បុរសម្នាក់ជិះម៉ូតូបុ.ករបងរោងចក្រស្លា.ប់នៅតាមផ្លូវជាតិលេខ៥ ទាំងទៀបភ្លឺ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូម៉ាកស្គូពីមួយគ្រឿងហើយសង្ស័យថា ជ្រុលទៅបុកផ្ទប់របងរោងចក្រកាត់ដេរមួយកន្លែង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៥នឹង១០នាទីទៀបភ្លឺថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២៦ នៅចំណុចខាងជើង ស្ថានីយទូរទស្សន៍CTN តាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រាលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បុរសរងគ្រោះរូបនោះភ្លាមៗពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ផ្កាឈូកលាយស្វាយ ពាក់ស្លាកលេខភ្នំពេញ១GA-២៨១៨។
តាមសាក្សីនៅក្បែរកន្លែងកើតហេតុនោះបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះមូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលជិះហួសស្ថានីយទូរទស្សន៍ CTN បន្តិច ស្រាប់តែឮសម្លេងប្រាវ ហើយឃើញម៉ូតូស្តុបពី១គ្រឿង ទៅបុកផ្ទប់របងអតីតរោងចក្រ៣ជាន់ រងការខូចខាត ហើយអ្នកបើកបរបានបោកក្បាលស្លាប់នៅកន្លែងដែលគេសង្ស័យថា ជនរងគ្រោះជិះម៉ូតូទៅបុករបងរោងចក្របោកក្បាលស្លាប់។
ទោះបីជាយ៉ាងណា គេពុំដឹងថា ជនរងគ្រោះជិះម៉ូតូទៅបុករបងរោងចក្រ ឬក៏រអិលដួលទៅបុករបងរោងចក្រនោះទេ ព្រោះពេលយប់ពុំមានសាក្សីបានឃើញច្បាស់ឡើយ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ និងរកពីមូលហេតុ ជុំវិញការគ្រោះថ្នាក់នេះ។
តាមព័ត៌មានចុងក្រោយថា ជនរងគ្រោះស្នាក់នៅតាមតាមផ្លូវជាតិលេខ៥ ក្នុងភូមិ១ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ