួយ​យើង​ទេ គឺ​មាន​តែ​គេ​មើលងាយ និង​មិន​ឱ្យ​តម្លៃ​តែ​ប៉ុណ្ណោះ ដូច្នោះ​ហើយ ជីវិត​នេះ​មាន​តែ​ពាក្យ​ថា ទ្រាំ​អត់​ធ្មត់ និង​ត្រៀមប្រយុទ្ធ​ជាមួយ​ឧបសគ្គ​ចំពោះ​មុខ​រហូត​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ