ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ធ្យូង​បុ.ក​ជាមួយ​រថយន្ត​ដឹក​កម្មករ ​របួ.សធ្ងន់​ស្រាល​ជាង​១០​នាក់

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ កម្មករ​-​កម្ម​ការ​រិ​នី រោង​ប្រមាណ​ជាង​១០​នាក់ បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ ​បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​រវាង​​រថយន្ត​កែ​ច្នៃ​ដឹក​ធ្យូង​ពេញ​ព្រៀប​​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ពីក្រោយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹកថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣១-​ទៅ​លេខ​៣២ ត្រង់​ចំណុច​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AR-7672 (​កែ​ច្នៃ​ដឹក​ធ្យូង ពេញ​ព្រៀប​​) អ្នកបើកបរ​មានឈ្មោះ មាស ប៊ុ​ន​ធូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បាន​បើកបរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AH-6524 អ្នកបើកបរ​ឈ្មោះ ស្រី កុសល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ជង្រុក ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ពីក្រោយ​ពេញទំហឹង ដែល​បាន​(​ដឹក​កម្មករ កម្ម​ការ​រិ​នី​រោងចក្រ ចំនួន​៥០​នាក់ មាន​ចំនួន​២ គឺ​ភូមិ​កណ្តាល និង​ភូមិ​ព្រៃ​ជង្រុក​) បណ្តាល​ឱ្យ​របួស​សរុប​ចំនួន​១២​នាក់ ក្នុង​នោះ​មាន ស្រី​ចំនួន​១០​នាក់ ជា​កម្មករ​របស់​រោងចក្រ វី​ល​សុ​ន​លី​ត​ឌើ ខេ​បូ​ឌា​ខូ​អិ​ល​ធី​ឌី (​សាំង​វ៉ូ​) ។

នគរបាល​ស្រុក​សំរោង​ទង បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា កម្មករ​ដែល​រង​គ្រោះ​រូមមាន
ទី​១-ឈ្មោះ​​លី ច​ន្តា ភេទ​ស្រី អាយុ ៤៨​ឆ្នាំ
ទី​២-​ឈ្មោះ លី ស្រី​មុំ ភេទ​ស្រី អាយុ ៣៩​ឆ្នាំ
ទី​៣-​ឈ្មោះ​ថន ទៀង ភេទ​ស្រី អាយុ ៤២​ឆ្នាំ
អ្នក​ទាំង​៣​នាក់ រស់នៅ​ក្នុងភូមិ​ព្រៃ​ជង្រុក ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ

ទី​៤-​ឈ្មោះ​វ៉េ​ង ម៉ុ​ន ភេទ​ស្រី អាយុ ៥២​ឆ្នាំ
ទី​៥-ឈ្មោះ​​សេង អែម ភេទ​ស្រី អាយុ ៣៤​ឆ្នាំ
ទី​៦-​ឈ្មោះ​សួ​ស សុភាព ភេទ​ស្រី អាយុ ១៩​ឆ្នាំ
ទី​៧-​ឈ្មោះ​ជ័យ ធា​វី ភេទ​ស្រី អាយុ ១៨​ឆ្នាំ

ទី​៨-​ឈ្មោះ​ទឿ​ន សុខ​ណា ភេទ​ស្រី អាយុ ១៨​ឆ្នាំ
ទី​៩-ឈ្មោះ​​ទូច ទី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
ទី​១០-​ឈ្មោះ​លី​សេង ណៃ​ហួយ ភេទ​ស្រី អាយុ​  ៣៥​ឆ្នាំ
ទី​១១-​ឈ្មោះ​ហន វ៉េ ភេទ​ប្រុស អាយុ ២០​ឆ្នាំ
និង​ទី​១២-​ឈ្មោះ​ពឿ​ន ស្រី​អូន ភេទ​ស្រី អាយុ ២៣​ឆ្នាំ អ្នក​ទាំង​៩(​ប្រាំបួន​)​នាក់ រស់នៅ​ក្នុងភូមិ​កណ្តាល ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

ក្រោយ​កើតហេតុ អ្នក​រង​របួស ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ក្បែរ​កន្លែង​កើត ក្នុងភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ។

នគរបាល​ស្រុក​សំរោង​ទង បាន​បញ្ជាក់​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ រង​ការ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង កំរិត​ស្រាល នគរបាល​ជំនាញ​បាន​យករថយន្តទាំង២គ្រឿង​​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំបូរ បណ្តោះអាសន្ន​សិន​។

ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់ ត្រូវ​បាន នគរបាល​នាំ​មក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​៕​