ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តសឿង​ណាស់​…​រំលោ.ភ​ក្មេង​៧​ឆ្នាំ​រួច​លួច​​ម៉ូតូ​អ្នក​ភូមិ​​ថែម

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យុវជន​ម្នាក់​ពិតជា​ឈាមរាវ​មែន បាន​នាំ​ក្មេង​ស្រី​អាយុ​៧​ឆាំ្ន​ទៅ​រំលោភ ហើយពេល​ដើរ​ចេញ​មក​វិញ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ១២៥​មួយ​គ្រឿង​ដែល​គេ​ទុក​នៅ​មុខ​ផ្ទះ ក៏​យក​ជិះ​យ៉ាង​សង្ហា​មក​ឌុ​ប​មិត្ត​ភក្តិ​ម្នាក់​ដើរ​លេង ។ ទោះជា​យ៉ាងណា យុវជន​រូប​នេះ​ត្រូវ​នគរបាល​ស្រុកកំពង់ត្រាច​ ស្ទាក់​ចាប់​បាន​ទាំង​ម៉ូតូ…

ខេត្តកំពត ៖ យុវជន​ម្នាក់​ពិតជា​ឈាមរាវ​មែន បាន​នាំ​ក្មេង​ស្រី​អាយុ​៧​ឆាំ្ន​ទៅ​រំលោភ ហើយពេល​ដើរ​ចេញ​មក​វិញ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ១២៥​មួយ​គ្រឿង​ដែល​គេ​ទុក​នៅ​មុខ​ផ្ទះ ក៏​យក​ជិះ​យ៉ាង​សង្ហា​មក​ឌុ​ប​មិត្ត​ភក្តិ​ម្នាក់​ដើរ​លេង ។ ទោះជា​យ៉ាងណា យុវជន​រូប​នេះ​ត្រូវ​នគរបាល​ស្រុកកំពង់ត្រាច​ ស្ទាក់​ចាប់​បាន​ទាំង​ម៉ូតូ កាលពី​វេលាម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ពី​កំពង់​ត្រាច ​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិកោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។

លោក​វរសេនីយ៍ទោ សេង សុគន្ធ​ចាត់ អ​ធិការ​នគរបាល​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​ឈ្មោះ ណុ​ប ហុ​ឺ អាយុ​១៧​ឆាំ្ន នៅឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ។ ជនសង្ស័យ​បម្រើ​ការ​នៅ​កន្លែង​លំហែកាយ​មួយ​នៅ​ជើងភ្នំ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច ហើយ​រូបគេ​បាន​ដើរ​លេង​ជាមួយ​គូកន​ផ្សេង​ទៀត​នៅ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ។ នា​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ជន
សង្ស័យ​បាន​ទៅ​លេង​ផ្ទះ​អ្នក​ភូមិ ហើយ​ឃើញ​ឱកាសល្អ​ក៏​នាំ​ក្មេង​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំទៅ​បេះ​ផ្លែ​មៀននៅ​ក្រោយ​ផ្ទះ រួច​ចាប់រំលោភ​សេពសន្ថវៈ​តែ​ម្ដង និង​បាន​គំរាម​ថា កុំ​និយាយ​ប្រាប់​អ្នក​ណា​ឱ្យ​សោះ ។

ក្រោយ​ពី​រំលោភ​រួច ជនសង្ស័យ​ចេញ​មក​វិញ​ឃើញ​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆាំ្ន​២០១៤ ដែល​ម្ចាស់​គេ​ទុក​នៅ​មុខ​ផ្ទះ ក៏​លួច​យក​ជិះ​មក​ឃុំ​ស្វាយ​ទង​ខាងត្បូង មក​ឌុ​ប​មិត្តភក្តិ​ម្នាក់ អាយុ​១៧​ឆាំ្ន​ដូច​គ្នា ឈ្មោះ ង៉ា​ន់ យុ​ទ្ធី ទៅ​ដើរ​លេង ។

លោក​អធិការ សេង សុគន្ធ​ចាត់ ថ្លែង​ទៀត​ថា ក្រោយ​ពី​មាន​ករណី​ខាងលើ លោក​បាន​ទាក់ទង​ទៅ​តាម​បណ្ដា​ប៉ុស្តិ៍​នគរបាល​ទាំង​១៤​ទូ​ទាំង​ស្រុក​កំពង់ត្រាច ទើប​កម្លាំង​នគរបាល​ស្ទាក់​ចាប់​បាន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ។ ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ចបាន​ធ្វើការ​ពិសោធ​មើល​ឃើញ​ថា ពួក​គេ​ទាំង​២​នាក់​សុទ្ធតែ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ ទោះបីជា​បែប​ណា ជនសង្ស័យ​ទាំង​
២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឯ​ម៉ូតូ​ប្រគល់​ជូន​ម្ចាស់​វិញ ៕ ​

អត្ថបទសរសេរ ដោយ