ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​របស់​លោក កឹ​ម សុខា ​រិះគន់​ផែនការ​វិល​ត្រឡប់​របស់​លោក ​សម រ​ង្ស៊ី

4 ឆ្នាំ មុន

កូនស្រី​របស់​លោក​ កឹ​ម ​សុខា ​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អា​មេ​រិ​កបាន​រិះគន់​ខ្លាំង​ដល់​ផែនការ​របស់​លោក​ សម រ​ង្ស៊ី​ នៅ​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ​ថា​គ្រាន់តែ​ជា​ផែនការ​មួយ​ដើម្បី​ធ្វើ​អោយ​ខ្លួនឯង​ល្បី​ប៉ុណ្ណោះ…

កូនស្រី​របស់​លោក​ កឹ​ម ​សុខា ​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អា​មេ​រិ​កបាន​រិះគន់​ខ្លាំង​ដល់​ផែនការ​របស់​លោក​ សម រ​ង្ស៊ី​ នៅ​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ​ថា​គ្រាន់តែ​ជា​ផែនការ​មួយ​ដើម្បី​ធ្វើ​អោយ​ខ្លួនឯង​ល្បី​ប៉ុណ្ណោះ ​។

តាម​រយៈ​ការ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​វី​អូ​ឌី កាលពី​ថ្ងៃ​ចន្ទ កឹ​ម មនោ​វិទ្យា​ បាន​និយាយ​ថា​ ផែនការ​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​៩ ​ខែវិច្ឆិកា​ ថា​វា​គ្រាន់តែ​ជា​សកម្មភាព ទំនាក់ទំនង សា​ធារ​ណះ​ធ្វើ​អោយ​មានការ​រំជើប​រំ​ចួ​ល​ផ្នែក​អារម្មណ៍​តែ​ប៉ុណ្ណោះ​។ នាង​និយាយ​ទៀត​ថា ​គ្មាន​ផែនការ​ពិតប្រាកដ​សម្រាប់​ការ​វិល​ត្រឡប់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ។

លោក សម រ​ង្ស៊ី​ ឯណោះ​វិញ​បដិសេធ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​ការ​រិះគន់​របស់​កូនស្រី​របស់ លោក ​កឹ​ម ​សុខា​ ។

ការ​រិះគន់​របស់​កូនស្រី​របស់​ កឹ​ម ​សុខា ​ចំពោះ​លោក​ សម រ​ង្ស៊ី​ ជា​សញ្ញា​មួយ​ដែល​ចង្អុលបង្ហាញ​ពី​បញ្ហា​ផ្ទៃ​ក្នុ​​ង​នៅ​ក្នុង​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ក្រុម​ស្និ​ទ្ឋ​នឹង​លោក​ សម រ​ង្ស៊ី​ និង​ក្រុម​ដែល​ស្និ​ទ្ឋ​នឹង​លោក ​កឹ​ម​ សុខា​ ។

លោក សម រ​ង្ស៊ី​ រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​ប្រកាស​ថា ​លោក​នឹង​វិលចូល​ប្រទេស​វិញ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល បើ​ទោះបីជា​មជ្ឈដ្ឋាន​ជា​ច្រើន​យល់​ថា ​លោក​ប្រហែលជា​មិនវិល​ត្រឡប់​វិញ​ឡើយ​បើ​គ្មានដំណោះស្រាយ​នយោបាយ​ដែល​ធានា​ដល់​សុវត្ថិភាព​របស់​លោក​នោះ​ ។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសពី​ផែនការ​ត្រៀម​ដើម្បី​ចាប់​ខ្លួ​រូប​លោក បើសិនជា​លោក​ហ៊ាន​វិល​ត្រឡប់​មក​ប្រទេសកម្ពុជា​វិញមែន ដោយសារ​តែ​លោក​មាន​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​ផ្លូវ​ច្បាស់​ជា​ច្រើន​ដោយ​រួម​ទាំង​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាម​រយៈការ​បះបោរ​ផង​ដែរ ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ