តុលាការកំពុងបន្តនីតិវិធីករណីមន្ត្រីនគរបាលម្នាក់ស្រវឹ.ងបើករថយន្តបុ.ករះ ស្លា.ប់និងរបួ.សសរុប៦នាក់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ តុលាការបាននិងកំពុងបន្តនីតិវិធីសាកសួរ នៅព្រឹកថ្ងៃទី ២២ កញ្ញា ចំពោះមន្ត្រីនគរបាលម្នាក់ ដែលផឹកស៊ីស្រវឹងបើករថយន្តបុករះចូលផ្ទះអ្នកភូមិ បណ្ដាលឲ្យមនុស្សចាស់ម្នាក់ស្លា.ប់ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅស្រុកសំឡូត។
តាមប្រភពព័ត៏មាន ដែលកោះសន្តិភាព ទើបទទូលបាន មន្ត្រីនគរបាលដែលស្រវឹងជោគជាំ បើករថយន្តបុករះចូលផ្លះអ្នកភូមិ បណ្ដាលឲ្យមានអ្នកស្លាប់និងរបួសចំនួន៦នាក់នោះ ឈ្មោះ សឿន ធឿន ភេទប្រុសអាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាល ឃុំមានជ័យ ស្រុកសំឡូត។ មន្ត្រីរូបនេះត្រូវបានលោកស្នងការបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ ដើម្បីអនុវត្តច្បាប់ បន្ទាប់ពីបើករថយន្តបង្កគ្រោះថ្នាក់ទៅលើអ្នកភូមិ រហូតបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ខណៈមនុស្សចំនួន០៥នាក់ទៀតរបួសធ្ងន់និងស្រាល។
លោក ម៉ែន បូរី នាយការិយាល័យចរាចរណ៏ស្ដីទី បានឱ្យដឹងថា មន្ត្រីនគរបាលដែលបង្កគ្រោះថ្នាក់នោះ ត្រូវបានលោកស្នងការ បញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ ហើយបានបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី ២១ កញ្ញា និងកំពុងបន្តនីតិវិធីសួរនាំបន្ថែម នៅព្រឹកថ្ងៃទី ២២ កញ្ញា នេះទៀត។ លោកបានបញ្ជាក់ថា មន្ត្រីនគរបាលរូបនេះ ស្ថិតក្នុងស្ថានភាពស្រវឹង ហើយបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃយ៉ាងធ្ងន់ធ្ងរ។
របាយការណ៏ព្រឹត្តហេតុ ដែលកោះសន្តិភាពទទូលបាន៖ ឧប្បតិហេតុដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី ១៨ កញ្ញា នៅចំណុចភូមិកំចាត់ ឃុំមានជ័យ ស្រុកសំឡូត។ ជនរងគ្រោះទាំង០៦នាក់រួមមាន៖ ១-ឈ្មោះ អ៊ីត ហេង ភេទប្រុស អាយុ៦៦ឆ្នាំ (ស្លាប់) ២-ឈ្មោះ តែ សម្ផស្ស ភេទស្រី អាយុ៤២ឆ្នាំ (បាក់ជើង) ៣-ឈ្មោះ បេង រិន ភេទប្រុស អាយុ៤៨ឆ្នាំ (របួសជើង) ៤-ឈ្មោះ ញ៉ាន សារ៉ាយ ភេទស្រី អាយុ៤៥ឆ្នាំ (របួសជើង) ៥-ឈ្មោះ រឿន ធឿន ភេទស្រីអាយុ៤៨ឆ្នាំ (របួសជើង) និង៦-ឈ្មោះ ថាន់ សើ ភេទប្រុស អាយុ៤៤ឆ្នាំ (របួសក្បាលនិងដៃ)។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីនគរបាលស្រវឹងបើករថយន្តបង្កគ្រោះថ្នាក់នោះ មានអ្នករួមដំណើរចំនួន០៣នាក់ទៀត សុទ្ធសឹងជាអ្នកស្រវឹងជោគជាំ។ មន្ត្រីរូបនេះ បានបើ់កលឿនដូចហោះ រហូតជ្រុលទៅបុកដើមអំពិល ខ្ទាតពីដើមអំពិល ហួសទៅបុកបង្គោលភ្លើងបាក់ដាច់ភ្លើងងងិតពេញភូមិ ហើយបានជ្រុលទៅបុកជនរងគ្រោះចំនួន០៦នាក់ ដែលខ្លះកំពុងដេក និង អ្នកខ្លះទៀតកំពុងអង្គុយជុំគ្នានៅក្នុងផ្ទះ បណ្តាលឱ្យមានមនុស្សស្លាប់និងរបួស ដេករដូករណែលពេញផ្ទះយ៉ាងរន្ធត់។
នៅក្នុងរូបភាព ដែលអ្នកភូមិបានថតពីស្ថានភាពនៅកន្លែងកើតហេតុ គេឃើញរថយន្តក្រពិតរួញផ្នែកខាងមុខ ហើយគេឃើញមន្ត្រីនគរបាលម្នាក់(អ្នកបើក) ដើរត្រេតត្រូតស្ទើរដួល ខណៈប្រជាពលរដ្ឋចោមរោមថតព្រាត ហើយអ្នកខ្លះបានចាប់ក្របួច.កអាវជាប់ មិនឲ្យរត់គេចខ្លួន ប៉ុន្តែទោះបីជាយ៉ាងណា មន្ត្រីនគរបាលស្រវឹងជោគជាំនោះ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការហើយ ៕



ចែករំលែកព័តមាននេះ