ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់លើផ្លូវទំនប់កប់ស្រូវ ពន្លះមួយគ្រឿងធ្លាក់​ទឹកបឹង ហើយបើកគេចទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កូរ៉េ​ដឹក​ដូង​មួយ​គ្រឿង​ម៉ាក​ទី​តាន់​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ា​កតា​កូ​ម៉ា បណ្ដាល​ឲ្យ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ខ្ទាត​ធ្លាក់​ចូល​ទឹក​បឹង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ​បន្ទាប់ពីកើតហេតុ​រថយន្តម៉ាកទីតាន់បើកគេច​បានចម្ងាយ​​១០០ម៉ែត្រក៏បែកធុង​ទឹកទៅមុខលែង​រួច​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ​ហៅ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ធ្នុង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កូរ៉េ​ដឹក​ដូង​មួយ​គ្រឿង​ម៉ាក​ទី​តាន់​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ា​កតា​កូ​ម៉ា បណ្ដាល​ឲ្យ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ខ្ទាត​ធ្លាក់​ចូល​ទឹក​បឹង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ​បន្ទាប់ពីកើតហេតុ​រថយន្តម៉ាកទីតាន់បើកគេច​បានចម្ងាយ​​១០០ម៉ែត្រក៏បែកធុង​ទឹកទៅមុខលែង​រួច​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ​ហៅ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ធ្នុង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​រថយន្ត​កូរ៉េ​មួយ​គ្រឿង​មាន​ដឹក​ដូង ម៉ាក​ទី​តាន់ ពណ៌​ស ពាក់​ស្លាក​លេខ កំពុងស្ពឺ​២A-២៧២៦ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខា​រថយន្ត​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ា​កតា​កូ​ម៉ា ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-២៧៥៦ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​គ្រឿង​ម៉ា​កតា​កូ​ម៉ា​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច ហើយ​បត់​ឆ្វេង​ជាន់​ហ្វ្រាំង​ឈប់ ស្រាប់តែ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​មានដឹកដូង​ម៉ាក​ទី​តាន់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នា​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​បុក​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​បឹង​ឈូក​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ​។ ចំណែក​​រថយន្ត​បង្ក​ព្យាយាម​បើក​​គេច​​បាន​ចម្ងាយ​១០០​ម៉ែត្រ​ក៏​បែក​ធុង​ទឹក​ទៅ​មុខ​លែង​រួច បន្ទាប់​មក​អ្នកបើកបរ​រត់គេច​ខ្លួន​ចោល​រថយន្ត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​កំលាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ