ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទំនិញ​ខូចគុណភាព​ជិត​២០០​គីឡូក្រាម​ក្នុង​ផ្សារ​ពាម​រក៍

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ចំនួន​១៨៣.៣​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​រក​ឃើញ​និង​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​នៅ​ក្នុង​ផ្សារ​ពាម​រក៍ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ តុលា​។ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​នេះ​ដែរ មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ធ្វើការ​វិភាគ​បឋម​ទៅ​លើ​ផលិតផល​ចំណីអាហារ…

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ចំនួន​១៨៣.៣​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​រក​ឃើញ​និង​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​នៅ​ក្នុង​ផ្សារ​ពាម​រក៍ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ តុលា​។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​នេះ​ដែរ មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ធ្វើការ​វិភាគ​បឋម​ទៅ​លើ​ផលិតផល​ចំណីអាហារ និង​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​បានជា​ច្រើន​មុខ ហើយ​ជា​លទ្ធផល មន្ត្រី​ជំនាញ​រក​ពុំ​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ទេ ប៉ុន្តែ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់​ជា​ច្រើន​មុខ​សរុប​ចំនួន​១៨៣.៣​គីឡូក្រាម​។

បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ហើយ​ឱ្យ​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា​ផ្តិត​មេដៃ ដើម្បី​បញ្ឈប់​ការ​ដាក់​តាំង​លក់​នូវ​ផលិតផល​ម្ហូបអាហារ​ដែល​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់​ជា​បន្ត​ទៀត និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យក​ទៅ​កម្ទេច​ចោល​ផង​ដែរ​។

ក្នុង​ឱកាស​នោះ មន្ត្រី​កាំកុងត្រូល​ក៏​បាន​ពន្យល់​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ ឱ្យ​យល់​ដឹង​អំពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ព្រមទាំង​បាន​ចែក ​និង​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ